កូវីដ-១៩
អង់គ្លេសអះអាងការសិក្សាថ្មីថា វ៉ាក់សាំង Pfizer និង AZ មានប្រសិទ្ធភាពខ្ពស់ប្រឆាំងវីរុសបំប្លែងខ្លួនឥណ្ឌា
វ៉ាក់សាំងការពារកូវីដ-១៩ Pfizer និង AstraZeneca មានប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងវីរុសបំប្លែងខ្លួនឥណ្ឌា បន្ទាប់ពីបានចាក់ទាំងពីរដូស។ នេះបើតាមការសិក្សាថ្មីមួយបានរកឃើញ។
ការចាក់ពីរដូសនៃវ៉ាក់សាំងនីមួយៗគឺមានកម្រិតការពារប្រហាក់ប្រហែលគ្នាប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មីដែលត្រូវបានរកឃើញដំបូងនៅប្រទេសឥណ្ឌា ពោលគឺមានប្រសិទ្ធភាពដូចការពារវីរុស Kent ដែរ។
ទោះបីជាយ៉ាងណា វ៉ាក់សាំងទាំងពីរនេះមានប្រសិទ្ធភាពត្រឹមតែ៣៣%ប៉ុណ្ណោះប្រឆាំងនឹងវីរុសបំប្លែងខ្លួនឥណ្ឌាក្នុងរយៈពេល៣សប្តាហ៍ បន្ទាប់ពីចាក់ដូសទី១ ប្រៀបធៀបនឹងប្រសិទ្ធភាព៥០%ការពារវីរុស Kent។

សុខាភិបាលសាធារណៈអង់គ្លេសដែលបានធ្វើការសិក្សាឲ្យដឹងថា វ៉ាក់សាំងទាំងពីរទំនងមានប្រសិទ្ធភាពកាន់តែខ្លាំងក្នុងការការពារមិនឲ្យឈឺធ្ងន់ធ្ងរ និងបណ្តាលឲ្យស្លាប់។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេសលោក Matt Hancock មានប្រសាសន៍ថា ការរកឃើញបានធ្វើឲ្យយើងមានទំនុកចិត្តកាន់តែខ្លាំងឡើងសម្រាប់ដំណាក់កាលចុងក្រោយនៃការបញ្ចប់បំរាមនៅអង់គ្លេសដែលគ្រោងធ្វើនៅថ្ងៃទី២១ ខែមិថុនា។
លោកបន្ថែមថា ទិន្នន័យបានបង្ហាញថា ការចាក់វ៉ាក់សាំងទាំងពីរនេះពិតជាសំខាន់បំផុត។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកស្រី Priti Patel បានលើកឡើងថា ទិន្នន័យគឺវិជ្ជមាន ប៉ុន្តែដំណាក់កាលបញ្ចប់បំរាមតាមផែនការត្រូវតែតាមដាន។
លោកស្រីមានប្រសាសន៍ថា ៖«យើងនឹងបន្តតាមដានទិន្នន័យ…យើងទាំងអស់គ្នាត្រូវមានមនសិការ… យើងកំពុងរក្សាគម្លាតសង្គម ពាក់ម៉ាស់ អនុវត្តតាមគោលការណ៍ទាំងអស់។ ជាការពិតនោះនឹងជួយយើងបញ្ចប់បំរាមនៅថ្ងៃទី២១ ខែមិថុនា»។

ភស្តុតាងជាក់ស្តែង
វ៉ាក់សាំង Pfizer ត្រូវបានរកឃើញថា មានប្រសិទ្ធភាព៨៨%ក្នុងការបញ្ឈប់វីរុសបំប្លែងខ្លួនឥណ្ឌាពីរសប្តាហ៍ បន្ទាប់ពីចាក់ដូសទី២ និងមានប្រសិទ្ធភាព៩៣%ប្រឆាំងវីរុសបំប្លែងខ្លួន Kent។ ចំណែក AstraZeneca មានប្រសិទ្ធភាព៦០%ប្រឆាំងនឹងវីរុសបំប្លែងខ្លួនឥណ្ឌា និងមានប្រសិទ្ធភាព៦៦%ប្រឆាំងនឹងវីរុសបំប្លែងខ្លួន Kent។
សុខាភិបាលសាធារណៈអង់គ្លេស (PHE) បានឲ្យដឹងថា ភាពខុសគ្នានៃប្រសិទ្ធភាពរវាងវ៉ាក់សាំងទាំងពីរ បន្ទាប់ពីចាក់ដូសទី២ប្រហែលជាដោយសារ ការចាក់ AstraZeneca ដូសទី២ក្រោយវ៉ាក់សាំង Pfizer ដែលត្រូវបានអនុម័តឲ្យប្រើមុន។
PHE បាននិយាយថា ទិន្នន័យផ្សេងទៀតបង្ហាញថា វាត្រូវការពេលយូរជាងមុនដើម្បីឈានដល់ប្រសិទ្ធភាពកម្រិតអតិបរមាសម្រាប់វ៉ាក់សាំង AstraZeneca។
ករណីលំដាប់ហ្សេនចំនួន ១២ ៦៧៥ត្រូវបានរាប់បញ្ចូលក្នុងការសិក្សាដែលបានធ្វើពីថ្ងៃទី៥ ខែមេសា ដល់ថ្ងៃទី១៦ ខែឧសភា។ មានតែ១០៥៤ករណីប៉ុណ្ណោះក្នុងចំណោមទាំងអស់នោះគឺជាវីរុសបំប្លែងខ្លួនឥណ្ឌាដែលត្រូវបានគេស្គាល់ B.1.617.2។

អ្នកស្រីវេជ្ជបណ្ឌិត Jenny Harries បានប្រាប់កម្មវិធី Andrew Marr Show ថា ការសិក្សាគឺជាដំណឹងដ៏ល្អ។
នាយកទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេសមានប្រសាសន៍ថា ការសិក្សាគឺជាភស្តុតាងជាក់ស្តែងទី១ដែលវ៉ាក់សាំងមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួន។ ពេលសួរអំពីភាពខុសគ្នារវាងវ៉ាក់សាំង Pfizer និង AstraZeneca អំពីលទ្ធផល អ្នកស្រីវេជ្ជបណ្ឌិតមានប្រសាសន៍ថា កត្តាសំខាន់មួយដែលត្រូវពិចារណាគឺថា វ៉ាក់សាំងខុសគ្នាត្រូវបានចាក់ឲ្យក្រុមមនុស្សអាយុផ្សេងគ្នាតិចតួច។
អ្នកស្រីវេជ្ជបណ្ឌិតថា ៖«វ៉ាក់សាំង Pfizer ត្រូវបានចាប់ផ្តើមមុនគេ ពីព្រោះវាអាចត្រូវបានរក្សាទុកក្នុងសីតុណ្ហភាពទាបបំផុត ជាទាហរណ៍ គឺចាក់ឲ្យបុគ្គលិកសុខាភិបាលដែលវ័យក្មេង។ នេះគឺជាការសិក្សាគ្រប់វ័យ។ ចំណែកវ៉ាក់សាំង AstraZeneca ត្រូវបានចាក់ក្រុមមនុស្សវ័យចាស់ដែលមិនអាចចូលមណ្ឌលធំបាន»។
នៅពេលវីរុសប្រែប្រួល ការការពារប្រឆាំងនឹងការឆ្លងតែងតែជារឿងទី១ដែលមានបំរ៉ែបម្រួលដែរ។ ដូច្នេះការពិតគឺថា វ៉ាក់សាំង Pfizer និង AstraZeneca ផ្តល់ឲ្យនូវកម្រិតការពារខ្ពស់ប្រឆាំងនឹងវីរុសបំប្លែងខ្លួនឥណ្ឌា បន្ទាប់ពីចាក់ដូសទី២គឺជាការធានាយ៉ាងខ្លាំងដែលអ្នកជំនាញរំពឹងថា វានឹងលេចធ្លោ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល