កូវីដ-១៩
សាច់ញាតិសពលោកតាអាយុ៩៨ឆ្នាំដែលស្លាប់ដោយជំងឺកូវីដស្នើសុំធាតុលោកតាដើម្បីយកទៅធ្វើបុណ្យ
រយៈពេលជាង១សប្តាហ៍ហើយ ដែលលោកតា អ៊ុក នៅអាយុ ៩៨ ឆ្នាំ បានស្លាប់ដោយសារជំងឺកូវីដ១៩ ហើយសពលោកតាត្រូវបានក្រុមគ្រូពេទ្យដឹកតាមរថយន្តរបស់មន្ទីរពេទ្យយកទៅបូជាទាំងយប់មកដល់ថ្ងៃនេះមិនទាន់បានធាតុលោកតាមកធ្វើបុណ្យឡើយ។
លោកតា អ៊ុក នៅ មានអាយុ៩៨ ឆ្នាំ មានស្រុកកំណើតភូមិត្បូងដំរី ឃុំក្រាំងធ្នុង ស្រុកបាទីខេត្តតាកែវ បានទទួលមរណភាពនៅយប់ថ្ងៃទី ១៦ ខែឧសភា ដោយសារជំងឺកូវីដ១៩។
លោក អ៊ុក ចាន់រ៉ា អាយុ ៣៨ ឆ្នាំ ជាកូនរបស់លោកតា អ៊ុក នៅ បានឱ្យកម្ពុជាថ្មីដឹងថានៅព្រឹកថ្ងៃទី២៤ខែឧសភានេះថា មកដល់ថ្ងៃនេះទៅហើយកូនចៅសពលោកតាអ៊ុក នៅ មិនទាន់បានធាតុយកមកធ្វើបុណ្យតាមប្រពៃណីយ៍នៅឡើយទេ។
លោក អ៊ុក ចាន់រ៉ា ឱ្យដឹងថា បន្ទាប់ពីឪពុករបស់លោកទទួលមរណភាពនៅម៉ោង៨យប់ថ្ងៃទី១៦ខែឧសភាមកគឺក្រុមគ្រូពេទ្យបានយករថយន្តមកដឹកសពដល់ខ្ទមដែលស្ថិតនៅជាប់គល់ស្ពានព្រះមុនីវង្សចាស់ស្ថិតនៅក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មកម្ល៉េះហើយក៏ពុំដឹងថាយកទៅបូជានៅទីណាដែរ។
ដោយឡែកកូនចៅវិញពុំបានចេញទៅរកធាតុឪពុកបានឡើយព្រោះកូនចៅត្រូវធ្វើចត្តាឡីសក័រយៈពេល១៤ថ្ងៃបន្ទាប់ពីប្រពន្ធលោកតា កូនស្រីនិងចៅប្រុសបានរកឃើញមានផ្ទុកវីរូសកូវីដ១៩ហើយត្រូវបានរថយន្តសង្រ្គោះដឹកយកទៅព្យាបាលបន្ទាប់ពីលោកតាមរណភាពបានមួយថ្ងៃ។
ដូច្នេះហើយទៅកូនចៅសុំឲ្យលោកគ្រូពេទ្យដែលដឹកសពលោកតាយកទៅបូជាកាលពីយប់ថ្ងៃ១៦ខែឧសភា មកនោះ សុំយកធាតុលោកតាមកឱ្យកូនចៅដើម្បីទុកធ្វើបុណ្យផង។
គួរំឭកថា នៅ បានទៅសុំទាននៅផ្សារច្បារអំពៅហើយបានឆ្លងជំងឺកូវីដ១៩ពីអ្នកផ្ទុកជំងឺដែលផ្តល់ថវិកាឱ្យលោកតារហូតដល់លោកតាឈឺនិងដេកស្លាប់នៅក្នុងខ្ទមខណះដែលកូនចៅមិនទាំងដឹងថាលោកតាស្លាប់ដោយជំងឺកូវីដ១៩បន្ទាប់ពីគ្រូពេទ្យចុះមកយកសំណាកទៅពិនិត្យទើបដឹងថាលោកតាមានវិជ្ជមានកូវីដ១៩៕ អត្ថបទៈ នរា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២៣ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ