Connect with us

កូវីដ-១៩

យុទ្ធនាការចាក់វ៉ាក់សាំង កូវីដ របស់ទ្វីបអាហ្រ្វិក កំពុងឈរជើង បន្ទាប់ពីឥណ្ឌាហាមឃាត់ការនាំចេញទៅឲ្យ COVAX យូរទៅៗ

បានផុស

នៅ

មន្រ្តីសុខាភិបាលកំពូលរបស់ទ្វីបអាហ្រ្វិក បាននិយាយថា យុទ្ធនាការចាក់វ៉ាក់សាំងរបស់ទ្វីបអាហ្រ្វិក ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ កំពុងប្រឈមមុខនឹងការពន្យារពេលយ៉ាងខ្លាំង ដោយសារតែការហាមឃាត់ ការនាំចេញរបស់ប្រទេសឥណ្ឌា បន្ទាប់ពីប្រទេសមួយនេះ កំពុងរងការផ្ទុះឡើងវិញ នូវរលកទី ២ នៃជំងឺកូវីដ ១៩ ។

វ៉ាក់សាំង AstraZeneca ផលិតដោយវិទ្យាស្ថាន Serum នៃប្រទេសឥណ្ឌា គឺជាផ្នែកសំខាន់មួយនៃគំនិតផ្តួចផ្តើមកម្មវិធី COVAX ដែលគាំទ្រដោយ WHO ក្នុងការចែកចាយវ៉ាក់សាំង ដល់ប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក John Nkengasong នាយកមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាហ្វ្រិក បាននិយាយកាលពី​ថ្ងៃព្រហស្បតិ៍ថា វិបត្តិដ៏អាក្រក់របស់ប្រទេសឥណ្ឌា និងការសម្រេចបញ្ឈប់ ការនាំចេញវ៉ាក់សាំងទាំងអស់ដែលខ្លួនផលិតបាន ប៉ះពាល់យ៉ាងខ្លាំងដល់ការចាក់វ៉ាក់សាំង របស់ទ្វីបអាហ្រ្វិក ។

នៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ លោក Nkengasong បានឲ្យដឹងថា ប្រទេសអាហ្វ្រិកមួយចំនួនបានចាក់វ៉ាក់សាំង AstraZeneca ដែលពួកគេបានទទួល ដោយរំពឹងថានឹងមានការចែកចាយថ្មីៗ សម្រាប់ការចាក់ដូសទី ២ ដល់ប្រជាជនរបស់ពួកគេ ។

លោក Nkengasong បាននិយាយថា ប៉ុន្តែជាលទ្ធផល ប្រទេសទាំងនោះមិនមានវ៉ាក់សាំង AstraZeneca ដើម្បីចាក់ឲ្យប្រជាជនរបស់ពួកគេ នូវដូសទី ២ ឡើយ ។ ទន្ទឹមនោះ លោកក៏បានស្នើឲ្យប្រើវ៉ាក់សាំងផ្សេងទៀតផងដែរ ដោយសារអ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសឥណ្ឌា នឹងមានការពន្យាពេលរយៈពេលកាន់តែយូរទៀត” ។

លោកបាននិយាយថា “បណ្តាប្រទេសនានា គួរតែពិនិត្យមើលជម្រើស នៃការប្រើវ៉ាក់សាំងចាក់តែមួយដូស Johnson & Johnson ដែលអាចរកបានតាមរយៈក្រុមការងារ ទទួលការចាក់វ៉ាក់សាំងរបស់សហភាពអាហ្រ្វិក” ។

លោក Nkengasong បានមានប្រសាសន៍ថាទ្វីបនេះមានចំនួនអ្នកឆ្លងចំនួន ៤.៧ លាននាក់ដែលត្រូវបានបញ្ជាក់រាប់បញ្ចូលទាំងការស្លាប់ចំនួន ១២៧,០០០ នាក់ចាប់តាំងពីការផ្ទុះវីរុសដែលមានចំនួន ៣ ភាគរយនៃការឆ្លងសកលនិង ៤ ភាគរយនៃការស្លាប់ទូទាំងពិភពលោក។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ទ្វីបអាហ្វ្រិកមានករណីឆ្លងជំងឺកូវីដ ១៩ ជាង ៤.៧ លានករណី និងមានអ្នកស្លាប់ ១២៧,០០០ នាក់ ចាប់តាំងពីការផ្ទុះឡើង នៃរោគរាតត្បាតជាសកលមួយនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ COVAX ផ្ដល់វ៉ាក់សាំងកូវីដ ១០០ លានដូសដល់ប្រទេសក្រីក្របំផុតនៅលើពិភពលោក

ចុចអាន ៖ ជប៉ុន ត្រៀមផ្តល់ប្រាក់ ៧០០ លានដុល្លារបន្ថែមទៅគម្រោង COVAX ទុកសម្រាប់ចាត់ចែងវ៉ាក់សាំងដល់ប្រទេសកំពុងអភិវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

របាយការណ៍​ចុង​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

Sokha Hotels

ព័ត៌មានពេញនិយម