កូវីដ-១៩
សិង្ហបុរីរកឃើញឆ្លងកូវីដសហគមន៍ថ្មី៣០នាក់ តែមិនដឹងប្រភព៨នាក់
រសៀលថ្ងៃសុក្រ ទី២១ ខែឧសភា នេះ ក្រសួងសុខាភិបាល (MOH)សិង្ហបុរីបានរកឃើញករណីឆ្លងកូវីដ-១៩ថ្មី៣០នាក់បន្ថែមទៀតដែលជាការឆ្លងសហគមន៍ ប៉ុន្តែមាន៨ករណីមិនដឹងប្រភពច្បាស់លាស់។
ក្រសួងបានធ្វើបច្ចុប្បន្នភាពថា ២២ករណីនៃការឆ្លងសហគមន៍បានភ្ជាប់ទៅនឹងប្រភពករណីចាស់ ប៉ុន្តែបែរជារកឃើញ៨ករណីមិនដឹងប្រភពច្បាស់លាស់នៅឡើយទេរហូតដល់ពេលនេះ។ ក្នុងចំណោមនោះមាន១៦ករណីត្រូវបានដាក់ឲ្យធ្វើចក្តាឡីស័ករួចហើយ។
ករណីឆ្លងមកពីក្រៅប្រទេស១០នាក់ដែលត្រូវបានជូនដំណឹងឲ្យស្ថិតនៅផ្ទះចាប់តាំងពីបានមកដល់ប្រទេសសិង្ហបុរី។ ក្នុងចំណោមនោះមាន៨នាក់ជាជនជាតិសិង្ហបុរី ឬអ្នកស្នាក់នៅជាអចិន្ត្រៃយ៍។
ឥឡូវនេះ ករណីឆ្លងកូវីដ-១៩ថ្មីត្រូវបានរកឃើញនៅកន្លែងស្នាក់នៅរបស់កម្មករអន្តោប្រវេសន៍។
ក្រសួងបាននិយាយថា ដូច្នេះករណីឆ្លងកូវីដ-១៩ថ្មីទាំងអស់នៅថ្ងៃសុក្រនេះគឺមានចំនួន៤០ ដែលព័ត៌មានលំអិតនៃការឆ្លងនីមួយៗនឹងត្រូវបង្ហាញយប់នេះ។
កាលថ្ងៃព្រហស្បតិ៍ ម្សិលមិញ ក្រសួងសុខាភិបាននិយាយថា អ្នកស្រុកទាំងអស់ដែលរស់នៅប្លុក 506 Houngag Ave 8 នឹងត្រូវធ្វើតេស្តរកកូវីដ-១៩ បន្ទាប់ពីធ្វើការស៊ើបអង្កេតរកឃើញថា មានអ្នកឆ្លងពីរបីនាក់រស់នៅតំបន់នោះ។
គិតត្រឹមថ្ងៃសុក្រនេះ សិង្ហបុរីមានករណីឆ្លងកូវីដ-១៩សរុបចំនួន ៦១ ៧៣០នាក់ និងករណីស្លាប់៣២នាក់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់