Connect with us

កូវីដ-១៩

មកដល់ពេលនេះ ប្រជាពលរដ្ឋក្នុងអតីតតំបន់ក្រហមចាក់់វ៉ាក់សាំងបានជាង៧៦ម៉ឺននាក់ហើយ

បានផុស

នៅ

អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយក្រុមការងារ និងក្រុមគ្រូពេទ្យបាននឹងកំពុងសម្រុកចាក់វ៉ាក់សាំង ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ ខណៈដែលអតីតតំបន់ក្រហមនៅក្នុងខណ្ឌចំនួន៤ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ចាក់ជូនបងប្អូនប្រជាពលរដ្ឋបានប្រមាណជាជាង៧៦ម៉ឺននាក់ហើយ គិតត្រឹមថ្ងៃទី២៣ ឧសភា ម្សិលមិញ។ ខណ្ឌទាំងបួននោះរួមមាន ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល និងខណ្ឌដង្កោ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែន គឺនឹងចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងរាជធានីភ្នំពេញ ដើម្បីបង្ការនិងទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩នេះ ។

ពាក់ព័ន្ធនឹងតំបន់លឿងនៅរាជធានីភ្នំពេញ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញសហការជាមួយកងទ័ពនិងក្រុមគ្រូពេទ្យបានធ្វើការចាក់វ៉ាក់សាំង នៅក្នុងខណ្ឌបឹងកេងកង និងខណ្ឌសែនសុខ ដោយចាប់ផ្តើមកាលពីថ្ងៃទី១៨ ឧសភា ដល់ថ្ងៃទី៣១ ឧសភា ឆ្នាំ២០២១ ដែលមានរហូតដល់២០ទីតាំង ហើយកាលពីថ្ងៃទី២៣ ឧសភា ម្សិលម៉ិញ អាជ្ញាធររាជធានីបានចេញសេចក្តីជូនដំណឹងពីការសហការជាមួយកងទ័ពនិងក្រុមគ្រូពេទ្យធ្វើការចាក់វ៉ាក់សាំង នៅក្នុងខណ្ឌចំនួន៣ទៀត គឺខណ្ឌចំការមន ខណ្ឌច្បារអំពៅ និងខណ្ឌ៧មករា ដោយចាប់ផ្តើមនៅថ្ងៃទី២៥ឧសភា ដល់ថ្ងៃទី០៧ មិថុនា ឆ្នាំ២០២១ដែលមានចំនួន២០ទីតាំងដូចគ្នា។

នៅគ្រប់ទីតាំងដីការចាក់វ៉ាក់សាំង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង តែងចុះពិនិត្យមើលជាប្រចាំ និងបានណែនាំដល់អាជ្ញាធរខណ្ឌនិងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះដល់​បងប្អូន ប្រជាពលរដ្ឋ​ទាំងអស់ ដែល​ត្រូវ​ទៅ​ទទួលយក​វ៉ាក់សាំង ការពារ​ជំងឺ​កូ​វីដ​-១៩ ត្រូវ​រក្សា​ឱ្យបាន ជាដាច់ខាត នូវ​គម្លាត​សុវត្ថិភាព​សង្គម ពាក់​ម៉ាស តម្រង់​ជួរ ចៀសវាង​ការ​ឈរ​ប្រជ្រៀត​គ្នា កៀក​គ្នា ណែនណាន់តាន់តាប់ ។ ត្រូវ​ប្រកាន់ខ្ជាប់​ការចូលរួម អនុវត្ត​នូវ​វិធានការ​សុខាភិបាល និង​វិធានការ «៣ ការពារ និង ៣ កុំ​» របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ឈរលើ​ស្មារតី ស្រឡាញ់​ជាតិ សហគមន៍ គ្រួសារ និង​អាយុជីវិត​ផ្ទាល់ខ្លួន ក្នុង​ឆន្ទៈ​រួមគ្នា​ជា​ធ្លុង​មួយ ដើម្បី​ឈានទៅ​កាត់ផ្តាច់ និង​លុបបំបាត់ ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង «​ព្រឹត្តិការ​ណ៏​សហគមន៍ ២០ កុម្ភៈ ២០២១» នៅ​រាជធានី​ភ្នំពេញ ឱ្យបាន​ឆាប់ៗ នាពេល​ខាងមុខនេះ។

ដោយឡែកសម្រាប់ ទីតាំងចាក់វ៉ាក់សាំងមួយកន្លែងនៅមុខរោងចក្រសាំ ហាន់ ស្ថិតនៅក្នុងសង្កាត់ទូលសង្កែទី១ ខណ្ឌឬស្សីកែវ ទីតាំងនេះបាន ទទួលការកោតសរសើរ ពីអាជ្ញាធររាជធានីភ្នំពេញ សម្រាប់ថ្ងៃទី២៤ឧសភានេះ ដោយទីតាំងនេះបានរៀបចំទាំងមានសណ្តាប់ធ្នាប់មាន របៀបរៀបរយ ជាមួយនិងរក្សាបាននូវគំលាតសុវត្ថិភាពសង្គម ពាក់​ម៉ាស តម្រង់​ជួរ បានយ៉ាងល្អ ចំពោះបងប្អូនប្រជាពលរដ្ឋដែលនាំគ្នាទៅចាក់វ៉ាក់សាំងនៅទីនោះ​៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម