កូវីដ-១៩
បាត់ដំណឹងកូនក្រមុំជិត១ ខែ ចុងក្រោយទើបដឹងថាស្លាប់ដោយសារកូវីដ
លោក ភិន ទិត្យ ត្រូវជាឪពុករបស់កូនស្រី ភិន សុដាលីន អាយុ១៧ឆ្នាំ បានបាត់ដំណឹងកូនស្រីរបស់ខ្លួនជិត១ខែ ទើបដឹងថាស្លាប់ដោយសារកូវីដ១៩ ។កូនស្រីលោកត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យព្រះកេតុមាលា ក្រោយពីរកឃើញថារូបនាងមានវិជ្ជមានកូវីដ១៩។
លោក ភិន ទិត្យ បានប្រាប់ថា លោកទទួលបានដំណឹងពីគ្រូពេទ្យនៅល្ងាចថ្ងៃទី២៣ ខែឧសភានេះថា កូនស្រីរបស់លោក បានស្លាប់បាត់ទៅហើយ ក្រោយមួយថ្ងៃដែលលោកបានពឹងពាក់សាច់ញាតិឱ្យបង្ហោះសារស្វែងរកកូនស្រីនៅលើបណ្ដាញសង្គមហ្វេសប៊ុក។

លោក ភិន ទិត្យ បានប្រាប់ថា រូបលោកបានបាត់ដំណឹងកូនស្រីជិតមួយខែ និងបានដើរស្វែងរកជាច្រើនមន្ទីរពេទ្យ តែគ្មានដំណឹង ទើបឱ្យសាច់ញាតិបង្ហោះហ្វេសប៊ុកស្វែងរក។ ក្រោយមួយថ្ងៃបន្ទាប់ពីការបង្ហោះ នៅថ្ងៃទី ២៣ ម្សិលមិញ មានពេទ្យទូរស័ព្ទប្រាប់ថាកូនស្រីរបស់លោកបានស្លាប់ហើយ គឺតាំងពីថ្ងៃទី២៦ ខែមេសា ខណៈគ្រូពេទ្យមិនបានទាក់ទងទៅរូបលោកសោះ។
កូនស្រីរបស់លោកឈ្មោះ ភិន សុដាលីន អាយុ១៧ឆ្នាំ ត្រូវបានបញ្ជូនពីខេត្តរតនគិរី មកសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា តាំងពីថ្ងៃទី២៦ ខែមីនា ដោយសារតែមានជំងឺច្រើនមុខ ដូចជារលាកស្រោមខួរ និងបញ្ហាតម្រងនោម ដោយរូបលោក និងភរិយាជាអ្នកមើលកំដរកូនស្រី។

តាមការរៀបរាប់របស់លោក ភិន ទិត្យ ថ្ងៃចុងក្រោយដែលលោកបានឃើញមុខកូនស្រី គឺនៅថ្ងៃទី២៦ ខែមេសា ពេលនោះ កូនស្រីរបស់លោក និងប្រពន្ធ ត្រូវបានឡានពេទ្យដឹកចេញពីមន្ទីរពេទ្យ ព្រះកេតុមាលា បន្ទាប់ពីរកឃើញថា កូនស្រីរបស់លោកវិជ្ជមានជំងឺកូវីដ១៩ ឆ្លងពីអ្នកកើតកូវីដម្នាក់ទៀត អំឡុងពេលសម្រាកព្យាបាលជំងឺនៅបន្ទប់សង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យខាងលើ។
លោកប្រាប់ថាពេលនោះសមាជិកគ្រួសាររបស់លោកនៅក្នុងឡានទាំង៣នាក់ ហើយកូនស្រីរបស់លោកបាននិយាយជាមួយរូបលោកធម្មតាថា យកនាងទៅណា លោកប្រាប់ទៅព្យាបាលកន្លែងផ្សេង។
ថ្ងៃនោះ ឡានពេទ្យបានដាក់កូនស្រីរបស់លោកចុះនៅមណ្ឌលសម្រាកព្យាបាលកូវីដ១៩ ដឺ ព្រេមៀ សេនធ័រ សែនសុខ ចំណែករូបលោក និងភរិយាត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កព្រែកព្នៅ។ លោក គ្រាន់តែឆ្ងល់ថាបើកូនលោកស្លាប់ហេតុអ្វីពេទ្យមិនទាក់ទងប្រាប់លោកជាឪពុក រហូតទាល់តែរូបលោក និងប្រពន្ធបញ្ចប់ចត្តាឡីស័ក ចេញក្រៅមករកកូន។
សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល គិតចាប់ពីថ្ងៃទី ២៦ ខែមេសា ពុំមានប្រវត្តិ ឬការរាយការណ៍អំពីអ្នកជំងឺអាយុ១៧ឆ្នាំទទួលមរណភាពដោយកូវីដ-១៩ នោះទេ ពោលគឺមានតែអ្នកស្លាប់ចាប់ពីអាយុ ៣០ ឆ្នាំឡើង៕


-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត