Connect with us

កូវីដ-១៩

រកឃើញកម្មករជាង១៥០នាក់ ពី៣រោងចក្រនៅភ្នំពេញឆ្លងកូវីដ‑១៩

បានផុស

នៅ

ភ្នំពេញ៖ ត្រឹម២៤ម៉ោងនេះមានកម្មករកម្មការិនីប្រមាណជាង១៥០នាក់បម្រើការងារនៅតាមរោងចក្រចំនួន៣នៅក្នុងរាជធានីភ្នំពេញត្រូវបានរកឃើញឆ្លងជំងឺកូវីដ‑១៩ ក្នុងចំណោមអ្នកឆ្លងសរុបចំនួន២៤៥នាក់។

យោងតាមការបង្ហាញអត្តសញ្ញាណអ្នកជំងឺ ២៤៥ នាក់ទៀត ដែលទើបរកឃើញថ្មីនៅរាជអានីភ្នំពេញបានឱ្យដឹងថា អ្នករកឃើញឆ្លងថ្មីជាង១៥០នាក់នោះ ក្នុងនោះមានកម្មករធ្វើការនៅរោងចក្រ H7 ដែលមានទីតាំងនៅព្រៃទា សង្កាត់ចោមចៅ ចំនួន៣៣នាក់ កម្មកររោងចក្រ GW នៅខណ្ឌសែនសុខ ចំនួន១០២នាក់ និងកម្មកររោងចក្រ TRAX ចំនួន២០នាក់។

តាមរបាយការណ៍ក្រៅពីនេះមានព្រះសង្ឃនៅវត្តនាគវ័ន្ត មន្ត្រីនគរបាល អាជីវករ និងបុគ្គលិកក្រុមហ៊ុនជាដើម។

បើតាមក្រសួងសុខាភិបាលនៅថ្ងៃនេះបានរកឃើញអ្នកឆ្លងថ្មី ចំនួន៥៥៦នាក់ទៀតក្នុងនោះមានករណីឆ្លងសហគមន៍ចំនួន៥៤០នាក់ និងអ្នកដំណើរមកពីបរទេសចំនួន១៦នាក់ អ្នកជាសះស្បើយ ៦៥៨នាក់ និងស្លាប់០៣នាក់។

គួរបញ្ជាក់ថាគិតត្រឹមព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ២៥,៧៦១នាក់ អ្នកជាសះស្បើយចំនួន១៨,៣៥៩នាក់ និងអ្នកស្លាប់ចំនួន១៧៩នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានអន្ដរជាតិ៥៧ នាទីutes មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ព័ត៌មានជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

Sokha Hotels

ព័ត៌មានពេញនិយម