កូវីដ-១៩
ក្រសួងសុខាភិបាលយកមន្ទីរពេទ្យព្រះអង្គឌួងមួយទៀត សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩កម្រិតធ្ងន់ធ្ងរ
ក្រសួងសុខាភិបាលបានយកមន្ទីរពេទ្យព្រះអង្គឌួងមួយទៀត សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩កម្រិតធ្ងន់ធ្ងរ ខណៈបច្ចុប្បន្នមាននៅមន្ទីរពេទ្យរុស្សី មន្ទីរពេទ្យហ្លួងម៉ែ មណ្ឌលព្យាបាលសែនសុខនិងមណ្ឌលសុខភាពចាក់អង្រែ។

ថ្លែងនៅក្នុងឱកាសចុះពិនិត្យមើលដំណើរការដាក់សម្ភារសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះអង្គឌួង នៅព្រឹកថ្ងៃទី២៤ ខែឧសភានេះ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា នេះគឺជាការប្រុងប្រយ័ត្នមួយ ព្រោះក្រសួងនឹងតម្រូវឲ្យមន្ទីរពេទ្យរដ្ឋធំៗនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន ត្រូវមានបន្ទប់ដាក់អុកស៊ីហ្សែនសម្រាប់ជួយសង្គ្រោះដល់អ្នកជំងឺកូវីដ១៩ដែលមានកម្រិតធ្ងន់ធ្ងរ។

លោករដ្ឋមន្ត្រីបានបន្តថា «ជួនកាលអ្នកជំងឺខ្លះ ពេលចូលមន្ទីរពេទ្យ មានជំងឺធម្មតា តែពេលពិនិត្យទៅរកឃើញជំងឺកូវីដ។ អីចឹងការមានសេវាព្យាបាលជំងឺកូវីដនេះ ងាយស្រួលដល់មន្ទីរពេទ្យនីមួយៗក្នុងការទប់ស្កាត់មិនឲ្យមានការចម្លងតៗគ្នា ទាំងគ្រូពេទ្យ អ្នកកំដរ អ្នកជំងឺ និងអ្នកជំងឺដែលសម្រាកនៅមន្ទីរពេទ្យ ព្រោះយើងបានដាក់គាត់ដាច់ដោយឡែកមិនឱ្យចម្លងទៅអ្នកដទៃទៀត»។
លោករដ្ឋមន្ត្រីបានបន្តទៀតថា ក្រៅពីនេះ មន្ទីរពេទ្យព្រះអង្គឌួងក៏អាចទទួលអ្នកជំងឺធ្ងន់ធ្ងរមកពីខាងក្រៅផងដែរ ហើយរាល់ការព្យាបាលជំងឺកូវីដនេះ គឺមិនគិតថ្លៃឡើយ។

លោកសាស្ត្រាចារ្យ លូ លីឃាង ប្រធានមន្ទីរពេទ្យព្រះអង្គឌួង បានមានប្រសាសន៍ថា សម្រាប់សេវាសង្គ្រោះបន្ទាន់សម្រាប់ព្យាបាលអ្នកជំងឺកូវីដកម្រិតធ្ងន់នេះមន្ទីរពេទ្យមានគ្រែចំនួន៣៥គ្រែបំពាក់ដោយម៉ាស៊ីនជំនួយដង្ហើម សម្រាប់ជួយសង្គ្រោះបន្ទាន់ដល់អ្នកជំងឺ និងមានគ្រូពេទ្យចំនួន៦០នាក់ដើម្បីធ្វើការផ្លាស់ប្តូរវេនគ្នាផងដែរ។
លោកវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាលបានឲ្យដឹងថា បច្ចុប្បន្ននេះមានមន្ទីរពេទ្យមួយចំនួនសម្រាប់ព្យាបាលអ្នកជំងឺកូវីដដែលមានកម្រិតធ្ងន់រួមមាន មន្ទីរពេទ្យរុស្សី មានចំនួន១៥០គ្រែ មន្ទីរពេទ្យហ្លួងម៉ែមានជិត១០០គ្រែ មណ្ឌលចាក់អង្រែមានជាង១០គ្រែ និងកំពុងរៀបចំបន្ថែមប្រមាណ១០០គ្រែ និងមណ្ឌលព្យាបាលជំងឺកូវីដសែនសុខ២មានប្រមាណ១០០គ្រែ។

លោកវេជ្ជបណ្ឌិតបានបន្តថា ចំណែកការព្យាបាលអ្នកជំងឺកូវីដស្រាលវិញ ក្រសួងមានមណ្ឌលព្យាបាលជាង១០កន្លែងដែលអាចដាក់អ្នកជំងឺបានជាង៨ពាន់គ្រែ៕
អត្ថបទ ៖ សំអឿន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ