កូវីដ-១៩
ខេត្តបាត់ដំបងបន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១៥នាក់បន្ថែមទៀត
រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីជូនដំណឹងស្តីពីករណីវិជ្ជមានកូវីដ១៩ថ្មីចំនួន១៥នាក់បន្ថែមទៀត ដែលក្នុងនោះពាក់ព័ន្ធនឹងសហគមន៍ ២០ កុម្ភ: ចំនួន៨នាក់ និងធ្វើដំណើរមកពីប្រទេសថៃ ចំនួន៧នាក់ ព្រមទាំងមានអ្នកជាសះស្បើយចំនួន ២នាក់។
អ្នកជំងឺកូវីដ១៩ខាងលើ ជាអ្នកសង្ស័យពាក់ព័ន្ធជាមួយព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មកពីរាជធានីភ្នំពេញ មកពីខេត្តកណ្តាល និងមកពីខេត្តបន្ទាយមានជ័យ អ្នកពាក់ព័ន្ធជាមួយបុគ្គលិកមជ្ឈមណ្ឌលវេជ្ជសាស្រ្ត ហាន់ដា (HANDA) ក្រុងបាត់ដំបង និងជាពលករវិលត្រឡប់មកពីប្រទេសថៃ ត្រូវបានចាត់បញ្ជូនមកធ្វើចត្តាឡីស័កកម្រិត១ នៅតាមស្រុក និងបានយកសំណាកទៅវិភាគទទួលបានលទ្ធផលនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ឃើញថា មានជំងឺកូវីដ១៩ ហើយបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង មន្ទីរពេទ្យបង្អែកស្រុកថ្មគោល មន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី និងនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន។
ចាប់តាំងពីមានការឆ្លងរាលដាលជំងឺកូវីដ១៩ ខេត្តបាត់ដំបង មានអ្នកជំងឺកូវីដ១៩ ចំនួន ១៣០នាក់ បានព្យាបាលជាសះស្បើយ ៤៣នាក់ ករណីស្លាប់ ១នាក់ បញ្ជូនទៅព្យាបាលនៅខេត្តបន្ទាយមានជ័យ ចំនួន ២នាក់ និងកំពុងសម្រាកព្យាបាលក្នុងខេត្តបាត់ដំបង ចំនួន ៨៤នាក់៕ សោ និយមរ័ត្ន
សោ និយមរ័ត្ន
សូមចុចអាន៖ ខេត្តកំពង់ចាមប្រកាសរកឃើញករណីវិជ្ជមានកូវីដ៨៤នាក់ ក្នុងចំណោម៨៧៤នាក់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ