កូវីដ-១៩
៣សប្ដាហ៍ ប្រជាពលរដ្ឋខណ្ឌកំបូល ជាង២០,០០០គ្រួសារបានទទួលស្បៀងអាហារពីសម្ដេចតេជោ និងសម្ដេចកិត្ដិ ព្រឹទ្ធបណ្ឌិត
ភ្នំពេញ៖ ក្នុងរយៈពេល៣សប្ដាហ៍មកនេះ អាជ្ញាធរខណ្ឌកំបូល បានផ្ដល់ស្បៀងអាហារមនុស្សធម៌របស់សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ជូនពលរដ្ឋ កម្មករកម្មការិនី ដែលមានជីវភាពខ្វះខាត ជាង២០,០០០គ្រួសារ ក្នុងនោះនៅសង្កាត់ឪឡោក មានចំនួន២,៩៣៦គ្រួសារ សង្កាត់កន្ទោក ៦,៤០០គ្រួសារ សង្កាត់កំបូល ៥,១០០គ្រួសារ សង្កាត់ស្នោ ៣,៦២៥គ្រួសារ និងសង្កាត់បឹងធំ ២,៤០០គ្រួសារ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១នេះ ដោយមានការចូលរួមចែកជូនពីលោក គឹម វិបុល ប្រធានក្រុមការងារចុះជួយសង្កាត់ឪឡោក និងជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ និងលោកស្រី ទេព កញ្ចនា អភិបាលរងខណ្ឌកំបូល និងជាអនុប្រធានក្រុមការងារ បានចុះជួយសង្កាត់ឪឡោក បានបន្តចែកស្បៀងអាហារជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន ៤៣៣គ្រួសារទៀត នៅភូមិជ័យជំនះចំនួន៣២គ្រួសារ ភូមិត្រពាំង ១៩៤គ្រួសារ ភូមិដូនរដ្ឋ ១៣០គ្រួសារ និងភូមិពង្ររ៧៧គ្រួសារ។
លោក គឹម វិបុល បានមានប្រសាសន៍ថា អាជ្ញាធរ ខណ្ឌ សង្កាត់ ភូមិ កំពុងខិតខំ បន្ដនាំយកអំណោយមនុស្សធម៌របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន មកចែកជូនបងប្អូនប្រជាពលរដ្ឋ ក្នុងអំឡុងពេលរាជរដ្ឋាភិបាលបិទខ្ទប់ ដើម្បីកាត់បន្ថយការីករាលដាលនៃជំងឺកូវិដ-១៩ នៅរាជធានីភ្នំពេញ និងបណ្ដាខេត្ដមួយចំនួន ដែលបងប្អូនមានការលំបាក់ ពិសេសផ្នែកជីវភាពប្រចាំថ្ងៃ។

លោកបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី តែក៏អាចជួយសម្រាលនូវការទុក្ខលំបាករបស់បងប្អូនបានមួយគ្រាផងដែរ ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថាកាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល និងទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។
លោកបន្ដថា ប្រសិនបើបងប្អូនណាមានជីវភាពខ្វះខាតខ្លាំង សូមបងប្អូនទៅរាយការណ៍ប្រាប់មេភូមិ ឬទៅទំនាក់ទំនង ស្នាក់ការគណបក្សប្រជាជនសង្កាត់ ឬគណបក្សប្រជាជន ដែលនៅជិតលំនៅឋានបងប្អូន ដើម្បីស្នើសុំស្បៀង យកទៅដោះស្រាយជីវភាពបានមួយគ្រា នោះថ្នាក់ដឹកនាំ និងយកសំណើរបងប្អូនទៅសុំថ្នាក់លើ ដើម្បីយកស្បៀងមកដោះស្រាយជូនបងប្អូន។

លោក គឹម វិបុល និងលោកស្រី ទេព កញ្ចនា តំណាងឱ្យអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ក៏បាននាំយក អំណោយមនុស្សធម៌ របស់សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត យកមកចែកជូនបងប្អូន ដោយក្នុង១គ្រួសារទទួលបាន អង្ករ១បេ ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ និងទឹកស៉ីអ៉ីវ១យួរ៕
អត្ថបទ៖ ស្រីរ័ត្ន

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍