កូវីដ-១៩
អ្នកវិទ្យាសាស្ត្រអូស្រ្តាលី ផលិតថ្នាំ២ប្រភេទ ដែលអាចទប់ស្កាត់ការឆ្លងកូវីដ និងបញ្ឈប់ការរាលដាល
ក្រុមអ្នកវិទ្យាសាស្ត្រនៅរដ្ឋ Queensland បានអភិវឌ្ឍថ្នាំពីរប្រភេទ ដែលមិនត្រឹមតែអាចទប់ស្កាត់ការឆ្លងវីរុសកូវីដ-១៩បានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបញ្ឈប់ការឆ្លងរាលដាលមេរោគក្នុងខ្លួនអ្នកធ្វើតេស្តវិជ្ជមានផងដែរ។

អ្នកជំនាញនៅវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្រ្ត QIMR Berghofer បានរកឃើញថ្នាំនេះ ដែលពួកគេជឿថា អាចធ្វើបដិវត្តទៅជាការព្យាបាលជំងឺកូវីដ-១៩។
ថ្នាំនេះអាចប្រើប្រាស់បានក្នុងរយៈពេល១៨ខែ ប្រសិនបើវាទទួលបានជោគជ័យក្នុងការសាកល្បង។ ថ្នាំនេះ ធ្វើដំណើរការកំណត់គោលដៅទៅលើ ថាតើកោសិការបស់មនុស្សមានប្រតិកម្មយ៉ាងណាចំពោះវីរុស ជាជាងការបង្កើតអង់ទីគ័រប្រឆាំងនឹងវីរុស។

ក្រុមអ្នកស្រាវជ្រាវបានរកឃើញវិធីថ្មីមួយ ដែលវីរុសចូលក្នុងកោសិកាតាមរយៈសរសៃរប្រសាទ AC2 របស់ពួកគេ។ អ្នកស្រាវជ្រាវជឿថា វានឹងមានសារៈសំខាន់ណាស់ ក្នុងការអភិវឌ្ឍថ្នាំបន្ថែមទៀតដើម្បីការពារការឆ្លងមេរោគ។
ទស្សនាវដ្តី Nature Cell Discovery បានចុះបញ្ជីការរកឃើញនេះកាលពីយប់ថ្ងៃចន្ទ។
លោកស្រីសាស្រ្តាចារ្យ Sudha Rao អ្នកស្រាវជ្រាវជាន់ខ្ពស់នៃ QIMR Berghofer បានប្រាប់ ABC ថា ថ្នាំនេះគឺជា “ថ្នាំបង្ការដំបូង” ដែលធ្វើការជាមួយគ្នាក្នុងតួនាទីដ៏សំខាន់ចំនួនពីរ។
លោកស្រីនិយាយថា “ថ្នាំទី១គឺមានប្រសិទ្ធភាព ដោយរារាំងវីរុសពីការចូលក្នុងខ្លួន ព្រោះវាមានសកម្មភាពដូចជាមេសោរលើកោសិកាមនុស្ស។ ហើយថ្នាំទី២ ប្រសិនបើវីរុសចូលក្នុងខ្លួន វាការពារមេរោគពីការពង្រីករាលដាល”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អ្នកវិទ្យាសាស្រ្តរុស្ស៊ីជំនាញខាងសារធាតុគីមីបំផ្លាញសរសៃប្រសាទដ៏សាហាវ កំពុងផលិតថ្នាំកម្ចាត់កូវីដ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់