កូវីដ-១៩
កូវីដនៅឥណ្ឌា! ឃើញអ្នកស្លាប់កើនឡើងរាល់ថ្ងៃ គិលានុបដ្ឋាយិកាម្នាក់ឈប់ធ្វើការងារប្រាក់ខែខ្ពស់ មកជួយបូជាសពអ្នកជំងឺកូវីដវិញ
គិលានុបដ្ឋាយិកាមួយរូបនៅរដ្ឋ Odisha នាង Madhusmita Prusty បានលាឈប់ពីការងារថែទាំដែលមានប្រាក់ខែខ្ពស់ នៅឯមន្ទីរពេទ្យ Fortis ក្នុងទីក្រុង Kolkata ដើម្បីមកជួយការងារប្ដីរបស់នាង ដែលជាអ្នកបូជាសព ខណៈឥណ្ឌាកំពុងកើនឡើងមនុស្សឆ្លងនិងស្លាប់រាល់ថ្ងៃ។

នាង Prusty និយាយថា “ ខ្ញុំបានធ្វើការជាគិលានុបដ្ឋាយិកានៅមន្ទីរពេទ្យកុមារ Fortis ក្នុងទីក្រុង Kolkata អស់ពេលជាយូរមកហើយ” ។ នាងសម្រេចចិត្តត្រលប់ទៅប្រទេសកំណើតវិញ គឺរដ្ឋ Odisha ដើម្បីជួយប្ដីរបស់នាង ព្រោះគាត់មិនអាចបំពេញការងារបូជាសពបានឡើយ បន្ទាប់ពីរងរបួសជើង។ ជាពិសេសខណៈពេលដែលប្រទេសឥណ្ឌាកំពុងតែទទួលរងនៅរោគរាតត្បាត ដែលបណ្ដាលឲ្យមានសាកសពច្រើនគរលើគ្នា។

ស្ត្រីអាយុ ៣៧ ឆ្នាំនេះ តាមពិតទៅបានធ្វើការងារបូជាសពអស់រយៈពេលជាង ២ ឆ្នាំកន្លះមកហើយ និងបានប្រាប់ ANI ថា នាងធ្វើជាពេទ្យមើលថែទាំអ្នកជំងឺអស់រយៈពេល ៩ ឆ្នាំហើយ។ បច្ចុប្បន្នប្ដីប្រពន្ធមួយគូនេះចាប់ផ្ដើមការងារជាអ្នកបូជាសាកសព ដែលបានឆ្លងមេរោគកូវីដនៅ Bhubaneswar ។
នាងបានធ្វើពិធីដង្ហែសពចុងក្រោយជូនញាតិរបស់សពចំនួនជាង ៣០០ នាក់ដែលសុទ្ធសឹងជាសពឆ្លងកូវីដ ដោយមិនគិតថ្លៃសេវាពីប្រជាជន ចាប់តាំងពីការរាតត្បាតកាលពីខែ មីនា ឆ្នាំមុន និង ៥០០ សាកសពក្នុងរយៈពេល ២ ឆ្នាំកន្លះនៅ Bhubaneswar នៅពេលណានាងត្រលប់ទៅផ្ទះនៅឯស្រុកកំណើត ។ ប៉ុន្តែច្រើនដងហើយមនុស្សថែមទាំងប្រឆាំងនឹងវត្តមានរបស់ស្ត្រីក្នុងពិធីបុណ្យសព។

នាងបន្ថែមចុងក្រោយថា “ ក្នុងនាមជាស្ត្រីម្នាក់ខ្ញុំត្រូវបានគេរិះគន់ ចំពោះការបូជាសព ប៉ុន្តែខ្ញុំបានបន្តការងាររបស់ខ្ញុំនៅក្រោម Pradeep Seva Trust ដែលគ្រប់គ្រងដោយឈ្មោះប្ដីរបស់ខ្ញុំ” ។

ប្ដីរបស់នាង Pardeep Kumar Prusty បាននិយាយថា លោកបានធ្វើការនេះអស់រយៈពេល ១១ ឆ្នាំមកហើយនៅ Bhubaneswar ។ លោក Pardeep បានបន្ថែមទៀតថា ភរិយារបស់លោកបានចាប់ផ្ដើមធ្វើការជាមួយលោក នៅពេលដែលលោកមានការពិបាកក្នុងការបូជាសាកសពដ៏ច្រើននេះតែម្នាក់ឯង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖shethepeople
ចុចអាន៖ទោះមួយថ្ងៃឆ្លងជាង១ពាន់ករណី ទីក្រុង ញូវ ដែលី ប្រកាសចាប់ផ្តើមបន្ធូរបន្ថយវិធានការរឹតត្បិត

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ