Connect with us

ជីវិតកម្សាន្ដ

ស្នាមញញឹម​ពោរពេញ​ដោយ​ក្តី​ស្រលាញ់​របស់​ក្រុមគ្រូពេទ្យ​ និង​ម៉ែ ផល្លា ពិតជា​ធ្វើ​ឲ្យ​មហាជន​រំភើប​ខ្លាំង​

បានផុស

នៅ

មហាជន​ និង​អ្នកគាំទ្រ​ពិតជា​សម្តែង​អារ​ម្មណ៍​រំភើប​ខ្លាំង​ នៅពេលបានឃើញ​រូបភាព​ជាច្រើន​ដែល​បង្ហាញ​ពី​ស្នាមញញឹម​ពោរពេញ​ដោយ​ក្តីស្រលាញ់​របស់​ក្រុមគ្រូពេទ្យ​​និង​តារា​សម្តែង​ជើងចាស់​ម៉ែ ផល្លា ក្រោយ​ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩​។​

ជាការ​ពិត ​តារា​សម្តែង​ជើងចាស់​អ្នកស្រី អ៊ឹម ផល្លា​ ហៅ​ម៉ែ​ ផល្លា​ បានបញ្ជាក់​ប្រាប់​កម្ពុ​ជាថ្មី​ កាលពី​រសៀល​ថ្ងៃទី​១៩​ ខែឧសភា ​ឆ្នាំ​២០២១​ថា​ ពេលនេះ​គាត់​បានជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩​ហើយ​។​ចំណែកឯ​កូនស្រី​របស់គាត់​ដែល​ឆ្លង​កូ​វីដ​ដែរនោះ​ កំពុង​រង់ចាំ​លទ្ធផល​សំណាក់​លើក​ទី​២​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម៉ែ ផល្លា បាន​បន្តថា​ អ្នកស្រី​ត្រូវបាន​ក្រុមគ្រូពេទ្យ​ចេញ​លិខិតបញ្ជាក់​ដោយ​អនុញ្ញាត​ឲ្យ​ចេញទៅ​ផ្ទះ​ហើយ នឹង​ត្រូវ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​ទៀត​។ ​ប៉ុន្តែ​ដោយសារ​កូនស្រី​មិនទាន់​ទទួលលទ្ធផល​ទើប​គាត់​សុំ​គ្រូពេទ្យ​ស្នាក់នៅ​បន្ត​ដើម្បី​រង់ចាំ​ចេញទៅ​ជាមួយ​កូន​ព្រម​គ្នា​។​

ទន្ទឹមគ្នា​ដែល​តារា​ជើងចាស់​ម៉ែ ផល្លា ទទួល​ដំ​ណឹង​ល្អជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩​នេះ ​គឺ​គេ​ឃើញ​មាន​មហាជន​ជាច្រើន​ចូលរួម​ត្រេកអរ ​និង​អ្វីដែល​កាន់តែ​ចាប់អារម្មណ៍​ទៀត​នោះ ​គឺ​រូបភាព​នៃ​ស្នាម​ញ​ញឹម​របស់​ម៉ែ ផល្លា និង​ក្រុមគ្រូពេទ្យ៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម