កូវីដ-១៩
តម្លៃព្យាបាលជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញ មិនដូចអ្វីដែលបានបែកធ្លាយ
ខាងមន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ បញ្ជាក់ថា តម្លៃព្យាបាលជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញ មិនដូចអ្វីដែលបានបែកធ្លាយ និងផ្សព្វផ្សាយតៗគ្នានោះទេ។
ថ្មីៗនេះ មានការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានតាមរយៈសារអេឡីចត្រូនិក Telegram អំពីតម្លៃព្យាបាលជំងឺកូវីដ-១៩ សរុប នៅមន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ បានបង្ហាញថា តម្លៃព្យាបាលចាប់ពី ៧០,០០០ដុល្លារឡើងទៅ ចំពោះអ្នកជំងឺដែលមានស្ថានភាពធ្ងន់ ត្រូវការដាក់អុកស៊ីសែនរយៈពេល១៤ថ្ងៃ ឬតម្លៃព្យាបាលចាប់ពី ១៩,០០០ដុល្លារឡើងទៅចំពោះស្ថានភាពស្រាល។

បុគ្គលិកមន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ សុំមិនបញ្ចេញឈ្មោះ បានប្រាប់ថា “កម្ពុជាថ្មី” ថា ទាក់ទងទៅនឹងតម្លៃនៃសេវាព្យាបាលជំងឺកូវីដ-១៩ ខាងមន្ទីរពេទ្យមិនមានការកំណត់តម្លៃជាកញ្ចប់ ឬបង្ហាញថ្លៃសេវាទុកជាមុននោះទេ គឺអាស្រ័យលើស្ថានភាពអ្នកជំងឺ និងការវាយតម្លៃពីវេជ្ជបណ្ឌិតសិន ទើបអាចកំណត់តម្លៃព្យាបាលបាន។
ទាក់ទងទៅនឹងការលើកឡើងអំពីតម្លៃព្យាបាលជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ ដែលមានតម្លៃ ចាប់ពី ១៩,០០០ដុល្លារ រហូតដល់ ៧០,០០០ដុល្លារនោះ ត្រូវបុគ្គលិករូបនោះ លើកឡើងថា នោះជាតម្លៃប៉ាន់ស្មាន ដែលតម្លៃព្យាបាលជំងឺកម្រិតស្រាលពិតប្រាកដអាចធូរថ្លៃជាង១៩,០០០ដុល្លារ អាស្រ័យតាមស្ថានភាពអ្នកជំងឺស្រាលកម្រិតណា។

បុគ្គលិករូបនេះ លើកឡើងថា៖ “ខ្ញុំធ្លាប់សួរខាងខ្ញុំដែរ គេថាតម្លៃហ្នឹងគឺមិនអាចកំណត់បានទេ គឺអាស្រ័យលើស្ថានភាពជាក់ស្ដែង យើងអត់អាចវាយតម្លៃទុកមុនបានទេ លុះត្រាតែមានអ្នកជំងឺហើយ ទើបគ្រូពេទ្យយើងពិនិត្យមើល ហើយវាយតម្លៃ ទើបយើងជូនដំណឹងទៅអ្នកអ្នកជំងឺ និងគ្រួសារអ្នកជំងឺ តើអាចទទួលសេវាការព្យាបាលនេះបាន ឬអត់?”។
បុគ្គលិកខាងលើបញ្ជាក់បន្ថែមថា ថ្លៃព្យាបាលជំងឺកូវីដ-១៩កម្រិតធ្ងន់បំផុត នៅមន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ មិនលើស៧ម៉ឺនដុល្លារដូចការបែកធ្លាយនោះទេ។
បុគ្គលិករូបនោះ បញ្ជាក់ថា៖ “និយាយទៅតម្លៃ៧ម៉ឺនដុល្លារហ្នឹងលុះត្រាតែធ្ងន់ខ្លាំង ធ្ងន់ខ្លាំងដល់អ្នកជំងឺដកដង្ហើមលែងរួច ត្រូវចុះបំពង់កដាក់អុកស៊ីសែនជាដើមនោះ។ ប៉ុន្តែអាការៈធ្ងន់បែបហ្នឹងអត់ងាយមានទេ គឺកម្រមានណាស់”។
បុគ្គលិកខាងលើ មិនអាចបញ្ជាក់អំពីចំនួនសរុបនៃអ្នកជំងឺកូវីដ-១៩ ចូលព្យាបាលនៅមន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ និងចំនួនអ្នកជាសះស្បើយទេ។
សូមជម្រាបថា កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងស្តីពីការអនុញ្ញាត ឱ្យសេវាសុខាភិបាលឯកជនចំនួន៣ទីតាំង មានសិទ្ធិទទួលពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩។ សេវាសុខាភិបាលឯកជន ចំនួន៣ទីតាំងមានដូចជា មន្ទីរពេទ្យសង់ត្រាល់ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ និងមន្ទីរពហុព្យាបាលវិសាលសុខ។ សេវាសុខាភិបាលឯកជន ចំនួន៣កន្លែងនេះ ក៏បានទទួលសិទ្ធិធ្វើតេស្ករកអង់ទីហ្សែនកូវីដ-១៩ ផងដែរ៕
អត្ថបទ៖ ច័ន្ទ វីរៈ
សូមអានព័ត៌មានពាក់ព័ន្ធ៖ ថ្មី! វិសាល សុខ បង្ហាញថ្លៃព្យាបាលខុសគ្នាក្នុងមួយថ្ងៃរវាងអ្នកជំងឺកូវីដ-១៩ ខ្មែរ និងបរទេស

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា