កូវីដ-១៩
ខេត្តកំពង់ឆ្នាំងរកឃើញកម្មកររោងចក្រ ៨៦នាក់ទៀតឆ្លងជំងឺកូវីដ-១៩
នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំងបានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន៨៦នាក់ថ្មីបន្ថែមទៀត ដែលជាកម្មករ បុគ្គលិកខ្មែរ និងបរទេស បម្រើការងារនៅរោងចក្រ ហឹរ៉ាយហ្សិន អៅដរ (ខេមបូឌា) និងរោងចក្រ តឹកហ្វុក (ខេមបូឌា) ហ្គាមេន ដែលមានទីតាំងនៅក្នុងភូមិផ្សារត្រាច និងភូមិលង្វែក ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ដោយឡែកនៅក្នុងសេចក្តីប្រកាសព័ត៌មាននេះ រដ្ឋបាលខេត្តបានឲ្យដឹងថា គិតមកដល់ថ្ងៃនេះ ខេត្តកំពង់ឆ្នាំងមានអ្នកមានវិជ្ជមានកូវីដ១៩ សរុបចំនួន១៦១នាក់ ស្រី១២១នាក់ , អ្នកជាសះស្បើយសរុបចំនួន២៩ ស្រី១៤នាក់ , អ្នកស្លាប់សរុបចំនួន២នាក់ ស្រី២នាក់ , និងកំពុងសម្រាកព្យាបាលសរុបចំនួន១៣០នាក់ ស្រី១០១នាក់ ។

រដ្ឋបាលខេត្តក៏បានអំពាវនាវផងដែរ ដល់អ្នកពាក់ព័ន្ធដោយផ្ទាល់និងប្រយោលទាំងអស់ សូមមេត្តាប្រញាប់មកធ្វើសំណាកដើម្បីធ្វើតេស្ត និងត្រូវដាក់ខ្លួនដាច់ដោយឡែកធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ ដោយត្រូវអនុវត្តវិធានការ ៣កុំនិង៣ការពារ ហើយបើមានសុខភាពមិនស្រួល ត្រូវមកមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលជិតបំផុតដើម្បីឱ្យក្រុមគ្រូពេទ្យពិនិត្យព្យាបាលជំងឺ និងយកសំណាក ៕
អត្ថបទ ៖ ឈៀងថារិទ្ធ





-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ