កូវីដ-១៩
សោកស្តាយ! ត្រឹមមួយថ្ងៃ វេជ្ជបណ្ឌិតឥណ្ឌាដល់ទៅ ៥០នាក់ ត្រូវស្លាប់ដោយសារកូវីដ
សមាគមវេជ្ជសាស្ត្រឥណ្ឌា (IMA) បានបញ្ចេញព័ត៌មានថ្មីបំផុតថា វេជ្ជបណ្ឌិតឥណ្ឌាចំនួន៥០នាក់ បានស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងរយៈពេលត្រឹមតែមួយថ្ងៃកាលពីថ្ងៃអាទិត្យ។ តួលេខនេះ បានធ្វើឲ្យវេជ្ជបណ្ឌិតឥណ្ឌាសរុបចំនួន២៤៤នាក់ហើយ ដែលបានបាត់បង់ជីវិតដោយសារជំងឺកូវីដ នៅឆ្នាំនេះ។
កាលពីល្ងាចថ្ងៃចន្ទ អតីតប្រធាន IMA លោកវេជ្ជបណ្ឌិត KK Aggarwal បានទទួលមរណភាពបន្ទាប់ពីមានការប្រយុទ្ធជាមួយជំងឺកូវីដ-១៩អស់រយៈពេលយ៉ាងយូរ”។ នេះបើយោងតាមការបង្ហោះលើគណនី Twitter របស់លោក។
IMA និយាយថា មានគ្រូពេទ្យឥណ្ឌាជិត១,០០០នាក់ហើយបានស្លាប់ ចាប់តាំងពីជំងឺរាតត្បាតបានផ្ទុះឡើងកាលពីនិទាឃរដូវឆ្នាំមុន។
ទោះបីជាយ៉ាងណាក៏ដោយ តួលេខនេះត្រូវបានគេគិតថា តំណាងឲ្យមួយផ្នែកប៉ុណ្ណោះនៃចំនួនគ្រូពេទ្យឥណ្ឌាសរុប ដែលទំនងជាបានស្លាប់ដោយសារជំងឺកូវីដ ព្រោះ IMA គ្រាន់តែកត់ត្រាការស្លាប់ក្នុងចំណោមសមាជិកចំនួន៣៥០,០០០នាក់របស់ខ្លួនប៉ុណ្ណោះ។
យោងតាមគេហទំព័រ NDTV បានចុះផ្សាយថា ឥណ្ឌាមានគ្រូពេទ្យជាង ១,២០០,០០០ នាក់។
IMA និយាយថា វេជ្ជបណ្ឌិតជាច្រើនមិនទាន់ទទួលបានវ៉ាក់សាំងនៅឡើយទេ ហើយងាយនឹងឆ្លងមេរោគនេះណាស់ ដោយសារតែធ្វើការងារហួសកម្លាំង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ គ្រូពេទ្យឥណ្ឌា៣នាក់ រួមគ្នាចាប់រំលោភអ្នកជំងឺកូវីដក្នុងបន្ទប់ ICU
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២៣ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ