កូវីដ-១៩
ប្រទេស មួយទៀតនៅអឺរ៉ុប លែងឲ្យប្រជាជនពាក់ម៉ាសនៅទីសាធារណៈ ហើយអាចប្រមូលផ្ដុំដល់ ៥០០ នាក់ ក្រោយចាក់វ៉ាក់សាំងចិន និងរុស្ស៊ី
នាយករដ្ឋមន្រ្តីហុងគ្រីលោក Viktor Orban បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសហុងគ្រី នឹងដកបម្រាមភាគច្រើន ពាក់ព័ន្ធនឹងជំងឺកូវីដ ១៩ រួមទាំងបម្រាមគោចរពេលរាត្រីផងដែរ ។

លោក Orban បានប្រាប់វិទ្យុរដ្ឋថា ម៉ាសលែងត្រូវការពាក់នៅទីសាធារណៈទៀតហើយ ហើយការប្រមូលផ្តុំមនុស្សរហូតដល់ ៥០០ នាក់ អាចត្រូវបានធ្វើឡើងនៅកន្លែងបើកចំហរ ខណៈព្រឹត្តិការណ៍នៅក្នុងទីប្រជុំជនបិទជិត ក៏អាចធ្វើទៅបានតាមរយៈអ្នកដែលមានប័ណ្ណចាក់វ៉ាក់សាំង ។

លោក Orban បាននិយាយថា “នេះមានន័យថា យើងបានយកឈ្នះលើរលកទី ៣ នៃការរាតត្បាត” ។
គួរបញ្ជាក់ថា ហុងគ្រី គឺជាប្រទេសតែមួយគត់ នៅសហភាពអ៊ឺរ៉ុប ដែលបានអនុម័ត និងប្រើប្រាស់វ៉ាក់សាំងរុស្ស៊ី និងចិន ក្នុងបរិមាណដ៏ច្រើន មុនពេលដែលភ្នាក់ងារឱសថអឺរ៉ុបបានពិនិត្យ ឬអនុម័តប្រើប្រាស់ ។

ទន្ទឹមនោះ ទិដ្ឋភាពភាគច្រើននៃឧស្សាហកម្មសេវាកម្មរបស់ខ្លួន បានដំណើរការរួចរាល់ឡើងវិញហើយ ក្នុងនោះរួមមានសណ្ឋាគារ ភោជនីយដ្ឋាន ស្ប៉ា រោងភាពយន្ត រោងកុន កាយសម្ព័ន្ធ និងកន្លែងលេងកីឡា ជាដើម ។
សេដ្ឋកិច្ចប្រទេសហុងគ្រី បានធ្លាក់ចុះ ៥ ភាគរយកាលពីឆ្នាំមុន ហើយលោក Orban ដែលប្រឈមនឹងការបោះឆ្នោតនៅឆ្នាំ ២០២២ បាននិយាយថា កំណើនផលិតផលក្នុងស្រុកសរុប នៅឆ្នាំនេះអាចខ្ពស់ជាងការព្យាកររបស់រដ្ឋាភិបាល នាពេលបច្ចុប្បន្នដែលមាន ៤.៣ ភាគរយ ។

បន្ថែមពីនេះ លោកបានបញ្ជាក់ជាថ្មីថា រដ្ឋាភិបាលបានសម្រេចចិត្ត ពន្យារពេលការទូទាត់សងប្រាក់កម្ចី ពាក់ព័ន្ធនឹងជំងឺកូវីដ ១៩ រហូតដល់ចុងខែសីហា ដើម្បីអនុញ្ញាតឲ្យធនាគារ និងរដ្ឋាភិបាលបន្តពិភាក្សា និងពន្យារផែនការទាក់ទងនឹងការបង្អាក់ការសងបំណុលនេះ ។
គិតត្រឹមពេលនេះ ប្រទេសហុងគ្រី មានករណីឆ្លងជំងឺកូវីដ ១៩ ជាង ៨០ ម៉ឺនករណី និងមានអ្នកស្លាប់ ២៩,៤២៧ នាក់ ខណៈមានអ្នកជាសះស្បើយ ៦៦១,៥៦៤ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ REUTERS

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ