Connect with us

កូវីដ-១៩

គិត​ត្រឹម​ថ្ងៃនេះ ខេត្តស្វាយរៀងមានអ្នកឆ្លងកូវីដ‑១៩ ជាង​៥០០នាក់ និងស្លាប់៥នាក់

បានផុស

នៅ

ភ្នំពេញ៖ ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានឱ្យដឹងនៅរសៀលថ្ងៃទី២៣ ខែឧសភានេះថា គិតត្រឹមព្រឹកនេះ ខេត្តស្វាយរៀងមានអ្នកឆ្លងជំងឺកូវីដ‑១៩ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ” ចំនួន៥១២នាក់ ក្នុងនោះមានស្រី២៦៥នាក់ ឯអ្នកស្លាប់មានចំនួន៥នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក បណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានបញ្ជាក់បន្ថែមថា ក្នុងចំណោមអ្នកឆ្លងចំនួន៥១២នាក់នោះមានអ្នកជាសះស្បើយចំនួន៣៥៩នាក់ ស្រីចំនួន១៤៤នាក់ ស្លាប់ចំនួន៥នាក់ ស្រី២នាក់ និងកំពុងព្យាបាលជំងឺចំនួន១៤៧នាក់ ស្រី១១៩នាក់។

លោកបណ្ឌិត បានបន្តទៀតថា អ្នកជំងឺចំនួន១៤៧នាក់នោះកំពុងព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកស្វាយជ្រំចំនួន២៤នាក់ នៅមន្ទីរពេទ្យបង្អែកសាមគ្គីរំដួលចំនួន១៥នាក់ និងមណ្ឌលព្យាបាលជំងឺកូវីដ‑១៩ ក្រុបាវិតចំនួន១០៨នាក់។

គួរបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ‑១៩សរុបចំនួន២៥,២០៥នាក់ អ្នកជាសះស្បើយចំនួន១៧,៧០១នាក់ និងអ្នកស្លាប់ចំនួន១៧៦នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម