កូវីដ-១៩
ទាំងអ្នកជំងឺនិងអ្នកមិនឈឺ សម្រុកកកកុញទៅយកឱសថបុរាណឥណ្ឌា ពីគ្រូថ្នាំម្នាក់ ដោយជឿថា អាចព្យាបាលកូវីដបាន (មានវីដេអូ)
ស្របពេលដែលប្រទេសឥណ្ឌាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩រលកទី២ដ៏សាហាវ មានគ្រូថ្នាំម្នាក់ក្នុងតំបន់ Nellore នៃរដ្ឋ Andhra Pradesh បានចែកចាយឱសថបុរាណនិងថ្នាំបន្តក់ភ្នែក ដោយការចែកចាយនេះបានទាក់ទាញហ្វូងមនុស្សយ៉ាងច្រើនកកកុញមកទទួលថ្នាំ មានទាំងអ្នកកើតជំងឺកូវីដនិងអ្នកមិនកើតជំងឺកូវីដ។

គ្រូថ្នាំបុរាណរូបនេះ ត្រូវបានគេស្គាល់ឈ្មោះថា Anandaiah។ យ៉ាងណាក្តី ចៅក្រមស្រុករួមជាមួយគ្រូថ្នាំបុរាណមួយចំនួនបាននិយាយថា “គ្មានផលប៉ះពាល់អ្វីទេ ជាមួយនឹងគ្រឿងផ្សំបែបរុក្ខជាតិ ប៉ុន្តែសមាសធាតុដែលត្រូវបានប្រើសម្រាប់ធ្វើថ្នាំបន្តក់ភ្នែក អាចបង្កគ្រោះថ្នាក់ដល់ភ្នែករយៈពេលវែង”។

អភិបាលរដ្ឋ Andhra Pradesh លោក Y S Jagan Mohan Reddy កាលពីថ្ងៃសុក្រ បានបញ្ជាឲ្យមានការធ្វើតេស្តវិទ្យាសាស្ត្រលើឱសថបុរាណ Ayurveda នេះ ដែលត្រូវបានចែកចាយ ដើម្បីព្យាបាលជំងឺកូវីដ-១៩។

ប៉ុន្តែអ្វីដែលធ្វើឲ្យគេព្រួយបារម្ភនោះគឺថា ហ្វូងមនុស្សបានសម្រុកទៅយកថ្នាំ ដោយអ្នកខ្លះមិនពាក់ម៉ាស់ ហើយមិនគោរពវិធានការគម្លាតសង្គម ព្រោះក្នុងនោះក៏មានអ្នកជំងឺកូវីដចូលរួមទៅយកថ្នាំដែរ។

នៅពេលសួរអំពីហ្វូងមនុស្សកកកុញតម្រង់ជួរនៅខាងក្រៅ ដោយមិនគោរពវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ លោកអភិបាលបាននិយាយថា កងកម្លាំងសន្តិសុខត្រូវបានដាក់ពង្រាយហើយធ្វើការអស់ពីលទ្ធភាពដើម្បីធានាថា ប្រជាជនអនុវត្តវិធានការគម្លាតសង្គម។

ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីនាយកដ្ឋានសុខាភិបាល បានព្រមានថា ការប្រមូលផ្តុំគ្នាបែបនេះ នឹងក្លាយជាចំណុចផ្ទុះនៃគ្រោះមហន្តរាយជំងឺកូវីដ-១៩ ថ្មីទៀត៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Indian Express
ចុចអាន៖ ធ្ងន់ធ្ងរទៅៗ ឥណ្ឌា ផ្ទុះ “ជំងឺផ្សិតស” មួយទៀត សាហាវជាង “ជំងឺផ្សិតខ្មៅ”

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត