កូវីដ-១៩
ប្រសើរណាស់! ក្រុមប្រទេស G20 ប្តេជ្ញាធានាចែកចាយវ៉ាក់សាំងដោយស្មើភាពគ្នាមិនឲ្យលើសខ្វះ
មេដឹកនាំពិភពលោកនៃក្រុមប្រទេស G20 បានព្រមព្រៀងគ្នានៅឯកិច្ចប្រជុំកំពូលស្តីពីសុខភាពពិភពលោក ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ ធានាការចែកចាយវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដោយស្មើភាពគ្នា ។

កិច្ចប្រជុំកំពូលតាមអ៊ីនធឺណិតកាលពីថ្ងៃសុក្រ ត្រូវបានរៀបចំរួមគ្នាដោយប្រទេសអ៊ីតាលី ដែលបច្ចុប្បន្នជាប្រធាននៃក្រុមប្រទេស G20 និងសហគមន៍អ៊ឺរ៉ុប ។ កិច្ចប្រជុំនោះក៏មានការចូលរួមពី នាយករដ្ឋមន្រ្តីជប៉ុនលោក Suga Yoshihide និងថ្នាក់ដឹកនាំនៃប្រទេស និងតំបន់ជាង ២០ ព្រមទាំងប្រធានអង្គការអន្តរជាតិ ផងដែរ ។

ទន្ទឹមនោះ ប្រធានសហភាពអ៊ឺរ៉ុបលោកស្រី Ursula von der Leyen បាននិយាយថា “យើងត្រូវតែធ្វើសកម្មភាពឥឡូវនេះ ដើម្បីគ្រប់គ្រងជំងឺរាតត្បាតនៅក្រោមការគ្រប់គ្រងទូទាំងពិភពលោក” ។ លោកស្រីបានសន្យាថា សហភាពអឺរ៉ុប នឹងបរិច្ចាគវ៉ាក់សាំងចំនួន ១០០ លានដូសដល់ប្រទេសកំពុងអភិវឌ្ឍន៍ ខណៈលោកស្រីក៏បានប្តេជ្ញាជួយវ៉ាក់សាំងដល់ទ្វីបអាហ្វ្រិកផងដែរ ។

ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុនវ៉ាក់សាំង Pfizer និងក្រុមហ៊ុនឱសថមួយចំនួនទៀតបានសន្យាថា នឹងផ្តល់វ៉ាក់សាំងសរុបចំនួន ១.៣ ពាន់លានដូស សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍នៅឆ្នាំនេះ ។
បន្ថែមពីនេះ ប្រធានាធិបតីចិនលោក Xi Jinping ក៏បានសន្យាផ្តល់ជំនួយចំនួន ៣ ពាន់លានដុល្លារដល់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ដើម្បីជួយពិភពលោកក្នុងការទប់ស្កាត់រោគរាតត្បាតជាសកលនេះ ខណៈរដ្ឋាភិបាលផ្សេងទៀតក៏បានធ្វើការសន្យាជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ ។

រហូតមកដល់បច្ចុប្បន្ននេះ វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ប្រមាណ ១.៥ ពាន់លានដូស ត្រូវបានចាក់នៅទូទាំងពិភពលោក ។ ទោះយ៉ាងណា វ៉ាក់សាំង ៨៥ ភាគរយត្រូវបានចាក់នៅក្នុងប្រទេសអភិវឌ្ឍន៍ ខណៈវិធីដើម្បីបិទគម្លាតការចាក់វ៉ាក់សាំងនេះ បានក្លាយជាបញ្ហាប្រឈមដ៏ធំមួយ ចំពោះកិច្ចខិតខំប្រឹងប្រែងជាសកលប្រឆាំងនឹងរោគរាតត្បាត ៕
ប្រែស្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?