Connect with us

កូវីដ-១៩

រដ្ឋបាលខេត្តបាត់ដំបងបិទមន្ទីរពេទ្យ យីគក់ បណ្តោះអាសន្នក្រោយរកឃើញអ្នកជំងឺមានកូវីដ-១៩

បានផុស

នៅ

ខេត្តបាត់ដំបង ៖ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីសម្រេចបិទជាបណ្តោះអាសន្នទីតាំង មន្ទីរសម្រាកព្យាបាល យីគក់ ស្ថិតនៅភូមិវត្តគរ សង្កាត់់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ចាប់ពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ រហូតដល់មានការសម្រេចសារជាថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន កម្ពុជាថ្មី ទទួលបាននៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ។

បើតាមសេចក្តីសម្រេច បានឱ្យដឹងថា ការបិទជាបណ្តោះអាសន្ននេះ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ ក្រោយពីបានរកឃើញអ្នកជំងឺម្នាក់មានជំងឺកូវីដ-១៩ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១។

បច្ចុប្បន្នក្រុមគ្រូពេទ្យ និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវបានរដ្ឋបាលខេត្ត ប្រកាសឱ្យចូលខ្លួនដើម្បីយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម