កូវីដ-១៩
វីដេអូខ្លោចចិត្ត! គ្មានរថយន្តសង្គ្រោះបន្ទាន់មកដឹក បុរសឥណ្ឌា ដាក់ឪពុកកើតកូវីដលើរទេះ រុញទៅពេទ្យ
បុរសជនជាតិឥណ្ឌាម្នាក់ ត្រូវបង្ខំចិត្តរុញឪពុករបស់ខ្លួនតាមរទេះឈើ ឆ្ពោះទៅមន្ទីរពេទ្យ ដោយសារតែមិនមានរថយន្តសង្គ្រោះបន្ទាន់ដឹក ស្របពេលប្រទេសនេះ កំពុងប្រយុទ្ធជាមួយជំងឺកូវីដ-១៩រលកទី៣។

វីដេអូខ្លោចចិត្តនេះ ត្រូវបានគេថតកាលពីថ្ងៃពុធនៅស្រុក Siwan នៃរដ្ឋ Bihar ភាគខាងកើតប្រទេសឥណ្ឌា។ វីដេអូនេះបង្ហាញពីបុរសរូបនោះ រុញឪពុកដែលកើតជំងឺកូវីដ នៅលើរទេះ។
បុរសជាឪពុក មិនត្រូវបានគេមើលឃើញកម្រើកទេ នៅពេលកូនគាត់រុញរទេះ កាត់តាមអ្នកឈរមើលពេញផ្លូវ។
គាត់អះអាងថា គាត់កំពុងរង់ចាំរថយន្តសង្គ្រោះបន្ទាន់មកដល់ ប៉ុន្តែគាត់ក៏បានសម្រេចចិត្តនាំឪពុកទៅពេទ្យដោយខ្លួនឯង ព្រោះគាត់ខ្លាចថា ឪពុកនឹងស្លាប់ប្រសិនបើគាត់មិនធ្វើដូច្នេះ។

កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសឥណ្ឌា បានកត់ត្រាអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន៤,២០៩នាក់ រួមជាមួយការឆ្លងថ្មី ២៥៩,៥៥១ករណី។
ទោះបីជាយ៉ាងណាក៏ដោយ តួលេខអ្នកស្លាប់និងឆ្លងពិតប្រាកដ ត្រូវបានគេអះអាងថា ខ្ពស់ជាងចំនួនកត់ត្រានេះឆ្ងាយណាស់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ សោកស្តាយ! ត្រឹមមួយថ្ងៃ វេជ្ជបណ្ឌិតឥណ្ឌាដល់ទៅ ៥០នាក់ ត្រូវស្លាប់ដោយសារកូវីដ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៨ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ