កូវីដ-១៩
តារាសម្តែង ម៉ិច ម៉ារីកា ឆ្លងជំងឺកូវីដ-១៩៖ កុំគិតឱ្យសោះថា ចាក់ថ្នាំ១ដង ២ដងហើយមិនឆ្លង
ភ្នំពេញ៖ បន្ទាប់ពីសង្ស័យ និងបានយកសំណាកទៅធ្វើតេស្ត តារាសម្តែងស្រីកញ្ញា ម៉ិច ម៉ារីកា បានប្រកាសថា ខ្លួនមានវិជ្ជមានជំងឺកូវីដ-១៩ ក្រោយប៉ះពាល់អ្នកជំងឺម្នាក់។
តារាស្រី ម៉ិច ម៉ារីកា ក្រោយរកឃើញវិជ្ជមានជំងឺកូវីដ-១៩ បច្ចុប្បន្នត្រូវបានក្រុមគ្រូពេទ្យដឹកយកទៅសម្រាកព្យាបាលនៅមជ្ឈមណ្ឌលដឺព្រេមៀសែនសុខ (ជិតផ្សារអ៊ីអន២)។ នេះបើយោងតាមការបញ្ជាក់ពីសាមីខ្លួន ម៉ិច ម៉ារីកា។
កញ្ញា ម៉ិច ម៉ារីកា បានបង្ហោះនៅលើគនណនីហ្វេសប៊ុករបស់ខ្លួនថា៖ “ក្ដុកក្ដួលនិយាយមិនចេញ នាងខ្ញុំសឹងតែទទួលយកមិនទាន់បាន ទើបខ្ញុំតាំងចិត្តក្លាហាននិយាយរឿងដែលកើតឡើងក្នុងថ្ងៃនេះ។ កុំគិតឱ្យសោះថា ចាក់ថ្នាំ១ដង ២ដងហើយមិនឆ្លងនោះ ថ្ងៃនេះខ្ញុំបានមកធ្វើសំណាកឃើញថា ខ្លួនឯងវិជ្ជមាន COVID-19 ដោយប៉ះផ្ទាល់ជាមួយអ្នកជំងឺ”។
តារាស្រីរូបនេះបញ្ជាក់ថា៖ “គ្រាន់តែដឹងថា គាត់មាន (វិជ្ជមានកូវីដ-១៩) ភ្លាម នាងខ្ញុំបានមកធ្វើសំណាកភា្លម ឃើញថានាងខ្ញុំមានផ្ទុកវិជ្ជមានCOVID-19 មើលងាយមិនបានទេបងប្អូន ចូរប្រុងប្រយ័ត្នការពារឱ្យបានតឹងរឹងទាំងអស់គ្នាកុំឱ្យមានការសោកស្តាយដូចនាងខ្ញុំ”។
ជាមួយគ្នានេះ ម៉ិច ម៉ារី ក៏បានអំពានាវឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមប្រុងប្រយ័ត្នឱ្យខ្ពស់ចំពោះជំងឺដ៏កាចសាហាវមួយនេះ បើទោះបីជាបានចាក់ថ្នាំបង្ការរួចហើយក៏ពិតមែនតែយើងត្រូវចូលរួមអនុវត្តន៍នូវវិធានការ ៣កុំ៣ការពារ ទាំងអស់គ្នា៕
អត្ថបទ៖ ចាន់រ៉ា




-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត