ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ ក្រសួងអប់រំនឹងត្រៀមបើកដំណើរការសាលារៀនឡើងវិញក្រោយបញ្ចប់ “ព្រឹត្តិការណ៍ ២០កុម្ភៈ”
ភ្នំពេញ៖ មន្ត្រីអ្នកនាំពាក្យ ក្រសួងប់រំ យុវជន និងកីឡាបានមានប្រសាសន៍នៅព្រឹកថ្ងៃទី ២៣ ខែឧសភានេះថា ក្រសួងអប់រំបានប្រជុំកំណត់រួចជាស្រេចនូវយុទ្ធសាស្ត្រត្រៀមបើកសាលារៀនឡើងវិញក្រោយការប្រកាសបិទ “ព្រឹត្តិការណ៍ ២០កុម្ភៈ” ខណៈមកដល់ពេលនេះ មានបុគ្គលិកអប់រំ និងលោកគ្រូ-អ្នកគ្រូចំនួន៨៥% នៃចំនួនសរុប១៥៨,០០០នាក់នៅទូទាំងប្រទេសបានទទួលការចាក់វាក់សាំងរួចរាល់។

លោក រស់ សុវាចា អ្នកនាំពាក្យ ក្រសួងប់រំ យុវជន និងកីឡា បានបញ្ជាក់ថា៖ “ជារួម ការបើកសាលារៀនឡើងវិញនាពេលណាមួយខាងមុខនេះ ផ្តោតលើគោលការសុវត្ថិភាពសុខភាព ស្របនឹងវិធានការសុខាភិបាលដើម្បីលើកម្ពស់គន្លងជីវិតថ្មីក្នុងវិស័យអប់រំ ហើយក្រសួងអប់រំ យុវជន និងកីឡានឹងជម្រាបជូនសាធារណជននាពេលក្រោយស្តីពីព័ត៌មានពាក់ព័ន្ធនឹងការបើកសាលារៀនឡើងវិញ និងទិដ្ឋភាពពាក់ព័ន្ធ”។
លោក រស់ សុវាចា បានបន្តទៀតថា ចំពោះមុខនេះ សិស្សានុសិស្សនៅទូទាំង២៥ខេត្ត-រាជធានីត្រូវបន្តអនុវត្តវិធានការ៣ការពារ៣កុំ និងអាចរៀនអនឡាញ បានតាមរយ:មាតិកាឌីជីថលរបស់ក្រសួងអប់រំ យុវជន និងកីឡាដូចខាងក្រោមរួមមាន កម្មវិធីស្វ័យសិក្សា MoEYS E-Learning ដែលមានវីដេអូសិក្សាពីថ្នាក់ទី១ដល់ថ្នាក់ទី១២ សៀវភៅសិក្សាអេឡិចត្រូនិកដូចជា សៀវភៅសិក្សាគោល សៀវភៅកំណែអំណានទូទៅ ចំណេះដឹងសាកល រឿងនិទាន កម្មវិធីតេស្តសមត្ថភាពសិស្ស និងទំព័រព័ត៌មានអប់រំ។

លោក រស់ សុវាចា បានបន្ថែមទៀតថា អ្នកសិក្សាអាចទាញយកកម្មវិធីស្វ័យសិក្សានេះពី App Store, Google Play និង AppGallery រួចសូមអានសេចក្តីណែនាំបច្ចេកទេសដែលមានស្រាប់។
មជ្ឈមណ្ឌលសិក្សាតាមរយៈអេឡិចត្រូនិច elearning.moeys.gov.kh។ បណ្តាញ Youtube ផ្លូវការ youtube.com/moeyscambodia ហ្វេសប៊ុកផ្លូវការ facebook.com/moeys.gov.kh ការអប់រំកុមារតូច youtube.com/eccdcambodia ប៉ុស្តិ៍ទូរទស្សន៍អប់រំថ្មី “ទទក២” របស់ក្រសួងព័ត៌មាន App ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កម្មវិធីអប់រំតាមវិទ្យុជួយសិស្សជនជាតិដើមបន្តរៀនសូត្រ និង App វិស័យឯកជននានា ដូចជា E-School Cambodia ជាដើម។
ចំណែក លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាបានលើកឡើងថា វិស័យឯកជននៅមិនទាន់បានស្នើសុំទៅក្រសួងឱ្យដំណើរការសាលាឡើងវិញនៅឡើយទេ ពីព្រោះនៅមិនទាន់បានបិទបញ្ចប់ ព្រឹត្តិការណ៍ ២០កម្ភៈនៅឡើយ។
លោក បានបន្តថា៖ “ថ្វីត្បិតតែចំនួនឆ្លងមានការធ្លាក់ចុះ និងបានធូរស្រាលមែន តែចំនួនអ្នកឆ្លងនៅមានការព្រួយបារម្ភនៅឡើយ។ បើសាលាបើកវាប៉ះពាល់ដល់និស្សិត និងសិស្សព្រោះសាលាជាកន្លែងប្រមូលផ្តុំ។ តែបើទោះបីជា ព្រឹត្តិការណ៍ ២០កុម្ភៈ មិនទាន់ចប់ក៏ដោយ ប្រសិនបើក្រសួងអប់រំអនុញ្ញាតឱ្យយើងបើក យើងនឹងបើកភ្លាម”៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី