កូវីដ-១៩
ខេត្តកំពង់ឆ្នាំងបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១៩នាក់ថ្មីបន្ថែមទៀត នៅថ្ងៃទី២៦
កំពង់ឆ្នាំង រដ្ឋបាលខេត្តកំពង់ ឆ្នាំង នៅថ្ងៃទីខែឧសភានេះ បានចេញសេចក្តីប្រកាសព័ត៌មានឲ្យដឹងថា ករណីឆ្លងរាលដាលនៃជំងឺកូវីដ- ១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ” ខេត្តកំពង់ឆ្នាំងរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១៩នាក់បន្ថែទៀត ។ ក្នុងនោះមាននៅក្នុងស្រុកកំពង់ត្រឡាច ចំនួន២នាក់ , ស្រុកសាមគ្គីមានជ័យចំនួន៣នាក់ , ស្រុករលាប្អៀរចំនួន ៧ នាក់ , ស្រុកទឹកផុសចំនួន ៦ នាក់ និងក្រុងកំ ពង់ឆ្នាំង ចំនួន១នាក់។

រដ្ឋបាលខេត្តសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យទាក់ទងដោយផ្ទាល់ ឬប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ ក្នុងរយៈពេល ១៤ ថ្ងៃមុន សូមមកពិនិត្យសំណាកជា បន្ទាន់នៅមន្ទីរពេទ្យបង្អែកកំពង់ ត្រឡាច មន្ទីរពេទ្យខេត្ត ឬមណ្ឌល សុខភាពដែលនៅជិតបំផុត ដើម្បីទប់ស្កាត់ការ ឆ្លងរាលដាលនៃជំងឺកូវីដ-១៩. និងសូមសាធារណជន អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ “៣ការពារ និង ៣កុំ” ដើម្បីខ្លួន យើង គ្រួសារ និងសង្គមជាតិយើង។

ដោយឡែករដ្ឋបាលខេត្តបានបញ្ជាក់ឲ្យដឹងថា អ្នកវិជ្ជមានកូវីដ- ១៩ ក្នុងខេត្តកំពង់ឆ្នាំង”ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ” សរុបចំនួន ២១៦នាក់ ស្រី ១៦៨នាក់ , ស្លាប់ថ្មី គ្មាន សរុបចំនួន ០៣នាក់ ស្រី ០២ នាក់ , កំពុងសម្រាកព្យាបាលចំនួន ១៨១នាក់ ស្រី ១៥២នាក់៕
ដោយ ៖ ឈៀងថារិទ្ធ









-
សន្តិសុខសង្គម២២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច