កូវីដ-១៩
បញ្ជាដល់កម្លាំងអាវុធហត្ថគ្រប់គោលដៅត្រូវបាញ់ថ្នាំសម្លាប់មេរោគទាំងគ្រឿងហូបចុក និងយានយន្តគ្រប់ប្រភេទមុនចូលក្នុងអង្គភាព
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាឲ្យក្រុមការងារជំនាញត្រូវតែធ្វើការបាញ់ថ្នាំសម្លាប់មេរោគ ទាំងគ្រឿងហូបចុក និងយានយន្តគ្រប់ប្រភេទមុនចូលក្នុងអង្គភាពជាកំហិត រួមទាំងតាមទីតាំងឈរជើងទីតាំង ធ្វើចត្តាឡឺស័ក ទីតាំងសម្រាកព្យាបាល ព្រមទាំងក្នុងបរិវេណអង្គភាព នឹងបន្តទៅជួយបាញ់ថ្នាំក្នុងទីតាំងបិទខ្ទប់ (តំបន់ក្រហម)ជាប្រចាំតែម្ដង ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ពិសេសបញ្ចប់នូវព្រឹត្តិការណ៍ថ្ងៃទី២០កុម្ភៈឲ្យខាតតែបាន។

លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មុននេះបន្តិចបានបញ្ជាសារជាថ្មី តម្រូវឲ្យក្រុមការងារជំនាញត្រូវតែធ្វើការបាញ់ថ្នាំសម្លាប់មេរោគទាំងគ្រឿងហូបចុក ស្បៀង គ្រឿងសម្ភារៈប្រើប្រាស់ ស្បៀងនិងយានយន្តគ្រប់ប្រភេទមុននឹងយកចូលក្នុងអង្គភាពជាកំហិតរួមទាំងការបាញ់ថ្នាំសម្លាប់មេរោគនាពេលនេះក្នុងគោលបំណងដើម្បីជួយទប់ស្កាត់ការរីករាលដាលជំងឺកាចសាហាវកូវីដ១៩ (Covid19) ហើយជាការឆ្លើយតបតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជា អនុសាសន៍ណែនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសផងដែរ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង តែងតែបន្តណែនាំឲ្យមន្ត្រីអាវុធហត្ថទាំងអស់អនុវត្តន៍នូវគម្លាត ពីគ្នា គ្រប់ពេលវេលានិងកុំភ្លេច៣កុំ៣ការពារ និងធ្វើអនាម័យជាប្រចាំនាំមកនូវសុខភាពមាំងមួនដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ១៩ ក្រៅពីភារកិច្ចរក្សាការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋហើយនោះ។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ថ្លែងបន្តថា គ្រប់ទីបញ្ជាការអាវុធហត្ថនិងទីតាំងឈរជើងប្រចាំការទាំងអស់ត្រូវបន្តប្រុងប្រយ័ត្នជានិច្ចដោយពិនិត្យកម្ដៅ លាយដៃនឹងសាប៊ូ និងអាកុល ពាក់ម៉ាស់ជាប្រចាំហើយត្រូវប្រើប្រាស់ឧបករណ៍បាញ់សម្លាប់មេរោគដែលមន្ត្រីអាវុធហត្ថស្រាវជ្រាវ រកឃើញបង្កើតដោយខ្លួនឯងរាប់ពាន់គ្រឿងនោះតែម្តង។

ក្រៅពីនេះកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានក្រោកពីព្រលឹមហាត់ប្រាណ រួសរាន់ងូតទឹក ស្លៀកពាក់ រួចរងចាំបទបញ្ជាចេញបេសកកម្ម ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនពលរដ្ឋពិសេសតំបន់បិតខ្ទប់ ៕
អត្ថបទ ៖ វិមាន







-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត