Connect with us

កូវីដ-១៩

ឪពុកកូនជនជាតិវៀតណាម​មានអង់ទីគ័រប្រឆាំងជំងឺកូវីដ-១៩ ទោះមិនទាន់ចាក់វ៉ាក់សាំង

បានផុស

នៅ

អាជ្ញាធរសុខាភិបាលវៀតណាម បានបញ្ជាក់កាលពីថ្ងៃសៅរ៍ថា បុរសម្នាក់និងកូនប្រុសរបស់គាត់ ត្រូវបានគេរកឃើញថា មានអង់ទីគ័រប្រឆាំងវីរុសកូរ៉ូណា បើទោះបីជាពួកគេមិនទាន់ចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ក៏ដោយ។

ការរកឃើញនេះ ត្រូវបានគេរាយការណ៍នៅពេលអ្នកទាំងពីរ ត្រូវបានគេធ្វើតេស្តនៅឯមណ្ឌលសុខភាពមួយក្នុងទីក្រុង Hai Phong។ នេះបើយោងតាមការអះអាង របស់អាជ្ញាធរសុខភាពមូលដ្ឋាន។

គណៈកម្មាធិការដឹកនាំ ទទួលបន្ទុកការពារនិងត្រួតពិនិត្យក្រុង បានរាយការណ៍ថា អ្នកទាំងពីរគឺជាប្តីនិងកូនរបស់គ្រូបង្រៀនក្នុងតំបន់ម្នាក់ ដែលបានឆ្លងវីរុសពីប្រភពដែលគេមិនស្គាល់។

ដោយសារតែឪពុកនិងកូនប្រុសរបស់គាត់ មិនទាន់ទទួលបានវ៉ាក់សាំងប្រឆាំងវីរុស, ក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្រ្តបាននិយាយថា ការរកឃើញអង់ទីគ័រនៅក្នុងសំណាករបស់ពួកគេបានបង្ហាញថា ពួកគេប្រហែលជាធ្លាប់បានឆ្លងជំងឺកូវីដ-១៩ ហើយជាសះស្បើយ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសវៀតណាម បានកត់ត្រាការឆ្លងជំងឺកូវីដ-១៩ សរុប ៥,៣០៨ករណី ស្លាប់៤៣នាក់ និងជាសះស្បើយ ២,៧២១នាក់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Tuoi Tre

ចុចអាន៖ ប្រយ័ត្ន ខ្លួន បន្ថែម! គ្រូពេទ្យ ជំនាញ ព្រមាន ថា ទោះ អ្នក ជា សះស្បើយ ពី កូវីដ តែ បើ មាន ជំងឺ រ៉ាំរ៉ៃ ប្រចាំ កាយ ងាយ នឹង ឆ្លង ម្ដង ទៀត ហើយ អាច ធ្ងន់ធ្ងរ ជាង មុន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម