Connect with us

កូវីដ-១៩

ប្រជាពលរដ្ឋ​ស៊ូ​ឈរ​តម្រង់​ជួរ​ចាំ​ចាក់​ថ្នាំ​ព្រោះ​ខ្លាច ឆ្លង​ជំងឺ​កូ​វីដ​១៩

បានផុស

នៅ

ភ្នំ​ពេ​ញ ៖ ឃើញ​បង​ប្អូន​ប្រជាពលរដ្ឋ​ពិសេស​ប្អូនៗ​កម្មករ កម្មការិនី​រាប់ពាន់​នាក់​នាំគ្នា​ឈរ​តម្រង់​ជួរ​រង់ចាំ​ចូល​ចាក់​ថ្នាំ​វ៉ាក់សាំង ព្រោះ​ពួកគាត់​ភ័យខ្លាច​ឆ្លង​ជំងឺ​កូ​វីដ​១៩​ខ្លាំងណាស់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​សេចក្តី​រាយការណ៍​ពី​លោកស្រី ជា ដា​ណា សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ស្ទឹងមានជ័យ​ទី​១​បាន​ប្រាប់​កម្ពុ​ជាថ្មី​នា​រសៀល​ថ្ងៃទី​២២ ​ខែឧសភា​នេះ​ថា ចាប់តាំងពី​ក្រុម​គ្រូពេទ្យ​កងទ័ព​មក​ទទួល​ភារកិច្ច​ចាក់​ថ្នាំ​វ៉ាក់សាំង​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ក្រហម​មក​គឺមាន​បងប្អូន​ប្រជាពលរដ្ឋ​មកចាក់​ថ្នាំ​វ៉ាក់សាំង​យ៉ាង​គគ្រឹកគគ្រេង សូម្បីតែ​មេឃ​ធ្លាក់ភ្លៀង​ក៏​បងប្អូន​ប្រជាពលរដ្ឋ​សុខចិត្ត​ឈរ​ហាលភ្លៀង​ក៏មានដែរ​។

លោកស្រី​បន្តថា ​ចំពោះ​ការចាក់​វ៉ាក់សាំង​នេះ​គឺ​ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ​លោក​មានការ​កោតសរសើរ​ដល់​ក្រុមការងារ​និង​គ្រូពេទ្យ​មកពី​អង្គភាព​កងទ័ព ព្រោះ​ក្រុម​គ្រូពេទ្យ​លោក​មាន​ចរិត​ស្លូតបូត​មិន​ប្រើ​សំដី​គំរោះគំរើយ​ឡើយ​បើ​ទោះជា​ឈរ​រង់ចាំ​សឹង​ពេញ​មួយថ្ងៃ​ក៏​មិន​ត្អូញត្អែរ​ដែរ​ធ្វើ​យ៉ាង​ណា​ឲ្យ​តែ​បាន​ចាក់​ថ្នាំ​ព្រោះ​អាច​ការពារ​អាយុជីវិត​ដល់​ពួកគាត់​។

លោកស្រី ជា ដា​ណា បាន​បញ្ជាក់​ថា ​ការ​ចាក់​វ៉ាក់សាំង​ដល់​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​១​ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ​នេះ​ក្នុង​មួយថ្ងៃ​ស្មើ​និង​១១២០​នាក់ ក្នុង​នោះ​ក៏មាន​ជនបរទេស​មិន​ក្រោម​ពី​២០​នាក់​រាល់ថ្ងៃ​។ ​ហើយ​ការ​ចាក់​ដូ​ស​ទី​១​និង​បន្ត​ចាក់​បន្ត​មួយ​សប្តាហ៍​ទៀត​ខ​ណះ​ដូ​ស​ទី​២​កំពុង​ដំណើរការ​ចាក់​រាល់ថ្ងៃនេះ​៕

ដោយ ៖ ន​រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានជាតិ២២ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

Sokha Hotels

ព័ត៌មានពេញនិយម