Connect with us

កូវីដ-១៩

ជំងឺផ្សិតខ្មៅរកឃើញឆ្លងកាន់តែច្រើនចំពោះបុរស ជាពិសេសអ្នកទឹកនោមផ្អែម

បានផុស

នៅ

បុរសនិងមនុស្សមានជំងឺទឹកនោមផ្អែមងាយនឹងឆ្លងរោគ mucormycosis ឬជំងឺ “ផ្សិតខ្មៅ” ច្រើនជាងគេបំផុត។ នេះបើយោងតាមការស្រាវជ្រាវដែលបានចេញផ្សាយដោយវេជ្ជបណ្ឌិតឥណ្ឌា៤រូប។

Mucormycosis: the black fungus hitting Covid-19 patients - BBC Future
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេជ្ជបណ្ឌិត ៤ រូបបានសិក្សាលើអ្នកជំងឺ Covid-19 ចំនួន ១០១ នាក់នៅប្រទេសឥណ្ឌាដែលពួកគេសុទ្ធតែឆ្លងរោគ mucormycosis ឬរោគ “ផ្សិតខ្មៅ” ដ៏កម្រ។ ​ការសិក្សារកឃើញមនុស្ស ៧៩ នាក់ដែលឆ្លងជំងឺផ្សិតខ្មៅគឺជាបុរស។ ក្នុងនោះអ្នកជំងឺទឹកនោមផ្អែមត្រូវបានគេរកឃើញប្រឈមហានិភ័យខ្ពស់ជាងគេ ដែលមានអ្នកឆ្លងរហូតដល់ ៨៣ ក្នុងចំណោមអ្នកជំងឺទាំង ១០១ នាក់។

India's Covid Patients Suffer a Fungal Threat: Mucormycosis - The New York  Times

ទិន្នន័យសិក្សាក៏បានកត់ត្រាមនុស្ស ៣១ នាក់ក្នុងចំណោម ១០១ នាក់បានស្លាប់ដោយសារឆ្លងមេរោគ “ផ្សិតខ្មៅ”។ ហើយមានមនុស្ស ៦០ នាក់បានវិវត្តទៅជារោគសញ្ញាកូវីដ-១៩ធ្ងន់ធ្ងរ និង ៤១ នាក់បានជាសះស្បើយ។

ការសិក្សាខាងលើគ្រោងនឹងចេញផ្សាយនៅក្នុងទស្សនាវដ្តី Elsevier ឥណ្ឌា។ ចំណែកអ្នកសិក្សាលើករណីនេះរួមមាន វេជ្ជបណ្ឌិត Awadesh Kumar Singh, វេជ្ជបណ្ឌិត Ritu Singh, វេជ្ជបណ្ឌិត Shashank Joshi និងវេជ្ជបណ្ឌិត Anoop Misra ដែលពួកលោកសុទ្ធតែជាអ្នកជំនាញផ្នែកជំងឺទឹកនោមផ្អែម។

Mumbai: Demand for anti-fungal injection 'Amphotericin B' rises with surge  in Mucormycosis cases

វេជ្ជបណ្ឌិតបានបញ្ជាក់ពីផលលំបាកបណ្ដាលមកពីរោគ ​Mucormycosis ដោយវាធ្វើឱ្យប៉ះពាល់ដល់ច្រមុះ ប្រហោងឆ្អឹង គន្លងប្រព័ន្ធសរសៃប្រសាទកណ្តាល សួត ក្រពះ ពោះវៀន ស្បែក ឆ្អឹងថ្គាម សន្លាក់ បេះដូង និងតម្រងនោម។

យ៉ាងណាមិញ ការសិក្សាក៏បានរកឃើញថា ជំងឺផ្សិតខ្មៅអាចរីករាលដាលខ្លាំងនៅក្នុងចំណោមមនុស្សផ្ទុកកូវីដ-១៩ ដែលមានរោគសញ្ញាធ្ងន់ធ្ងរ ឬជាអ្នកជំងឺរ៉ាំរ៉ៃប៉ុណ្ណោះ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ The Indian EXPRES

ចុចអាន៖ កាន់តែបារម្ភ! ជំងឺផ្សិតខ្មៅ សម្លាប់មនុស្សច្រើនឡើងៗនៅ ឥណ្ឌា

ចុចអាន៖ រឿងអីឥណ្ឌាមិនឆ្លងខ្លាំង បើប្រជាជនចេះពាក់ម៉ាសត្រឹមត្រូវបានតែ១៤ភាគរយប៉ុណ្ណោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម