កូវីដ-១៩
អ៊ីស្រាអែលបញ្ចប់ការបិទខ្ទប់ ក្រោយទទួលជោគជ័យលើការចាក់វ៉ាក់សាំងកូវីដ-១៩
ក្រសួងសុខាភិបាលរបស់ប្រទេសអ៊ីស្រាអែលថ្លែងកាលពីថ្ងៃអាទិត្យថា អ៊ីស្រាអែលនឹងបញ្ចប់ការរឹតត្បិត បន្ទាប់ពីការចាក់វ៉ាក់សាំងការពាកូវីដ-១៩ទទួលបានជោគជ័យ ស្ទើរតែនឹងគ្មានករណីឆ្លងថ្មី។

ដោយប្រជាជនភាគច្រើនបានទទួលវ៉ាក់សាំង Pfizer-BioNTech រួូចរាល់ ហើយពលរដ្ឋប្រមាណ ៩២% ដែលមានអាយុលើសពី ៥០ ឆ្នាំឡើងបានធូរស្រាលពីជំងឺឡើងវិញ ប្រទេសអ៊ីស្រាអែលបាននិងកំពុងបើកដំណើរការសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញជាបណ្តើរ ៗ ក្រោយការបិទខ្ទប់អស់ ៣ ខែ។

ការហាមឃាត់សកម្មភាពប្រមូលផ្តុំត្រូវបានដកចេញដោយរដ្ឋាភិបាល សម្រាប់អ្នកចាក់វ៉ាក់សាំងរួចរាល់ឬអ្នកជាសះស្បើយពីជំងឺកូវីដ-១៩។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Yuli Edelstein បាននិយាយកាលពីថ្ងៃអាទិត្យថា លោកនឹងមិនពន្យាការរាំងខ្ទប់ទៀតឡើយ នេះមានន័យថា ការរឹតត្បិតនឹងបានដកចេញ ចាប់ពីដើមខែមិថុនានេះតទៅ។ ចំណែកសេដ្ឋកិច្ចនិងប្រជាជនអ៊ីស្រាអែលនឹងទទួលបានភ្លើងបៃតងឡើងវិញលើការរកស៊ីក៏ដូចជាធ្វើដំណើរ។ល។ ប៉ុន្តែលោកក៏បានព្រមាន ប្រសិនស្ថានការណ៍មិនស្រួល ការបិទខ្ទប់នឹងត្រូវអនុវត្តជាថ្មី។

ក្នុងនោះអ៊ីស្រាអែលនឹងនៅតែរឹតត្បិតព្រំដែនរបស់ខ្លួន ចំពោះការធ្វើដំណើរចូលនឹងអនុញ្ញាតឱ្យតែក្រុមភ្ញៀវដែលទទួលថ្នាំបង្ការពេញលេញ ឬក្រុមតូចៗប៉ុណ្ណោះ។ បន្ថែមពីលើនោះ ក្រសួងសុខាភិបាលក៏នៅតែបន្តចាត់វិធានការលើការពាក់ម៉ាសនៅកន្លែងបិទជិតផងដែរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Reuters
ចុចអាន៖ សិង្ហបុរី ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធធ្វើតេស្តតាមផ្លូវដង្ហើម អាចរកឃើញកូវីដ-១៩ត្រឹមតែមួយនាទី
ចុចអាន៖ ប្រទេសអ្នកមាន អារ៉ាប់រួម ត្រៀមចាក់វ៉ាក់សាំង Sinopharm ដល់ប្រជាជនចិនរស់នៅក្នុងទីក្រុងឌូបៃ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ