កូវីដ-១៩
សិង្ហបុរី ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធធ្វើតេស្តតាមផ្លូវដង្ហើម អាចរកឃើញកូវីដ-១៩ត្រឹមតែមួយនាទី
ការធ្វើតេស្តដង្ហើមដែលអាចរកឃើញវីរុសកូវីដ-១៩ក្នុងរយៈពេលតែមួយនាទីបានទទួលការអនុញ្ញាតឱ្យប្រើជាបណ្តោះអាសន្នពីអាជ្ញាធរវិទ្យាសាស្ត្រសុខាភិបាលសិង្ហបុរី (HSA)។

យោងតាមការដកស្រង់សម្ដីរបស់អ្នកវិទ្យាសាស្ត្រមកពី Breathonix ដែលជាក្រុមហ៊ុនផ្ដាច់ចេញពីសាកលវិទ្យាល័យជាតិសិង្ហបុរី (NUS) បានឱ្យដឹងថា ប្រព័ន្ធសាកល្បងដង្ហើមឈ្មោះ Brefence Go COVID-19 គឺជាប្រព័ន្ធវិភាគដង្ហើមដំបូងដែលទទួលបានការអនុញ្ញាតបណ្តោះអាសន្ននៅប្រទេសសិង្ហបុរី។

ប្រព័ន្ធនេះបានឆ្លងកាត់ការសាកល្បងគ្លីនិកនាអំឡុងខែមិថុនា ឆ្នាំ ២០២០ ដល់ខែមេសា ឆ្នាំ ២០២១។ ក្នុងនោះទីតាំងសាកល្បងប្រព័ន្ធមានចំនួន ៣ រួមមាន មជ្ឈមណ្ឌលជំងឺឆ្លងជាតិសិង្ហបុរី អាកាសយានដ្ឋាន Changi នៅសាំងហ្កាពួរ រួមនឹងអាជ្ញាធរសុខាភិបាលឌូបៃ (សាកលវិទ្យាល័យវេជ្ជសាស្ត្រនិងវិទ្យាសាស្ត្រសុខាភិបាល Mohammed Bin Rashid) ប្រទេសអារ៉ាប់រួម។
បច្ចុប្បន្នក្រុមហ៊ុន Breathonix កំពុងធ្វើការជាមួយក្រសួងសុខាភិបាលសិង្ហបុរី (MOH) ដើម្បីសាកល្បងការដាក់ពង្រាយប្រព័ន្ធ Brefence Go COVID-19 នៅចំណុចត្រួតពិនិត្យមួយចំនួនដែលអ្នកធ្វើដំណើរចូលមកនឹងត្រូវធ្វើតេស្តរកកូវីដ-១៩ដោយប្រើប្រព័ន្ធតេស្តដង្ហើម បូកជាមួយនឹងឧបករណ៍តេស្តរហ័ស។

លោកវេជ្ជបណ្ឌិត Jia Zhunan នាយកប្រតិបត្តិក្រុមហ៊ុន Breathonix បានពន្យល់ថា “ តេស្តដង្ហើមរបស់យើងមិនមានការឆ្លងរាលដាលទេ។ អ្នកប្រើប្រាស់គ្រាន់តែដកដង្ហើមចេញចូលតាមមាត់ជាធម្មតាតាមការកំណតរបស់ឧបករណ៍ប៉ុណ្ណោះ ”។ ប្រព័ន្ធនេះនឹងដំណើរការដោយរកមើលសមាសធាតុសរីរាង្គបង្ករោគដែលមាននៅក្នុងដង្ហើមរបស់មនុស្ស ហើយវាក៏មិនបង្កផលរំខានអ្វីទេ។
ក្រុមហ៊ុន Breathonix បញ្ជាក់បន្ថែមថា ប្រព័ន្ធ Brefence Go COVID-19 កំពុងពិភាក្សាជាមួយអង្គការក្នុងស្រុកនិងក្រៅស្រុកជាច្រើនដើម្បីប្រើប្រាស់៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ THE EDGE SINGAPORE
ចុចអាន៖ ការសិក្សា៖ សត្វឆ្កែហិតក្លិន មានសមត្ថភាពសឹង១០០ភាគរយ រកឃើញវីរុសកូវីដ-១៩

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៧ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី