Connect with us

កូវីដ-១៩

ជឿពាក្យចចាមអារ៉ាម មិនហ៊ានចាក់វ៉ាក់សាំង ទាល់តែលោកយាយកាស្មៀរអាយុ១២០ឆ្នាំ ចេញមុខទៅចាក់មុនគេ ទើបផ្អើលទៅមួយភូមិ

បានផុស

នៅ

លោកយាយអាយុ១២០ឆ្នាំបានក្លាយជា ការបំផុសគំនិតមួយសម្រាប់ប្រជាជន រស់នៅតំបន់ជនបទក្នុងស្រុក Udhampur នៃតំបន់កាស្មៀរ បន្ទាប់ពីគាត់បានចេញមុខទៅចាក់វ៉ាក់សាំងមុនគេក្នុងភូមិ Gar Katiyas។

ដោយសារតែអ្នកភូមិមានភាពស្ទាក់ស្ទើរ មិនហ៊ានទៅចាក់វ៉ាក់សាំងព្រោះឮពាក្យចចាមអារ៉ាមនានា, លោកយាយ Dholi Devi អាយុ១២០ឆ្នាំ ក៏បានសម្រេចចិត្តទៅចាក់មុនគេកាលពីថ្ងៃទី១៧ខែឧសភា ដើម្បីជាការលើកទឹកចិត្តដល់អ្នកភូមិផ្សេងទៀត ឲ្យទៅទទួលថ្នាបង្ការ ការពារជំងឺកូវីដ-១៩។

មេបញ្ជាការកងទ័ពភាគខាងជើង លោក​ឧត្តម​សេនីយ៍​ឯក Y K Joshi បាននិយាយថា “លោកយាយ Dholi Devi បានតំណាងឲ្យសំឡេងនៃក្តីសង្ឃឹមក្នុងពេលមានរោគរាតត្បាត ហើយឥឡូវនេះ អ្នកភូមិទាំងមូលបានចេញមុខមកចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្ត ដោយសារតែការបំផុសគំនិតរបស់លោកយាយ”។

Northern Army Commander honours 120-year-old J&K woman who got Covid-19 jab  - Coronavirus Outbreak News

ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោកយាយ Devi បាននិយាយថា លោកយាយមានអាយុ១២០ឆ្នាំហើយ ហើយបានទទួលថ្នាំបង្ការ និងមិនមានបញ្ហាប្រតិកម្មអ្វីទាំងអស់។

ស្របពេលជាមួយគ្នានោះ ចៅប្រុសរបស់គាត់ឈ្មោះ Chaman Lal បាននិយាយថា “លោកយាយបានទទួលចាក់វ៉ាក់សាំងនៅអាយុនេះ។ គាត់មិនមានបញ្ហាអ្វីទេ ហើយក៏គ្មានគ្រុនក្តៅអ្វីដែរ។ ការអំពាវនាវរបស់គាត់គឺឲ្យមនុស្សទាំងអស់ត្រូវទៅចាក់វ៉ាក់សាំង”។

មន្រ្តីកងទ័ពបាននិយាយថា អ្នកមានអាយុជាងមួយរយឆ្នាំរូបនេះ បានបំផុសស្មារតីភូមិទាំងមូលដើម្បីធ្វើឲ្យយុទ្ធនាការចាក់វ៉ាក់សាំងទទួលបានជោគជ័យយ៉ាងធំធេង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ NDTV

ចុចអាន៖ វីដេអូខ្លោចចិត្ត! គ្មានរថយន្តសង្គ្រោះបន្ទាន់មកដឹក បុរសឥណ្ឌា ដាក់ឪពុកកើតកូវីដលើរទេះ រុញទៅពេទ្យ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣៦ វិនាទី មុន

ទូកទេសចរណ៍ផ្ទុកមនុស្ស ៣៦នាក់ ផ្ទុះឆេះនៅ ថៃ

សេដ្ឋកិច្ច២ នាទីutes មុន

មន្ត្រីកសិកម្ម ជួបប្រធានសមាគមជប៉ុន-កម្ពុជា ពិភា​ក្សាគម្រោងវិនិយោគកែច្នៃគ្រឿងសម្អាង និងផលិត​ផលកសិកម្ម

ព័ត៌មានជាតិ៤ នាទីutes មុន

សមាគមធនាគារនៅកម្ពុជា ចាត់ទុកកិច្ចការពារអតិថិជន ជាអាទិភាពចម្បងចំណោមសកម្មភាពផ្សេងទៀត

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

អ៊ីរ៉ង់ ព្រមាន​ថា​នឹង​ផលិត​អាវុធ​នុយក្លេអ៊ែរ បើ​ត្រូវ​អាមេរិក​វាយ​ប្រហារមែន

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

ក្រុមគ្រួសារ និង​នារី​ក្រមុំ​ជា​និស្សិត​ពេទ្យ​​ជិត​បានសញ្ញាបត្រ​ ស្លាប់​ក្នុងអគារ​​​រលំ​នៅថៃ​

Sokha Hotels

ព័ត៌មានពេញនិយម