Connect with us

កូវីដ-១៩

ផ្អាក​រោងចក្រ​មួយ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ចេ​ជាង​ខេត្ត​ព្រះសីហនុ ក្រោយ​មាន​កម្មករ​ឆ្លង​ជំងឺ​កូ​វីដ១៩

បានផុស

នៅ

ភ្នំពេញ​ ៖​ រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បាន​ផ្អាក​ជា​បណ្តោះអាសន្ន​ដំណើរការ​អាជីវកម្ម​រោងចក្រ ហ្ស៊ី​ជាង ហូ​ម​ភ័​ញ ហ្វើ​នី​ឈ័​រ មាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ចេ​ជាង ផ្លូវជាតិ​លេខ​៤ ឃុំជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​ ក្រោយ​រក​ឃើញ​បុគ្គលិក កម្មករ​មាន​ឆ្លង​ជំងឺ​កូ​វីដ ១៩​រួចមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​សេចក្តី​ជូន​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​នៅ​ថ្ងៃ ទី ២២ ឧសភា បាន​ឲ្យ​ដឹងថា ​«​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​បន្ត​ទៀត​ដល់ក​ម្មករ​នៅក្នុង​រោងចក្រ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​សម្រេច​ផ្អាក​ជា​បណ្ដោះអាសន្ន​ដំណើរការ​អាជីវកម្ម​រោងចក្រ​រយៈពេល​ពីរ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២៤​និង​ថ្ងៃទី​២៥​ខែឧសភា​ឆ្នាំ​២០២១ ​ហើយ​នៅក្នុង​អំឡុង​ពេលនេះ​តម្រូវ​ឲ្យ​លោកនាយក​រោងចក្រ​សហ​ការ​ជាមួយ​ក្រុមការងារ​នៃ​មន្ទីរ​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​ដើម្បី​ស្វែងរក​អ្នក​ដែល​មាន​ការ​ពាក់ព័ន្ធ​ជាមួយ​អ្នក​វិជ្ជមាន​កូ​វីដ១៩​ ដើម្បី​ផ្ដល់​វត្ថុ​សំណាក​ដល់​ក្រុម​ឆ្លើយតប​បន្ទាន់​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ដើម្បី​វិភាគ​រក​មេរោគ​កូ​វីដ១៩ តាម​ការកំណត់​»។

រដ្ឋបាល​ខេត្ត​បាន​បន្ត​ថា ​ចំពោះ​បុគ្គលិក​កម្មករនិយោជិត​ទាំងអស់​របស់​រោងចក្រ​ត្រូវ​ផ្អាក​ការ​ចេញចូល​រោងចក្រ​ ហើយ​នៅ​ក្រោយ​ពេល​បានផ្ដល់​វត្ថុ​សំណាក​រួចរាល់​ត្រូវ​សម្រាក​នៅ​ដាច់ដោយឡែក​ពីគ្នា​រង់ចាំ​រហូតដល់​ការធ្វើ​តេស្ត​លើ​វត្ថុ​សំណាក​របស់​កម្មករ​នៅក្នុង​រោងចក្រ​ដែលមាន​ការ​ពាក់ព័ន្ធ​គ្រប់គ្នាៗ​នឹង​មាន​លទ្ធផល​ជា​ផ្លូវការ​ទើប​អាច​បន្តការងារ​ជាថ្មី​តាម​សេចក្តី​ជូន​ដំណឹង​ជាថ្មី​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​។

រដ្ឋបាល​ខេត្ត​បាន​បញ្ជាក់​ថា ​ក្នុងករណី​ម្ចាស់​រោងចក្រ​មិន​អនុវត្ត​តាម​ការណែនាំ​ខាងលើ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​និង​ចុះ​អនុវត្ត​វិធានការ​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម