Connect with us

កូវីដ-១៩

គ្រូពេទ្យឥណ្ឌា៣នាក់ រួមគ្នាចាប់រំលោភអ្នកជំងឺកូវីដក្នុងបន្ទប់ ICU

បានផុស

នៅ

ស្ត្រីឆ្លងជំងឺកូវីដ-១៩ អាយុ៤៥ឆ្នាំម្នាក់បានស្លាប់កាលពីថ្ងៃពុធ ខណៈកូនស្រីរបស់គាត់បានចោទប្រកាន់ថា ម្តាយត្រូវបានរំលោភដោយបុគ្គលិក៣នាក់ នៅមន្ទីរពេទ្យឯកជនក្រុង Patna។

ShutDownParasHospital - Twitter Search
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គេហទំព័រ National Herald India បានរាយការណ៍ថា កូនស្រីរបស់ស្ត្រីដែលស្លាប់បានអះអាងថា ម្តាយរបស់នាង ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Paras HMRI ក្នុងទីក្រុង Patna កាលពីថ្ងៃទី១៥ខែឧសភា ជាមួយរោគសញ្ញាជំងឺកូវីដ-១៩។

នាងអះអាងថា ម្តាយរបស់នាងត្រូវបានបុគ្គលិក៣នាក់ រំលោភនៅក្នុងបន្ទប់ ICU របស់មន្ទីរពេទ្យ កាលពីថ្ងៃទី១៦ខែឧសភា។ ទោះបីជាយ៉ាងណាក៏ដោយ មន្ទីរពេទ្យបានបដិសេធការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ នៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរកាលពីថ្ងៃពុធ។

India COVID cases push health care workers, families to breaking point

ម្តាយបានប្រាប់ខ្ញុំអំពីឧប្បត្តិហេតុនេះ។ ចាប់តាំងពីពេលនោះមក ស្ថានភាពសុខភាពរបស់ម្តាយខ្ញុំ កាន់តែយ៉ាប់យ៉ឺន។ ខ្ញុំបាននិយាយទៅកាន់សាច់ញាតិរបស់ខ្ញុំ និងអង្គភាពនារីនៃគណបក្ស Jan Adhikar (JAP) អំពីឧប្បត្តិហេតុនេះ។

កូនស្រីបានបន្តទៀតថា “ខ្ញុំសង្ស័យថា គ្រូពេទ្យបានដាក់ឧបករណ៍ជំនួយខ្យល់ដកដង្ហើម ជាលេសស៊កបំពង់ចូលទៅ.ករបស់ម្តាយខ្ញុំ ដូច្នេះម្តាយខ្ញុំមិនអាចផ្តល់ព័ត៌មានដល់ប៉ូលិសបានទេ។ ឥឡូវនេះពួកគេបានប្រកាសថា ម្តាយខ្ញុំស្លាប់ហើយ”។

How Did India's COVID-19 Crisis Become a Catastrophe? | Time

លោក M.L. Khan ចៅក្រមក្រុង Patna បាននិយាយថា “យើងបានទទួលពាក្យបណ្តឹងពីកូនស្រីរបស់អ្នកស្លាប់ ដែលប្តឹងទៅរដ្ឋបាលមន្ទីរពេទ្យ។ ឈ្មោះរបស់ជនជាប់ចោទ មិនត្រូវបានលើកឡើងនៅក្នុងពាក្យបណ្តឹងរបស់នាងទេ”។

យើងបានបញ្ជូនសាកសពសម្រាប់ការធ្វើកោសល្យវិច័យ ដើម្បីបញ្ជាក់ថាតើមានការរំលោភផ្លូវភេទដែរឬទេ។ យ៉ាងណាក្តី រដ្ឋបាលមន្ទីរពេទ្យបានលើកឡើងពីការឆ្លងមេរោគកូវីដ-១៩ ថាជាមូលហេតុនៃការស្លាប់របស់នាង។ ការស៊ើបអង្កេតបន្ថែម កំពុងបន្ត៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ទៀតហើយ! ជឿតាមមេដឹកនាំបាតុកម្ម ប្រជាជនឥណ្ឌា ប្រមូលផ្តុំគ្នាតវ៉ានៅតំបន់ជនបទ លទ្ធផលផ្ទុះកូវីដខ្លាំងទប់មិនឈ្នះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម