Connect with us

កូវីដ-១៩

ក្រុង​ព្រះសីហនុ បញ្ចប់តំបន់​លឿង​ទុំ មុនកាលកំណត់

បានផុស

នៅ

អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា រដ្ឋបាលខេត្តបានបញ្ចប់តំបន់លឿងទុំនៅក្រុងព្រះសីហនុមុនកាលកំណត់ ខណៈការបិទខ្ទប់ក្រុងព្រះសីហនុ ជាលទ្ធផលគឺការឆ្លងរាលដាលបានធ្លាក់ចុះជាបន្តបន្ទាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានមានប្រសាសន៍ថា តាមរយៈវិធានការដែលរដ្ឋបាលខេត្តបានដាក់ចេញកន្លងមក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងក្រុងព្រះសីហនុ មានដូចជាការបិទខ្ទប់ក្រុងព្រះសីហនុ ការកំនត់តំបន់ក្រហម និងតំបន់លឿងទុំ ជាលទ្ធផលគឺការឆ្លងរាលដាលបានធ្លាក់ចុះជាបន្តបន្ទាប់។

លោកអភិបាលខេត្តបានបន្តថា ការ​សម្រេចបញ្ចប់តំបន់លឿងទុំមុនកាលកំណត់ចេញពីក្រុងព្រះសីហនុ ដើម្បីសម្រួលដល់ជីវភាពរស់នៅ និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។ យ៉ាងណាក្នុងករណីរកឃើញមានអ្នកជំងឺកូវីដ-១៩ នៅក្នុងលំនៅឋានណាមួយ ឬទីសំណាក់ណាមួយ ឬសណ្ឋាគារ កាស៊ីណូ ផ្ទះសំណាក់ណាមួយ ឬក្រុមហ៊ុន រោងចក្រ សហគ្រាសណាមួយ ត្រូវកំណត់ទីតាំងនោះជា «ទីតាំងក្រហម» ទោះបីទីតាំងនោះស្ថិតនៅក្នុងតំបន់ណាមួយក៏ដោយ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០លានដុល្លារ មកវិញ

Sokha Hotels

ព័ត៌មានពេញនិយម