កូវីដ-១៩
លោកជំទាវ ឱ វណ្ណឌីន ប្រាប់ឱ្យអ្នកចាក់វ៉ាក់សាំងរួចរក្សាទុកកាតកុំឱ្យបាត់
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានអំពាវឱ្យប្រជាពលរដ្ឋដែលចាក់វ៉ាក់សាំងរួច ត្រូវរក្សាទុកបណ្ណចាក់វ៉ាក់សាំង ឱ្យបានល្អត្រឹមត្រូវ កុំឱ្យបាត់បង់ ដើម្បីបង្ករភាពងាយស្រួលក្នុងការចាក់វ៉ាក់សាំងការពារកូវីដ១៩។
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា “ខ្ញុំសុំអំពាវនាវ ដល់បងប្អូន នៅពេលដែលបានកាតទៅសុំរក្សាទុកឱ្យបានគត់មត់កុំឱ្យបាត់ ព្រោះកាតនេះ គឺជាកាតសម្រាប់ប្រើប្រាស់នៅក្នុងការចាក់លើកទី២”។
លោកជំទាវថ្លែងថា ប្រសិនបើបងប្អូនបាត់កាត សូមឱ្យទាក់ទងមក គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) ដើម្បីឱ្យក្រុមការងារពិនិត្យមើលឱ្យបានច្បាស់លាស់នូវនីតិវិធី រកមូលហេតុដែលបាត់។
លោកជំទាវថា បញ្ជាក់ថាដោយសារយើង ត្រូវការមានភាពច្បាស់លាស់ពីប្រវត្តិនៃការចាក់លើកទី១ ឬមិនទាន់បានចាក់ ហើយប្រសិនបើមិនទាន់បានចាក់លើកទី១ទេ តែទៅជាចាក់លើកទី២ បញ្ហានឹងគឺអត់ប្រយោជន៍ ដូច្នេះត្រូវច្បាស់ជាមួយគ្នា ថាគាត់បានចាក់លើកទី១ ចាក់នៅកន្លែងណា ចុះឈ្មោះនៅកន្លែងណា យើងនឹងស្រាវជ្រាវបញ្ហានេះសិន។
លោកជំទាវ បញ្ជាក់ថា ប្រសិនបើយើងរកឃើញថា គាត់ពិតជាបានចាក់លើកទី១មែន ចឹងយើងនឹងសម្រួលឱ្យគាត់បានចាក់លើកទី២។ យ៉ាងណាលោកជំទាវ នៅតែអះអាងថា “ប្រសិនបើគាត់អត់ទាន់បានចាក់លើកទី១ទេ បែរជាចាក់លើកទី២ ឱ្យគាត់ អាហ្នឹងវាគ្រោះថ្នាក់ មានន័យថាគាត់ចាក់បានតែម្តង វាអត់បានគ្រប់២ដងទេ”៕
ដោយៈ ឡេង ដេត
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ