Connect with us

កូវីដ-១៩

អាមេរិក ប្រាប់ឲ្យឈប់ប្រើសឺរ៉ាំងចាក់វ៉ាក់សាំងកូវីដ របស់ក្រុមហ៊ុនចិន

បានផុស

នៅ

រដ្ឋបាលចំណីអាហារនិងឪសថអាមេរិក (FDA) កាលពីថ្ងៃព្រហស្បតិ៍ បានស្នើសុំឲ្យអ្នកផ្តល់សេវាសុខាភិបាល បញ្ឈប់ការប្រើប្រាស់សឺរ៉ាំងនិងម្ជុល ដែលផលិតដោយក្រុមហ៊ុនផលិតឧបករណ៍វេជ្ជសាស្រ្តចិន Guangdong Haiou Medical Apparatus Co (HAIOU)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឱសថការីម្នាក់បានប្រាប់ Reuters ថា សឺរ៉ាំងត្រូវបានដឹកជញ្ជូន សម្រាប់ប្រើជាមួយវ៉ាក់សាំងការពារជំងឺកូវីដ-១៩របស់ក្រុមហ៊ន Pfizer Inc/BioNTech SE។

អ្នកនាំពាក្យ FDA បាននិយាយថា ឧបករណ៍ទាំងនេះ ត្រូវបានផ្គត់ផ្គង់សម្រាប់កម្មវិធីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ត្រឹមថ្ងៃទី២២ខែមីនា។ ទីភ្នាក់ងារនេះមិនជឿថា ការបញ្ឈប់ប្រើប្រាស់សឺរ៉ាំងទាំងនេះ នឹងបណ្តាលឲ្យមានការពន្យារពេលចាក់វ៉ាក់សាំងនោះទេ។

Guangdong Haiou Medical Apparatus Co., Ltd

FDA និយាយថា ខ្លួនបានទទួលព័ត៌មានអំពីបញ្ហាគុណភាព ដូចជាម្ជុលរបស់ក្រុមហ៊ុន HAIOU ដាច់ចេញពីសឺរ៉ាំងនិងជាប់នឹងដៃរបស់អ្នកជំងឺបន្ទាប់ពីចាក់ថ្នាំរួច និងឧប្បត្តិហេតុមួយចំនួនដែលពាក់ព័ន្ធនឹងការមុតម្ជុលលើដៃអ្នកផ្តល់សេវាថែទាំសុខភាព។

លោកស្រី Erin Fox នាយកជាន់ខ្ពស់ផ្នែកព័ត៌មានថ្នាំពេទ្យ នៅសកលវិទ្យាល័យ Utah Health បាននិយាយថា កាលពីពេលថ្មីៗនេះ ខ្លួនបានទទួលសឺរ៉ាំងជាមួយវ៉ាក់សាំង Pfizer / BioNTech ជាផ្នែកមួយនៃគ្រឿងផ្គត់ផ្គង់ដែលត្រូវបានដឹកជញ្ជូនដោយក្រុមហ៊ុន McKesson Corp (MCK.N)។ លោកស្រីនិយាយថា ពួកគេបានប្រើសឺរ៉ាំងទាំងនោះនៅក្នុងខែមីនា ប៉ុន្តែមិនបានប្រើមួយរយៈមកហើយ ហើយបច្ចុប្បន្នលែងប្រើតែម្តង។

FDA បានចេញសេចក្តីជូនដំណឹងអំពីការនាំចូល កាលពីថ្ងៃទី៣០ខែមេសាដើម្បីការពារកុំឲ្យសឺរ៉ាំងនិងម្ជុលចូល សហរដ្ឋអាមេរិកទៀត៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Tuoi Tre 

ចុចអាន៖ ជប៉ុន ត្រៀមប្រើប្រាស់វ៉ាក់សាំង AstraZeneca ហើយនឹងចេញថ្លៃព្យាបាល បើមានករណីដុំកំណកឈាមលើអ្នកចាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣២ នាទីutes មុន

ស្អែក ក្រសួងយុត្តិធម៌ នឹងចាប់ផ្ដើមបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំចាស់ និងដាក់ទិសដៅការងារឆ្នាំថ្មី

កីឡា៣៩ នាទីutes មុន

Kaka ថា ខ្លួន​ឈ្នះ​ World Cup គ្មាន​អ្វី​អស្ចារ្យ ដូច CR7 ជាកីឡាករល្អបំផុតឡើយ

ព័ត៌មានជាតិ៥៩ នាទីutes មុន

ប្រធាន​មន្ទីរកិច្ចការនារី​ខេត្តកោះកុង ប្ដេជ្ញា​ពង្រឹង​ការ​បណ្តុះ​បណ្តាលប្រព័ន្ធបច្ចេកវិទ្យាដល់ស្រ្តី និង​កុមារី ដើម្បី​ចូល​រួម​អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ​

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា និងស្ថាប័នក្នុងឧស្សាហកម្មគ្រឿងស្រវឹងអន្តរជាតិ រួមគ្នាដាក់ចេញយុទ្ធនាការ ពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវ

ជីវិតកម្សាន្ដ២ ម៉ោង មុន

ឱកាសថ្ងៃចម្រើនព្រះជន្ម ព្រះនាងតូច ជេន​ណា បង្ហាញឆន្ទៈបន្តដំណេីរលេីវិថីសិល្បៈ បម្រើឧត្តមប្រយោជន៍ជាតិ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ 

សន្តិសុខសង្គម២១ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte ត្រូវ​​បាន​ចាប់​ខ្លួន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម