Connect with us

កូវីដ-១៩

ស្ត្រី​វ័យ​៧០​ឆ្នាំ​ម្នាក់​ បាន​ស្លាប់ដោយសារកូវីដ១៩​ ដែលជាករណី​ទី​១សម្រាប់​ខេត្ត​បាត់ដំបង

បានផុស

នៅ

បាត់ដំបង ៖ មន្ត្រី​សុខាភិបាល​ខេត្តបាត់ដំបង​បាន​ឲ្យ​ដឹង​ថា ​ស្ត្រីវ័យ​៧០ឆ្នាំម្នាក់ ​ដែល​មាន​វិជ្ជមាន​កូ​វីដ​១៩​ បានទទួល​មរណភាព​ហើយ នា​ម៉ោង​១២​និង​១០​នាទី​ថ្ងៃទី ២៦​ខែឧសភា ឆ្នាំ ២០២១ បន្ទាប់ពី​ចូល សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត កាលពី​ថ្ងៃទី​២៣​ខែឧសភា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឱសថ​វឿ​ង​ប៊ុន​រ៉េត ប្រធាន​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្តបាត់ដំបង បាន​ប្រកាស​ព័ត៌មាន តាម​ផេ​ក​ផ្លូវការ​របស់​មន្ទីរ​សុខាភិបាល​ថា ក្រោយពី​ស្លាប់​ភ្លាមៗ ក្រុម​គ្រូពេទ្យ​បាន​បញ្ជូន​សព មក​បូជា ភ្លាមៗ​នា​រសៀល​ថ្ងៃ​ដដែល ​នៅ​ទីតាំង​ដែល​រដ្ឋបាលខេត្ត​រៀបចំ​ទុក​សម្រាប់​បូជាសព​អ្នកជំងឺ​កូវីដ​១៩ នៅ វត្តភ្នំ​គី​រី​សារ​វ័​ន្ទ​ហៅ​ភ្នំ​ស្លឹក ស្ថិតនៅ​ឃុំ​ស្តៅ ស្រុក​រតន​មណ្ឌល ខេត្តបាត់ដំបង​។

លោក បញ្ជាក់​ថា ​អ្នក​ជំងឺ​កូ​វីដ​១៩ វ័យ​៧០​ឆ្នាំ រស់នៅ​ភូមិ​សំរោង​ស្នោរ ឃុំ​សំរោង​ក្នុងស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ដែល​ស្លាប់​បាត់​បង់ជីវិត​នេះ មាន​អ្នក​ពាក់ព័ន្ធ​ចំនួន​៤២​នាក់ ដែល​ក្នុង​នោះ​សមាជិកគ្រួសារ​ប៉ះពាល់​ផ្ទាល់​ចំនួន​១៣​នាក់ បាន​ធ្វើ​សំណាក​រក​ឃើញ វិជ្ជមាន​កូ​វីដ​១៩ ចំនួន​៥​នាក់ និង អ្នក​ប៉ះពាល់​ប្រយោល ចំនួន​២៩​នាក់។

លោក​ឱសថ​បណ្ឌិត វឿ​ង​ប៊ុន​រ៉េត​បញ្ជាក់​ថា ​នេះ​ជា​ករណី​អ្នកជំងឺ​កូ​វីដ​១៩ ស្លាប់​លើក​ទី​១​ហើយ​សម្រាប់ ប្រជាពលរដ្ឋ រស់នៅ​ខេត្តបាត់ដំបង​ផ្ទាល់។​ លោក​បាន​សំណូមពរ​ជាថ្មី​ឲ្យ​ពលរដ្ឋ បង្កើន​ការ​ប្រុង ប្រយ័ត្ន​ខ្ពស់ និង​បន្ត​អនុវត្តន៍​វិធានការ​បី​ការពារ​បី​កុំ ឲ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​ជាស​ផុតពី​ជំងឺ​កូ​វីដ​១៩៕

ដោយ ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទីutes មុន

លោកជំទាវ ពេជ ចន្ទមុន្នី៖ ទោះរៀនដល់ណាក៏ដោយ តែបើគ្មានសីលធម៌ហើយ គឺគ្មានអ្នកគោរពឡើយ

ជីវិតកម្សាន្ដ១៧ នាទីutes មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

ហុងកុងនឹងហាមឃាត់ការជក់បារីអេឡិច​ត្រូនិចនៅទីសាធារណៈនៅឆ្នាំ​២០២៦

ខណ្ឌចំការមន
សន្តិសុខសង្គម៤០ នាទីutes មុន

ឃាត់ខ្លួនមុខសញ្ញាឆក់៣នាក់ ក្រោយធ្វើសកម្មភាពឆក់បានសម្រេចនៅខណ្ឌចំការមន

ជីវិតកម្សាន្ដ៤២ នាទីutes មុន

បវរកញ្ញាវ័យក្មេងកម្ពុជា ៣រូប ទើបដណ្តើមមកុដ និងពានរង្វាន់ពីឆាកអន្តរជាតិ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម៨ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១០ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

អគ្គិភ័យ
សន្តិសុខសង្គម១០ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ១០ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម