កូវីដ-១៩
ប្រុងប្រយ័ត្ន! វីរុសបំប្លែងខ្លួនដែលគេបារម្ភថា មិនខ្លាចវ៉ាក់សាំងមួយប្រភេទទៀត កំពុងផ្ទុះការឆ្លងក្នុងសហគមន៍នៅប្រទេសក្បែរ កម្ពុជា
ការត្រួតពិនិត្យព្រំដែនរបស់ប្រទេសថៃ នឹងត្រូវរឹតបន្តឹងបន្ទាប់ពីបានរកឃើញករណីឆ្លងវីរុសកូវីដ-១៩បំប្លែងខ្លួនអាហ្វ្រិកខាងត្បូង ក្នុងសហគមន៍ជាលើកដំបូង ចំនួន៣ករណី ដែលមានប្រភពចេញពីអ្នកឆ្លងដែនខុសច្បាប់។

អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងថៃ បាននិយាយករណីដំបូងនៃវីរុសបំប្លែងខ្លួនអាហ្វ្រិកខាងត្បូង ដែលត្រូវបានគេស្គាល់ថា B.1.351 ត្រូវបានរកឃើញកាលពីថ្ងៃទី៤ខែឧសភា ក្នុងខ្លួនបុរសជនជាតិថៃអាយុ៣២ឆ្នាំម្នាក់ បន្ទាប់ពីបងប្អូនដែលឆ្លងដែនពីប្រទេសម៉ាឡេស៊ីចូលប្រទេសថៃ តាមច្រកព្រំដែនខុសច្បាប់ បានមកលេងគាត់។
លោក Opas Karnkawinpong បានឲ្យដឹងថា ចលនារបស់ប្រជាជន ត្រូវបានរឹតត្បិតនៅក្នុងស្រុកដែលរងផលប៉ះពាល់ ហើយមានតែករណីពីរទៀតប៉ុណ្ណោះនៃវីរុសបំប្លែងខ្លួនអាហ្វ្រិកខាងត្បូងក្នុងចំណោម៨១ករណី ដែលត្រូវបានគេរកឃើញនៅទីនោះចាប់តាំងពីដើមខែឧសភាមក។

លោក Opas និយាយថា “វីរុសកូវីដ-១៩បំប្លែងខ្លួនអាហ្វ្រិកខាងត្បូង ដែលត្រូវបានរកឃើញគឺស្រដៀងទៅនឹងអ្វី ដែលគេបានរកឃើញនៅក្នុងប្រទេសម៉ាឡេស៊ីដែរ”។
ទោះបីជាមានការព្រួយបារម្ភថា វីរុសបំប្លែងខ្លួននេះ អាចគំរាមកំហែងដល់ប្រសិទ្ធភាពរបស់វ៉ាក់សាំងក៏ដោយ ប៉ុន្តែលោក Opas បាននិយាយថា យុទ្ធនាការចាក់ថ្នាំបង្ការរោគទ្រង់ទ្រាយធំ នឹងនៅតែមានប្រសិទ្ធភាពក្នុងការកាត់បន្ថយភាពធ្ងន់ធ្ងរ និងអត្រានៃការស្លាប់ពីជំងឺនេះ។

ប្រទេសថៃកាលពីថ្ងៃអាទិត្យ បានរាយការណ៍ថា មានករណីឆ្លងវីរុសកូវីដ-១៩ថ្មីចំនួន ៣,៣៨២ករណីនិងអ្នកស្លាប់ថ្មីចំនួន១៧នាក់ ដែលនាំឲ្យករណីឆ្លងសរុបកើនដល់ ១២៩,៥០០ ករណីនិងអ្នកស្លាប់៧៧៦នាក់ ចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីឆ្នាំមុន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Tuoi Tre

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត