Connect with us

កូវីដ-១៩

ម្សិលមិញ​នេះ​ កូវីដ​បាន​សម្លាប់​​ប្តី​ប្រពន្ធ​ក្នុង​ថ្ងៃ​តែ​មួយ​ បន្សល់​កូនៗ​​រស់នៅកំព្រា​ឪពុក​ម្តាយ

បានផុស

នៅ

លោកស្រីវេជ្ជបណ្ឌិត​​ ឱ វណ្ណឌីន​ រដ្ឋលេខាធិការក្រសួងសុខាភិបាល​  ប្រធាន​គណ:កម្មការ​ចំពោះ​កិច្ច​ចាក់វ៉ាក់សាំង​កូវីដ-១៩​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលលើកឡើង​ពី​ករណី​ស្លាប់​ប្តី​ប្រពន្ធ​ក្នុង​ថ្ងៃ​តែ​មួយ​ ដោយសារ​មេរោគ​កូវីដ ១៩។

លោកស្រីវេជ្ជបណ្ឌិត​​បាន​បញ្ជាក់​ពីការបាត់បង់ជីវិតនៃស្វាមី​និងភរិយា​ បណ្តាលមកពីជំងឺកូវីដ-១៩ ក្នុងថ្ងៃតែមួយ​នៅថ្ងៃទី២២​ ខែឧសភា​ ឆ្នាំ២០២១។ យ៉ាងណា​អត្តសញ្ញាណ​អ្នក​ស្លាប់​ជាប្តី​ប្រពន្ធ លោកជំទាវ​មិនប​ាន​បញ្ជាក់ឲ្យ​ដឹង​​នោះទេ។

លោកជំទាវ​បាន​បញ្ជាក់ថា មេរោគ​ដែលសម្លាប់​មនុស្ស​មិន​រើស​មុខ​ រួមទាំង​បាន​ឆក់​យក​ជីវិតស្វាមីភរិយា​ក្នុងពេល​តែ​មួយ​នេះ​ គឺ​ជា​ការពញ្ញាក់ស្មារតី​ និងក្រើនរំលឹកទាំងអស់គ្នាច្បាស់ណាស់ថា​ កូនៗក្តី​ ក្រុមគ្រួសារក្នុងផ្ទះជាមួយក្តី​ និងស្វាមី-ភរិយាក្តី​ ចាំបាច់​ណាស់ដែលត្រូវតែការពារខ្លួនរាល់ពេលចេញក្រៅផ្ទះ​ ហើយត្រូវចងចាំថា​ ពេលត្រឡប់មកផ្ទះវិញ​ សូមកុំនាំវីរុសចង្រៃនេះចូលផ្ទះឱ្យសោះ​ ដើម្បី​ចៀសវាង​ឱ្យ​បាននូវ​ការ​ចម្លងបន្តគ្នា​ ដោយអនុវត្តវិធានការ “៣ការពារ​ និង៣កុំ” ដែលអាចជួយឱ្យរួចផុតពីទុក្ខភ័យ​ និងការបាត់បង់សមាជិកគ្រួសារ។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ឱ វណ្ណឌីន បន្ថែមថា ប្រសិនបើ​​ប្រញាប់ប្រញាល់​ធ្វើសកម្មភាព​ប្រចាំថ្ងៃ​របស់បុគ្គលម្នាក់ៗ​ និង​ជាពិសេស​ការបើកប្រកបរបររកស៊ីទទួលទាន​ឡើងវិញតាមបែបធម្មតា​ ដូចកាលពីមុនមិនទាន់មានបញ្ហារាតត្បាតជំងឺកូវីដ-១៩​ ដោយ​មិនបាន​ត្រៀម​លក្ខណ:​ឱ្យស្រប​តាមបរិបទ​ “ធម្មតា​ តាមបែបគន្លងថ្មី” ដើម្បីការពារការចម្លងជំងឺកូវីដ-១៩នេះ​ ឱ្យបាន​ត្រឹមត្រូវទុក​ជាមុន​ទេនោះ​ មិនយូរមិនឆាប់​ នឹងនាំការវិលត្រឡប់នៃការឆ្លងរាតត្បាត​ និងការបិទខ្ទប់នៅថ្ងៃណាមួយឡើងវិញជាមិនខានឡើយ។ សូមមេត្តាចងចាំត្រង់ចំណុចនេះ។

លោកស្រី​បន្ត​ថា បន្ទាប់ពីជួបប្រទះការបិទខ្ទប់រួចមក​ យើងចង់ត្រឡប់ទៅជីវិតធម្មតាវិញ។  ប៉ុន្តែ​វីរុស​កូវីដ-១៩ កំពុងតែ​ចរាចរយ៉ាង​ទូលំទូលាយ​នៅក្នុងប្រទេស។ ដូច្នេះ​​ត្រូវតែ​អនុវត្ត​ជីវិត​ធម្មតា​ឱ្យទៅជាធម្មតាបែបគន្លងថ្មីមួយ​ ក្នុងការការពារការចម្លងវីរុសកូវីដ-១៩ សម្រាប់បុគ្គល​ សម្រាប់ក្រុមគ្រួសារ​ និងសម្រាប់សហគមន៍​ ប្រសិនបើមិនចង់ឱ្យមានការបើក​ និងបិទខ្ទប់​ ចុះឡើងៗវិញនោះទេ។​  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម២ នាទីutes មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

ជនជាតិថៃ ៥​នាក់ ត្រូវ​បាន​ក្រុម​ហាម៉ាស​ដោះលែង ក្រោយ​ជាប់​ឃុំខ្លួន​អស់ ១៥​ខែ

ព័ត៌មានជាតិ១៧ នាទីutes មុន

ទស្សនកិច្ចទៅកាន់ហ្វីលីពីន សម្ដេចធិបតិ និងសមភាគី នឹងចូលរួមក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន

លោក ត្រាំ
ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

ត្រាំ​ គ្រោងប្រកាសពន្ធ ២៥ ភាគរយ លើដែកថែប និងអាល៊ុយមីញ៉ូមនាំចូលពីគ្រប់ប្រទេស

ជីវិតកម្សាន្ដ២២ នាទីutes មុន

អ្នកជិតខាងរិះគន់គ្រួសារ សាន់ឆាយ ថា ទុកផេះរបស់សព នៅផ្ទះល្វែងជាជាងធ្វើបុណ្យ

Sokha Hotels

ព័ត៌មានពេញនិយម