Connect with us

កូវីដ-១៩

រដ្ឋាភិបាលហ្វីលីពីនមានវ៉ាក់សាំងហើយ នៅពិបាករឿងប្រជា​ជន​​មិន​ចង់​ចាក់​ទៀត

បានផុស

នៅ

រដ្ឋាភិបាលហ្វីលីពីនដឹងថា ការចាក់វ៉ាក់សាំងដល់ប្រជាជនរបស់ខ្លួនជាជម្រើសដ៏ល្អដើម្បីបញ្ចប់វិបត្តិកូវីដ-១៩ ប៉ុន្តែហាក់ជួបការលំបាកដើម្បីបញ្ចុះបញ្ចូល​ប្រជា​ជន​​ឲ្យទៅចាក់វ៉ាក់សាំង។

យោងតាមទិន្នន័យ ហ្វីលីពីនទើបចាក់វ៉ាក់សាំងការពារកូវីដ-១៩បានតិចជាង​១%នៃប្រជាជនទាំអស់១០៨លាននាក់។ កាលពីសប្តាហ៍មុនប្រទេសនេះបានប្រកាសថា ខ្លួនទទួលបានវ៉ាក់សាំង៨.២លានដូស ប៉ុន្តែរហូតដល់ពេលនេះមានមនុស្សតែ៤លាននាក់ប៉ុណ្ណោះដែលហោចណាស់ចាក់បាន១ដូស។ ជនជាតិហ្វីលីពីនខ្លះនិយាយថា ពួកគេនឹងមិនចាក់វ៉ាក់សាំងសោះឡើយ។

ពលរដ្ឋ​ហ្វីលីពីន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការស្ទង់មតិរបស់ស្ថានីយ៍​បរិយាកាស​សង្គម (SWS) បានធ្វើលើមនុស្ស១២០០នាក់នៅខែឧសភានេះ អ្នកឆ្លើយតប៦៨%គឺមិនច្បាស់លាស់ ឬគ្មានឆន្ទៈចាក់វ៉ាក់សាំងទេ។ កង្វល់ដ៏ធំបំផុតរបស់ពួកគេគឺអាចមានផលប៉ះពាល់ ឬថា ពួកគេអាចនឹងស្លាប់ដោយសារវ៉ាក់សាំង។

សម្រាប់ការប្រៀបធៀប ការស្ទង់មតិជាសកលធ្វើដោយ Gallup លើមនុស្សរាប់ពាន់នាក់ក្នុងចំណោមប្រទេស និងតំបន់១១៦កាលពីឆ្នាំ២០២០ បានបង្ហាញថា ៣២%នៃមនុស្សនឹងមិនចាក់វ៉ាក់សាំង។

ការមិនទុកចិត្តចំពោះការចាក់វ៉ាក់សាំងជាបញ្ហាចម្បងនៅប្រទេសហ្វីលីពីន ហើយភាពចម្រូងចម្រាសជុំវិញការចាក់វ៉ាក់សាំងការពារកូវីដ-១៩បានធ្វើឲ្យមានផលលំបាកដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសនេះដើម្បីទប់ស្កាត់ជំងឺឆ្លងកាចសាហាវនេះ។

កាលពីឆ្នាំ២០១៧ ហ្វីលីពីនបានបញ្ឈប់ការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំមួយ បន្ទាប់ពីក្រុមហ៊ុនផលិតវ៉ាក់សាំងបារាំង Sanofi Pasteur បានរកឃើញថា វ៉ាក់សាំងការពារជំងឺគ្រុនឈាម Dengvaxia របស់ខ្លួនមានផលវិបាកដោយអចេតនាដល់អ្នកជំងឺដែលមិនធ្លាប់បានចាក់វ៉ាក់សាំងការពារជំងឺនេះ។

សកម្មភាព​ចាក់វ៉ាក់សាំង​នៅ​ហ្វីលីពីន

ការវិភាគបានរកឃើញមនុស្សដែលទទួលវ៉ាក់សាំងនេះកើតមានជំងឺគ្រុនឈាមធ្ងន់ធ្ងរ ប្រសិន​ក្រោយមកពួកគេឆ្លង។ ពេលនោះកម្មវិធីចាក់វ៉ាក់សាំងត្រូវបានបញ្ឈប់ បន្ទាប់ពីមនុស្សជាង ៧៣០ ០០០នាក់ត្រូវបានចាក់រួចហើយ។

ការស្ទាក់ស្ទើររបស់ប្រជាជនហ្វីលីពីនដើម្បីចាក់វ៉ាក់សាំងការពារកូវីដ-១៩អាចធ្វើឲ្យក្តីសង្ឃឹមនៃការបង្កើតប្រព័ន្ធភាពស៊ាំជាក្រុមរបស់ប្រទេសធ្លាក់ចេញពីផ្លូវដើម្បីទប់ស្កាត់កូវីដ-១៩ ឬសូម្បីតែគោលដៅរបស់រដ្ឋាភិបាលគ្រោងចាក់វ៉ាក់សាំងប្រជាជនឲ្យបានពី៥០ទៅ៧០លាននាក់នៅឆ្នាំនេះក៏មិនសម្រេចផង។

រដ្ឋាភិបាលហ្វីលីពីនបានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងការពារកូវីដ-១៩កាលពីខែមីនា និងមានដំណើរការយឹត ក្រុមគ្រូពេទ្យក៏កំពុងស្ថិតនៅដំណាក់កាលដំបូងនៃការចាក់វ៉ាក់សាំងដល់បុគ្គលិកសុខាភិបាល ក្រុមមនុស្សវ័យចំណាស់ និងអ្នកដែលមានលក្ខខណ្ឌវេជ្ជសាស្ត្រ​នៅ​ឡើយ​។

ដើម្បីបង្កើនទំនុកចិត្តសាធារណៈចំពោះការការចាក់វ៉ាក់សាំង លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានចាក់វ៉ាក់សាំងដូសទី១របស់ចិន Sinopharm កាលពីដើមខែឧសភានេះដែលព្រឹត្តិការណ៍ចាក់ត្រូវបានផ្សាយតាមទូរទស្សន៍ជាតិ។

លោក Duterte ចាក់វ៉ាក់សាំង

ប៉ុន្តែមានការបដិសេធជាសាធារណៈ ហើយពីរបីថ្ងៃក្រោយមក លោក Duterte បានបញ្ឈប់ការចែកចាយវ៉ាក់សាំង Sinopharm បន្ទាប់ពីអ្នករិះគន់បានលើកឡើងថា វ៉ាក់សាំងនេះមិនទាន់ត្រូវបានអនុម័យដោយនិយតករឱសថរបស់ប្រទេស។

ហ្វីលីពីនក៏បានបញ្ជាទិញវ៉ាក់សាំង Sinovac, AstraZeneca, Pfizer និង Sputnik។ រដ្ឋាភិបាលបានឲ្យដឹងថា វ៉ាក់សាំងរាប់លានដូសទាំងនេះគ្រោងនឹងមកដល់នៅខែមិថុនាខាងមុខនេះ។

មន្ត្រី និងបុគ្គលិកសុខាភិបាលបានកំពុងផ្សព្វផ្សាយដល់សាធារណជនដើម្បីបង្កើនជំនឿលើការចាក់វ៉ាក់សាំង។

ប៉ុន្តែលោកវេជ្ជបណ្ឌិត Mike Marasigan មន្ត្រីវេជ្ជសាស្ត្រនៅមន្ទីរសុខាភិបាលទីក្រុង Quezon បាននិយាយថា ក្រុមដ៏លំបាកបំផុតដើម្បីឈានទៅដល់គឺសហគមន៍ក្រីក្រ។

លោក Marasigan លើកឡើងថា ៖«យើងមានការលំបាកដើម្បីទៅដល់តំបន់ដែលបាក់ទឹកចិត្ត។ ពួកគេក៏ជាបញ្ហារបស់យើងដែរ នៅពេលស្នើសុំព័ត៌មានរោគសញ្ញារបស់ពួកគេ ហើយពួកគេក៏ជាមនុស្សដែលយើងពិបាកបញ្ចុះបញ្ចូលឲ្យចាក់វ៉ាក់សាំង»។

ពលរដ្ឋ​ហ្វីលីពីន

លោក Marasigan បាននិយាយថា ជនហ្វីលីពីនមួយចំនួនគិតថា ពួកគេមិនអាចឆ្លងកូវីដ-១៩ទេ។

លោកថា ៖«នៅពេលដែលពួកគេជួបនឹងធាតុអាកាសពុល និងអ្វីៗទាំងអស់ ពួកគេគិតថា ខ្លួនមានភាពស៊ាំសម្រាប់ការពារហើយ»៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
KOICA
ព័ត៌មានជាតិ១០ នាទីutes មុន

អង្គការ KOICA ចូលរួមលើកកម្ពស់សុខភាពកុមារកម្ពុជាឱ្យកាន់តែប្រសើរចៀសផុតពីជំងឺឆ្លង និងមិនឆ្លងផ្សេងៗ

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

ស៊ុយអែត ប្រកាស​កញ្ចប់​ជំនួយ​យោធា​ថ្មី​តម្លៃ ១,៦​ពាន់​លានដុល្លារ​ឲ្យ​អ៊ុយក្រែន

ព័ត៌មានជាតិ១៥ នាទីutes មុន

សម្ដេចធិបតី និងរដ្ឋមន្ត្រីការងារ និងសមាគម២ ចូលបច្ច័យជាង២ម៉ឺនដុល្លារ ដល់គ្រួសារសពពលករដែលស្លាប់ក្នុងគ្រោះរញ្ជួយដីនៅថៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រុស្ស៊ី​​ចាប់ផ្តើម​ឲ្យកេណ្ឌទ័ពថ្មី​​​​ក្នុង​កាតព្វកិច្ច​យោធា ចំនួន​១៦ម៉ឺន​​នាក់​ចាប់ពីថ្ងៃ១មេសា​នេះ​

សេដ្ឋកិច្ច២ ម៉ោង មុន

តម្លៃសាំងលក់រាយកើនឡើងបន្តិច នៅដើមខែមេសា

Sokha Hotels

ព័ត៌មានពេញនិយម