កូវីដ-១៩
វត្តចំណាស់ជាង ៤០០ ឆ្នាំ បន្តរកឃើញព្រះសង្ឃ ០៦ អង្គទៀតឆ្លងកូវីដ ១៩
ព្រះសង្ឃគង់នៅវត្តសារាវ័ន្តតេជោចំនួន ០៦ អង្គទៀត ត្រូវបានមន្រ្តីសុខាភិបាលរកឃើញមានវិជ្ជមានកូវីដ១៩។
វត្តសារាវ័ន្តតេជោ ជាវត្តចំណាស់មួយមានអាយុកាលជាង ៤០០ ឆ្នាំ បានផ្ទុះករណីឆ្លងកូវីដ ១៩ មានពាក់ព័ន្ធដល់ព្រះសង្ឃ និងសិស្សនិស្សិតដែលគង់និងស្នាក់នៅ។

ក្រោយការផ្ទុះរាលដាលមានអ្នកឆ្លងបន្តបន្ទាប់ ក្រុមគ្រូពេទ្យបានធ្វើតេស្តសំណាកដល់ព្រះសង្ឃ និងអ្នកនៅក្នុងវត្តទាំងអស់ចំនួន ២៧៥អង្គ/នាក់ ដោយបានរកឃើញព្រះសង្ឃ និងអ្នកស្នាក់នៅចំនួន ១១ នាក់ឆ្លងកូវីដ ១៩។
អនុគណៈកម្មការស្រាវជ្រាវកូវីដ ១៩ បានអំពាវសូមអំពាវនាវដល់ប្រជាពលរដ្ឋ ព្រះសង្ឃ សិស្សនិស្សិត ដែលបានទៅវត្តសារាវ័នតេជោ ជាពិសេសបានចេញចូលជាញឹកញាប់ ឬមានទំនាក់ទំនងជាមួយ កុដិលេខ ២៥ សូមតាមដានសុខភាពនិងបើសង្ស័យ ត្រូវប្រញាប់ទៅធ្វើតេស្តជាបន្ទាន់។
គួរបញ្ជាក់ថា នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២៦០នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ ក្នុងនោះក៏មានព្រះសង្ឃ ០៦ អង្គគង់នៅវត្តសារាវ័ន្តតេជោ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ