Connect with us

កូវីដ-១៩

បញ្ជាការដ្ឋានកងទ័ពជើងគោក ទទួលបានការឧបត្ថម្ភសម្ភារៈបរិក្ខារពេទ្យ ពីក្រុមហ៊ុនម៉ាឡេស៊ី

បានផុស

នៅ

សម្ភារ​បរិក្ខា​ពេទ្យ​រួម​មាន​គ្រែ​ពេទ្យ (ទំហំ១ម៉ែត្រ ) ចំនួន១០០ ពូកចំនួន១០០ កំរាលពូកចំនួន១០០ ខ្នើយចំនួន១០០ និងភួយចំនួន១០០ ជា​អំណោយ​របស់​ក្រុមហ៊ុនម៉ាឡេស៊ី PESTECH (Cambodia ) PLC ត្រូវ​បាន​ប្រគល់​ជូន​បញ្ជា​ការដ្ឋាន​កងទ័ព​ជើងគោក ដែល​មាន​លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត​ ជា​មេបញ្ជាការ។

ពិធី​ប្រគល់ និងទទួល បានធ្វើនៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៅពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន មេបញ្ជាការរង និងជានាយសេនាធិការកងទ័ពជើងគោក និងលោកជំទាវ Tann Sochan តំណាងក្រុមហ៊ុនម៉ាឡេស៊ី PESTECH ( Cambodia ) PLC។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីនោះ លោកឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន បានគូសបញ្ជាក់ថា កងទ័ពជើងគោក បានរួមចំណែកនៅក្នុងកិច្ចការធំៗជាច្រើន ទាំងការអនុវត្ត​វិធានការបិទខ្ទប់​តាមសេចក្តីសម្រេច​របស់រាជរដ្ឋាភិបាល, ការរៀបចំមន្ទីរពេទ្យ-មណ្ឌលព្យាបាលជំងឺកូវីដ-១៩-មណ្ឌលចត្តាឡីស័ក និងការចុះចែកស្បៀងអាហារជាបន្តបន្ទាប់ដល់ប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់ និងចូលរួមក្នុងយុទ្ធនាការថ្នាក់ជាតិ ចាក់វ៉ាក់សាំង ដល់កងទ័ព គ្រួសារកងទ័ព និងចាក់ជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពង់រស់នៅក្នុងតំបន់ក្រហមដែលកំពុងដំណើរការជាជំហានៗ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ 

 លោកឧត្តមសេនីយ៍ឯក ខឹម ជាសាឃឿន បានសំដែងនូវអំណរ​គុណយ៉ាងជ្រាល​ជ្រៅចំពោះកាយ​វិការមនុស្សធម៌ របស់ក្រុមហ៊ុនម៉ាឡេស៊ី PESTECH ( Cambodia ) PLC ក្នុងការរួមចំណែក​ឧបត្ថម្ភសម្ភារៈដ៏ថ្លៃថ្លានេះ នឹងបានជួយសម្រួល និងផ្តល់លទ្ធភាព​បន្ថែមមួយកម្រិតទៀត​ដល់កង​ទ័ពជើងគោក ដើម្បីបន្តបេសកកម្មរបស់ខ្លួន។ 

លោកបានចាត់ទុកសម្ភារៈបរិក្ខាពេទ្យដែលក្រុមហ៊ុនបានផ្តល់ដល់បញ្ជាការដ្ឋានកងទ័ពជើងគោកនាពេលនេះថា ពិតជាការផ្តល់ចំពេលវេលាមួយសមស្របដើម្បីជួយដល់កងទ័ពជើងគោក និងផ្ដល់គ្រប់លទ្ធភាពដល់អង្គភាពរបស់កងយោធពលខេមរភូមិន្ទ ក្នុងការចូលរួមចំណែកការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

លោកជំទាវ Tann Sochan តំណាងក្រុមហ៊ុនម៉ាឡេស៊ី PESTECH ( Cambodia ) PLC និងសហការី បានសម្តែងនូវចំណាប់អារម្មណ៍ដោយបានកោតសរសើរចំពោះការលះបង់របស់កងទ័ពជើងគោកទាំងអស់នៅក្នុងការទប់ស្កាត់ការរាត្បាតនៃជំងឺកូវីដ-១៩ ក្នុងពេលដ៏លំបាកចំពោះមុខនេះ។ លោកជំទាវ Tann Sochan បានចាត់ទុកការចូលរួម របស់កងទ័ពជើងគោក ជាមួយក្រសួងសុខាភិបាល គឺជាភារកិច្ចរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៤ នាទីutes មុន

ឃើញជួបឧបសគ្គច្រើនក្នុងជីវិត! យក់ ឋិតរដ្ឋា លើកចិត្ត ទេព បូព្រឹក្ស ឱ្យបន្តរឹងមាំ

ព័ត៌មានជាតិ៥២ នាទីutes មុន

DMC គ្រោងដាក់ឱ្យប្រើសៀវភៅជំនួយការបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន

កីឡា១ ម៉ោង មុន

មនុស្ស​ប្រមាណ​ ៣​០០០នាក់​ នឹង​ចូល​រួម​រត់​ប្រណាំង​ថ្ងៃ​ទី​៨មីនា

ជា សុជាតិ
ជីវិតកម្សាន្ដ១ ម៉ោង មុន

ភរិយា ជា សុជាតិ ប្រាប់អ្នករិះគន់ខ្លួនថា សម្តីនោះគ្មានតម្លៃឡើយ តែបែរជាយល់ថាសំណាងខ្លាំង មានស្វាមីបែបនេះ

ជីវិតកម្សាន្ដ២ ម៉ោង មុន

វិលមកទឹកដីកំណើតវិញ តួឯករឿង «CEO រូបសង្ហា ប៉ះកញ្ញារួសរាយ» ប្រើឈើច្រត់​ទប់ខ្លួនដែលរបួស

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម៤ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម