កូវីដ-១៩
ប្រទេស ៣ នៅអាស៊ីខាងត្បូង ជិតអស់ វ៉ាក់សាំង ចាក់ដល់ពលរដ្ឋ ក្រោយឥណ្ឌាហាមឃាត់ការនាំចេញ ហើយកំពុងរកចិន និងរុស្ស៊ី ជួយ
ប្រទេសបង់ក្លាដែស នេប៉ាល់ និងស្រីលង្កា ជិតនឹងអស់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ហើយសង្ឃឹមថា ចិន និងរុស្ស៊ី នឹងជំរុញកិច្ចខិតខំប្រឹងប្រែង នៅតំបន់អាស៊ីខាងត្បូង ដើម្បីទប់ទល់នឹងរលករាតត្បាត ដ៏សាហាវនេះ ។
បច្ចុប្បន្ន ករណីឆ្លង និងស្លាប់ដោយជំងឺកូវីដ ១៩ បានឈានដល់កម្រិតមួយ គួរឲ្យកត់សម្គាល់នៅទូទាំងប្រទេសឥណ្ឌា និងប្រទេសជិតខាងរបស់ខ្លួន ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយពួកគេទាំងអស់កំពុងតែពឹងផ្អែកលើ យុទ្ធនាការចាក់វ៉ាក់សាំង ដើម្បីបញ្ឃប់រលកឆ្លងថ្មី ។

ប៉ុន្តែគោលការណ៍របស់ប្រទេសឥណ្ឌា កាលពីខែមុនក្នុងការហាមឃាត់ការនាំចេញវ៉ាក់សាំង ដោយសារតែកង្វះខាតក្នុងប្រទេស បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់បណ្តាប្រទេសដទៃទៀត ហើយប្រទេសអាស៊ីខាងត្បូងទាំងបី បានបន្ថយយុទ្ធនាការចាក់វ៉ាក់សាំងរបស់ពួកគេ នៅពេលវ៉ាក់សាំងកំពុងខ្វះខាត លើទីផ្សារអន្តរជាតិសម្រាប់ស្តុកថ្មី ។
ប្រទេសបង់ក្លាដែស មានវ៉ាក់សាំង Covishield របស់ក្រុមហ៊ុន AstraZeneca និងវ៉ាក់សាំងចិន Sinopharm ប្រហែល ១ លានដូស ហើយត្រូវបានគេរំពឹងថា នឹងចាក់វ៉ាក់សាំង Pfizer ចំនួន ១០០,០០០ ដូស ប៉ុន្តែថ្នាំទាំងអស់នឹងត្រូវបាត់ទៅវិញក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតនេះ ។

ប្រទេសដែលមានប្រជាជនចំនួន ១៦៨ លាននាក់មួយនេះ បានរាយការណ៍ថា មានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៨០០,០០០ នាក់ និងមានអ្នកស្លាប់ ១២,២០០ នាក់ ។ ដូចនៅក្នុងប្រទេសអាស៊ីខាងត្បូងដទៃទៀតដែរ អ្នកជំនាញនិយាយថា ចំនួនពិតប្រាកដគឺមានច្រើនជាងនេះ ។
ប្រទេសបង់ក្លាដែសមានកិច្ចព្រមព្រៀងក្នុងការទិញវ៉ាក់សាំង Covishield ចំនួន ៣០ លានដូស ពីវិទ្យាស្ថាន Serum នៃប្រទេសឥណ្ឌា ដែលជាក្រុមហ៊ុនផលិតវ៉ាក់សាំង ធំបំផុតនៅលើពិភពលោក ប៉ុន្តែមានតែ ៧ លានដូសប៉ុណ្ណោះត្រូវបានចែកចាយ នៅពេលដែលប្រទេសឥណ្ឌា បានបញ្ឈប់ការនាំចេញកាលពីខែមុន ។

ចាប់តាំងពីពេលនោះមក ប្រទេសនេះបានទាក់ទងប្រទេសចិន និងរុស្ស៊ី ដើម្បីទទួលបានវ៉ាក់សាំងរបស់ពួកគេ និងបណ្តាប្រទេសលោកខាងលិច ដែលអាចមានវ៉ាក់សាំង AstraZeneca ខណៈកិច្ចព្រមព្រៀងមួយជាមួយប្រទេសចិន សម្រាប់ចំនួនមិនជាក់លាក់ នៃវ៉ាក់សាំង Sinopharm ត្រូវបានអនុម័តកាលពីថ្ងៃពុធ ។
ចំណែកប្រទេសនេប៉ាល់ មានប្រជាជនប្រមាណ ១.៥ លាននាក់ ដែលកំពុងរងចាំការចាក់វ៉ាក់សាំង Covishield ជាលើកទី ២ ក៏កំពុងឈរជើងផងដែរ បន្ទាប់ពីមានការហាមឃាត់ ការនាំចេញវ៉ាក់សាំងរបស់ឥណ្ឌា ខណៈបច្ចុប្បន្នប្រទេសនេះកំពុង ប្រើប្រាស់វ៉ាក់សាំង Sinopharm ដែលត្រូវបានផ្តល់ឲ្យដោយប្រទេសចិន ដូចប្រទេសបង់ក្លាដែស ។

ទន្ទឹមនោះ ប្រទេសស្រីលង្កា ដែលមានប្រជាជនចំនួន ២១ លាននាក់ មានវ៉ាក់សាំងប្រហែល ១១៥,០០០ ដូស ហើយបានបន្ថយល្បឿនយុទ្ធនាការចាក់របស់ខ្លួនត្រឹម ១៥,០០០ ដូសក្នុងមួយថ្ងៃ ខណៈដែលប្រទេសនេះក៏ចរចាជាមួយប្រទេសផ្សេងទៀតផងដែរ ។
ប្រទេសស្រីលង្កា ឥឡូវនេះបានទទួលនូវអំណោយវ៉ាក់សាំង Sinopharm ចំនួន ៦០០,០០០ ដូស ហើយសង្ឃឹមថានឹងទទួលបានវ៉ាក់សាំងបន្ថែមចំនួន ២៦ លានដូស ពីប្រទេសរុស្ស៊ី និងចិន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ COVAX ផ្ដល់វ៉ាក់សាំងកូវីដ ១០០ លានដូសដល់ប្រទេសក្រីក្របំផុតនៅលើពិភពលោក

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ