Connect with us

កូវីដ-១៩

ថៃ សិង្ហបុរី វៀតណាម ម៉ាឡេស៊ី​ កំពុងប្រឈមកង្វះវ៉ាក់សាំងកូវីដ

បានផុស

នៅ

ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​ចំនួន​​រាប់​បញ្ចូល​ទាំង​ប្រទេស​ដែល​ធ្លាប់​គ្រប់​គ្រប់​កូវីដ-១៩​បាន​ល្អ​កាល​ពី​ឆ្នាំ​មុន​បាន​កំពុង​តស៊ូ​នឹង​ការ​ផ្ទុះ​កូវីដ​-១៩​ឡើង​វិញ​​​​ ដោយសារ​វីរុស​បំប្លែង​ខ្លួន​ថ្មី និង​កង្វះ​វ៉ាក់សាំង​​ដែល​​ធ្វើ​ឲ្យ​ប្រជា​ជន​ជួប​បញ្ហា។

ចំនួន​ករណី​ឆ្លង​ថ្មី​នៅ​ប្រទេស​ថៃ​បាន​កើន​ឡើង​​ជាង​បួន​ដង​ចាប់​តាំង​ពី​ថ្ងៃ​ទី១​ខែ​មេសា​មក ដោយ​ការ​កើន​ឡើង​ជិត​១៣០ ០០០​នាក់ បន្ទាប់​ពី​ការ​ឆ្លង​រាល​ដាល​ចូល​ទៅ​ក្នុង​ពន្ធនាគារ តំបន់ដែលមាន​ប្រជាជន​ច្រើននៅ​ក្នុង​ទី​ក្រុង និង​នៅ​ការដ្ឋាន​សំណង់។​

សកម្មភាព​ចាក់វ៉ាក់សាំង​នៅ​ថៃ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​មួយ​គ្នា​នេះ ប្រទេស​ម៉ាឡេស៊ី​ នៅ​សាល​សង្គ្រោះ​បន្ទាន់( ICUs) នៅ​មន្ទីរ​ពេទ្យ​​កំពុង​ពោរ​ពេញ​ដោយ​អ្នក​ជំងឺ​កូវីដ-១៩​ដែល​ធ្ងន់​ធ្ងរ ខណៈ​មន្ទីរ​ពេទ្យ​មួយ​បាន​​យក​កុង​​តឺន័រ​ដឹក​ទំនិញ​​ធ្វើ​ជា​កន្លែង​ដាក់​សព ពី​ព្រោះ​កន្លែង​បញ្ចុះ​សព​លើស​លប់។ កាល​ពី​ថ្ងៃ​អាទិត្យ ប្រទេស​នេះ​មាន​ករណី​ឆ្លង​ថ្មី​ជិត​៧​​ពាន់​នាក់។

ចំណែក​នៅ​ប្រទេស​ វៀតណាម និង​សិង្ហបុរី​​ ដែល​ធ្លាប់​ទទួលបាន​ការ​សរសើរ​ចំពោះ​ការ​ទប់​ស្កាត់​ជោគជ័យ​កន្លងមក​ ឥឡូវ​នេះ​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ចង្កោម​ឆ្លង​ថ្មី ហើយ​បាន​ចាត់​វិធាន​ការ​ដាក់​បំរាម។

ករណី​ឆ្លង​មាន​កម្រិត​ទាប​ជាង​តំបន់​ផ្សេង​នៅ​ក្នុង​ពិភព​លោក ប៉ុន្តែ​អ្នក​ជំនាញ​សុខភាព​និយាយ​ថា ការ​ផ្ទុះ​បាន​កំពុង​ក្លាយ​ជា​សញ្ញា​ព្រមាន​ដែល​វ៉ាក់សាំង​​ត្រូវ​តែ​ចែក​ចាយ​ឲ្យ​បាន​ច្រើន។

សកម្មភាព​ចាក់វ៉ាក់សាំង​នៅ​សិង្ហបុរី

សាស្ត្រាចារ្យមហាវិទ្យាល័យ​សុខភាព​សាធារណៈ Saw Swee Hock នៅ​សាកល​វិទ្យា​ជាតិ​សិង្ហបុរី​ លោក Teo Yik Ying មាន​ប្រសាសន៍​ថា ៖«វា​អាច​ទៅ​រួច​ទាំង​ស្រុង​ដោយ​សារ​វិសមភាព​ដែល​​​នឹង​ចាប់​​ផ្តើម​ឃើញ​ក្នុង​ការ​ទទួល​បាន​វ៉ាក់សាំង​ដែលស្ថិត​នៅ​ចំណុច​កណ្តាល​នៃ​វីរុស​ផ្លាស់​ប្តូរ»។​

លោក​មិន​ជឿ​ថា ការ​ផ្ទុះ​ថ្មី​ៗ​នៅ​សិង្ហបុរី​​គឺ​បណ្តាល​មក​ពី​កង្វះ​ការ​អនុវត្ត​វិធានការ​សុខភាព​ទេ ប៉ុន្តែ​និយាយ​ថា វា​ផ្ទុយ​ទៅ​វិញ​គឺ​ជំរុញ​បែប​ធម្មជាតិ​កាន់​តែ​ខ្លាំង​ក្លា​នៃ​វីរុស​បំប្លែង​ខ្លួន​​ថ្មី B.1.617 ដែល​រក​ឃើញ​ដំបូង​នៅ​ប្រទេស​ឥណ្ឌា។

លោក​ថា ៖«ការ​ការពារ​របស់​យើង​​ដែល​បាន​ដាក់​ចេញ​គឺ​អនុវត្ត​បាន​ល្អ​​​​កាល​ពីមួយ​ឆ្នាំ​មុន ឥឡូវ​​នេះ​វីរុស​ហាក់​ដូច​ជា​កំពុងទម្លុះ​ទម្លាយ​បាន»។

លោកមាន​ប្រសាសន៍​ថា ៖«វា​ជា​ល្បឿន​គួរ​ឲ្យ​ខ្លាច។ យើង​ឃើញ​ពី​របៀប​ដែល​យើង​មាន​គឺ​រាល​ដាល​៤​ជំនាន់​​ ដូច​ជា​ករណី​ឆ្លង​ទៅ​កាន់​សាលាប​ឋម​សិក្សា ហើយ​បន្ត​ទៅ​អនុវិទ្យាល័យ ព្រម​ទាំង​បន្ត​បន្ទាប់ ក្នុង​រយៈ​ពេល​តែ​១០​ថ្ងៃ។ ប្រៀប​ធៀប​នឹង​​​អ្វី​ដែល​យើង​ប្រឈម​កាល​ពី​ឆ្នាំ​មុន គឺ​ស្ថានភាព​ខុស​គ្នា​ឆ្ងាយ​ណាស់»។

សកម្មភាព​ចាក់វ៉ាក់សាំង​នៅ​ម៉ាឡេស៊ី

ខណៈ​សិង្ហបុរី​បាន​ចាក់​វ៉ាក់សាំង​ពេញ​លេញ​មួយ​ភាគ​បួ​ន​នៃ​ប្រជា​ជន​របស់​ខ្លួនត្រូវ​បាន​គេ​មើល​ឃើញ​ថា យឹត​ជាង​កន្លែង​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់។ ប្រទេស​ថៃ​បាន​ចាក់​វ៉ាក់សាំង​ពេញ​លេញ​តិច​ជា១.៥​%​នៃ​ប្រជា​ជន​ ខណៈ​ម៉ាឡេស៊ី​​​ចាក់​បាន​​២.៨៨​%​នៃ​ប្រជា​ជន​របស់​ខ្លួន​សម្រាប់​វ៉ាក់សាំង​ទាំង​ពីរ​ដូស។

វៀតណាម​ដែល​ទើប​ដាក់​បំរាម​នៅ​ក្នុង​ស្រុក​មួយ​ចំនួន​ដើម្បី​ទប់​ស្កាត់​ការ​រាល​ដាល​ជា​ចង្កោម​ទើប​តែ​ចាក់​វ៉ាក់សាំង​បាន​តិច​ជាង​១%​នៃ​ប្រជា​ជន​ប៉ុណ្ណោះ។ ការ​ផ្ទុះ​ថ្មី​ៗ​នេះ​​​បាន​ឈាន​ដល់​ករណី​ឆ្លង​ថ្មី​ជាង​​២​ពាន់​ចាប់​តាំង​ពី​ចុង​ខែ​មេសា​មក ដែល​ស្ទើរ​៤០​%​នៃ​ការ​ឆ្លង​ចំនួន​៥១១៩​នាក់​ត្រូវ​បាន​រក​ឃើញ​ក្នុង​ប្រទេស​ចាប់​តាំង​ពី​វីរុស​ចាប់​ផ្តើម​ឡើង។

ម៉ាឡេស៊ី​បានដាក់​បំរាម​ពេញ​លេញ​នៅ​ក្នុង​ទី​ក្រុង​ធំ​លំដាប់​ទី​៤​របស់​ប្រទេស​គឺ Ipoh ខណៈ​​មាន​ការ​​រឹត​​ត្បិត​​ផ្សេងៗ​ទៀត ដូច​ជាដំណើរ​ការ​អាជីវកម្ម​រយៈ​ពេល​ខ្លី ត្រូវ​បាន​ប្រកាស​នៅ​កន្លែង​ផ្សេង​ទៀត។

អ្នក​សម្រប​សម្រួល​សុខភាព​អាស៊ី​សម្រាប់​សហព័ន្ធកាក​បាទ​ក្រហម​អន្តរជាតិ​​ ​លោក Abhishek Rimal​​ បាន​ឲ្យ​ដឹង​ថា ៖«ប្រសិន​បើ​រូប​ភាព​ដដែល​នៅ​បន្ត​មួយ​ ឬ​ពីរ​សប្តាហ៍​ទៀត​វា​នឹង​កាន់​តែ​លំបាក​សម្រាប់​ប្រព័ន្ធ​សុខាភិបាលនៅ​ក្នុង​ប្រទេស​ដើម្បី​ដោះ​ស្រាយ»។

សកម្មភាព​ចាក់វ៉ាក់សាំង​នៅ​វៀតណាម

ក្រុម​អ្នក​ជំនាញ​សុខភាព​នៅ​ម៉ាឡេស៊ី​បារម្ភ​ថា សកម្មភាព​សង្គម​សម្រាប់​ពិធី​បុណ្យ​ Eid al-Fitr អាច​នាំ​ឲ្យ​កើន​ឡើង​នៃករណី​ឆ្លង​​ថ្មី​នៅ​សប្តាហ៍​ខាង​មុខ។ ការ​រឹត​ត្បិត​ត្រូវ​បាន​ចេញ ប៉ុន្តែ​ទើប​តែ​ដាក់​ចេញ​ប៉ុន្មាន​ថ្ងៃមុន​ថ្ងៃ​ឈប់​សម្រាកមក​ដល់។

លោក Rima បាន​លើក​ឡើង​ថា រដ្ឋាភិបាល​បាន​ប្រឈម​ធ្វើ​ឲ្យ​មាន​តុល្យភាព​ដ៏​លំបាក។ «នៅ​ពេល​ពួក​គេ​ចាប់​ផ្តើម​ចេញ​បំរាម មាន​មនុស្ស​ច្រើន​ណាស់​​​ ដូច​​ជា​កម្មករ​រក​​​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ។ វា​នឹង​ប៉ះ​ពាល់​ដល់​ចំណូល​របស់​ពូក​គេ ហើយ​ដោះ​ស្រាយ​គ្រួសារ​យ៉ាង​ណា? នេះ​ជា​បញ្ហា​ប្រឈម​ផ្នែក​មនុស្ស​ធម៌​ដ៏​ធំ​បំផុត»។

ថៃ​ដែល​បាន​ចេញ​វិធាន​ការ​តឹង​រឹង​កាល​ពី​ឆ្នាំ​មុន និង​ស្ទើរ​តែ​លុប​បំបាត់​វីរុស​​អស់​​ហើយ​បាន​បញ្ឈប់​បំរាម​ទាំង​ស្រុង។ ផ្ទុយ​ទៅ​វិញ ប្រទេស​នេះ​អនុញ្ញាតឲ្យ​​ហាង និង​ផ្សារ​ដំណើរ​ការ​បើក​ធម្មតា អនុញ្ញាត​ភោជនីយដ្ឋាន​បើក​សមត្ថភាព​ត្រឹម​២៥​%។ សាលា​រៀល ឧទ្យាន កន្លែង​ហាត់​ប្រាណ និង​អាជីវកម្ម​ដូច​ជា ហាង​ម៉ាស្សា និង​បារ​ជា​ដើម​ត្រូវ​បាន​បិទ។

ករណី​ឆ្លង​ថ្មី​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​នៅ​ពន្ធនាគារ​ដែល​មាន​មនុស្ស​ច្រើន​នៅ​ថៃ​ឈាន​ដល់​រាប់​ពាន់​នាក់ និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ដោះ​លែង​​អ្នក​ទោស​ខ្លះ។ នៅ​ការដ្ឋាន​សំណង់ ​ដែល​ជា​កន្លែង​មាន​កម្មករ​អន្តោ​ប្រវេសន៍​ច្រើន​​រស់​​នៅ​ក្នុង​បន្ទប់​រួម​គ្នា​ ​​ជា​បញ្ហា​ប្រឈមកើន​ឡើង​លឿន។ កាល​ពី​ថ្ងៃ​សុក្រ សប្តាហ៍​មុន ថៃ​បាន​រក​ឃើញ​ករណី​បំប្លែង​ខ្លួន​ឥណ្ឌា B.1.617.2 ក្នុង​ស្រុក​ទី​១​​ដែល​ឆ្លង​កើន​ដល់​១៥​នាក់​​ ក្នុង​នោះ​កម្មករ​សំណង់​១២​នាក់​នៅ​ភាគ​ខាង​ជើង​ក្រុង​​បាំងកក។

អ្នក​សម្រប​សម្រួលក្រុម​ការងារ​អន្តោ​ប្រវេសន៍​លោក Adisorn Kerdmongkol បាន​និយាយ​ថា ៖«រដ្ឋាភិបាលត្រូវ​ការ​ធានាកម្មករ​ ប្រសិន​បើ​ពួក​គេ​ឆ្លង​កូវីដ-១៩ ពួក​គេ​ត្រូវ​ទទួល​បាន​ការ​ព្យាបាលដោយ​ស្មើភាព៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ នាទី មុន

​ប៉ាឡេស្ទីន​បដិសេធ​ទទួល​យក​កុងតឺន័រដឹកសាក​សព​៨៨​នាក់ពីអ៊ីស្រាអែល​​​ទៅហ្គាហ្សា

ព័ត៌មានជាតិ២៩ នាទី មុន

កម្ពុជា ADB និង CDRI​ ចាប់ផ្តើមបើកកិច្ចពិភ្សា​ក្នុងការសិក្សាស្រាវជ្រាវលើគម្រោង​អភិវឌ្ឍន៍នានាដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

ទិសដៅនាពេលអនាគត ១១ ចំណុច ក្រសួងត្រៀមធ្វើកំណែទម្រង់វិស័យអប់រំ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចធិបតី៖ បញ្ចប់គម្រោង CLV មិនតម្រូវឱ្យកម្ពុជាបង់ថវិកាទៅភាគីឡាវ និងវៀតណាមទេ

ព័ត៌មានជាតិ២ ម៉ោង មុន

ការចុះបញ្ជីអត្រានុកូលដ្ឋាន ប្ដូរពីចុះបញ្ជីដោយដៃទៅជាប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា

Sokha Hotels

ព័ត៌មានពេញនិយម