កូវីដ-១៩
ករណីផ្ទុះកូវីដ១៩ នៅរោងចក្រ យូលី ផ្តើមចេញពីកម្មការិនីម្នាក់មានប្តីជាអ្នកដឹកបន្លែឆ្លងកូវីដ
លោក បណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានឲ្យដឹងនៅរសៀលថ្ងៃទី២២ឧសភានេះថាក្រុមការងារបានបន្តរកឃើញកម្មករចំនួន២៦នាក់បន្ថែមទៀតបម្រើការងារនៅរោងចក្រ យូលីនៅ ក្រុងបាវិតឆ្លងកូវីដ ១៩។

លោក កែរ រដ្ឋា លើកឡើងថា “បើគិតត្រឹមរសៀលថ្ងៃនេះក្រុមការងារបានរកឃើញបឋមមានកម្មករប្រមាណ៧៩នាក់ហើយបានឆ្លងជំងឺកូវូដ‑១៩ក្នុងនោះរកឃើញ៥នាក់កាលពីយប់មិញ ៤៨នាក់នៅព្រឹកមិញនិង២៦នាក់ទៀតនៅរសៀលនេះហើយក្រុមការងារកំពុងបន្តធ្វើតេស្តទៅលើកម្មករជិត២០០នាក់ជាបន្តទៀត”។
ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងរូបនេះបានឱ្យដឹងថា ករណីផ្ទុះជំងឺ‑១៩ នៅរោងចក្រយូលី ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសសាន់តុង ក្រុងបាវិត ខេត្តស្វាយរៀង នេះគឺផ្តើមចេញពីកម្មការិនីម្នាក់ ដែលបានឆ្លងពីប្តីរបស់ខ្លួនជាអ្នកដឹកបន្លែពីស្វាយរៀងយកទៅលក់ផ្សារដើមគររាជធានីនៅភ្នំពេញ។

ក្រោយមកបុរសជាប្តីកម្មករនោះគាត់មានបញ្ហាសុខភាពបានទៅពិនិត្យនៅមន្ទីរពេទ្យជម្ភូហើយបានទៅយកសំណាកនៅមណ្ឌលចត្តាឡឺស័ក មីស្ទ័រសូ។ លុះដល់រកឃើញមានវិជ្ជមានទើបក្រុមការងារបានយកប្រពន្ធគាត់ជាកម្មករធ្វើការនៅរោងចក្រយូលី ទៅធ្វើតេស្តក៏មានវិជ្ជមានដូចគ្នាហើយក្រុមការងារក៏បានបន្តស្រាវជ្រាវដល់រោងចក្រតែម្តងទៅ។

គិតត្រឹមថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ នេះខេត្តស្វាយរៀងមានអ្នកឆ្លងជំងឺកូវីដ‑១៩ ចំនួន៤១៤នាក់ ជាសះស្បើយចំនួន៣៤១នាក់ស្លាប់ចំនួន៥នាក់និងកំពុងព្យាបាលចំនួន៦៧នាក់នៅតាមកន្លែងព្យាបាលជំងឺកូវីដ‑១៩ ចំនួន៣កន្លែងទី១.នៅមន្ទីរពេទ្យបង្អែកស្វាយជ្រំ ទី២.មន្ទីរពេទ្យបង្អែកសាមគ្គីរំដួលនិងទី៣.មណ្ឌលព្យាបាលជំងឺកូវីដ ១៩ក្រុបាវិត៕
សំអឿន

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង