Connect with us

កូវីដ-១៩

រក​ឃើញ​អ្នក​វិជ្ជា​មាន​កូ​វីដ​១៩​ម្នាក់ ជាអ្នក​ដំណើរ​មកពី​ភ្នំពេញ

បានផុស

នៅ

រតនគិរី ៖ រដ្ឋបាល​ខេត្ត​រតនគិរី សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​ករណី​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ១៩ ចំនួន​០១​នាក់ នា​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២១​។

រដ្ឋបាលខេត្ត​រតនគិរី​សូម​ជម្រាប​ជូន​ដល់​សាធារណជន​និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​រស់នៅក្នុង​ខេត្ត​រតនគីរី​ឲ្យ​បាន​ជ្រាប​ថា នៅ​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២១ ក្រុមការងារ​ឆ្លើយតប​បន្ទាន់​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​ខេត្តរតនគិរី តាមរយៈ​លទ្ធផល​វិភាគ​រក​ជំងឺ​កូ​វីដ​១៩ ដោយ​ប្រើ​ឧបករណ៍​តេស្ត​រហ័ស បាន​រកឃើញ​ករណី​វិជ្ជា​មាន​កូ​វិដ​១៩​ចំនួន​០១​នាក់ មានឈ្មោះ ជឿន កាឡាស់​ទី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ កាន់​ទូរ​សព្ទ​លេខ 097.3873763 ជា​ប្រជាពលរដ្ឋ ដែលមាន​ទីលំនៅ​អចិន្ត្រៃយ៍​នៅ​ភូមិ​កា​ហប់ ឃុំ​ទឹកផុស ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រវត្តិ​នៃ​ការធ្វើដំណើរ បុរស​ឈ្មោះ ជឿន កាឡាស់​ទី ខាងលើនេះ គឺជា​កម្មករសំណង់ ធ្លាប់ធ្វើ​ការងារ​សំណង់​នៅ​ម្តុំ​មុខ​ផ្សារ​ដើមថ្កូវ រាជធានី​ភ្នំពេញ​។ នៅ​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២១ បុគ្គល​រូបនេះ​បានធ្វើ​ដំណើរ​ចេញពី​រាជធានី​ភ្នំពេញ តាមរយះ​រថយន្ត​១​គ្រឿង​ម៉ាក តូយ៉ូតា ពាក់​ស្លាក​លេខ​ភ្នំពេញ 2AH-1517 គោលដៅ​ឆ្ពោះ​មក​ខេត្តរតនគិរី​។

នៅក្នុង​ការធ្វើដំណើរ​តាមផ្លូវ គាត់​បាន​ចុះ​ហូបបាយ​នៅ​ហាង​បាយ​មួយកន្លែង នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៨ ម្តុំ​ឃុំ​កំពង់អំពិល ស្រុក​ពារាំង ខេត្តព្រៃវែង​។ ពេលបាយ​រួច​ក៏​បន្តដំណើរ ហើយ​នៅវេលា​ម៉ោង​៣​និង​២០​នាទី​រសៀល ថ្ងៃខែ​ឆ្នាំ​ដដែល​នេះ ក៏​បានមក​ព្រំប្រទល់​ខេត្តរតនគិរី​និង​ខេត្តស្ទឹងត្រែង នៅត្រង់ចំណុច​ស្ពាន​ស្រែ​ពក ឃុំ​ស្រែ​អង្គ្រង ស្រុក​កូន​មុំ ខេត្តរតនគិរី ត្រូវបាន​ក្រុមគ្រូពេទ្យ​ប្រចាំការ​នៅ​ទីនោះ យក​វត្ថុ​សំណាក ដោយ​ប្រើប្រាស់​ឧបករណ៍​តេស្ត​រហ័ស រកឃើញ​អ្នក​វិជ្ជា​មាន​កូ​វិដ​១៩​ចំនួន​០១​នាក់ ឈ្មោះ ជឿន កាឡាស់​ទី​។ ដោយឡែក​អ្នករួមដំណើរ​ជាមួយគ្នា​ចំនួន​១៣​នាក់​ផ្សេងទៀត លទ្ធផល​ធ្វើតេស្ត​គឺ​អវិជ្ជា​មាន​។

បច្ចុប្បន្ន អ្នក​វិជ្ជា​មាន​រួមជាមួយ​អ្នករួមដំណើរ​ទាំង​១៣​នាក់​ទៀត ត្រូវបាន​យកទៅ​ព្យាបាល​និង​ធ្វើ​ចត្តា​ឡី​ស័ក​នៅ​វិទ្យាល័យ​ត្រពាំង​ក្រហម ស្ថិតនៅ​ក្នុងភូមិ​៣ ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ខេត្តរតនគិរី​៕

ដោយ ៖ វុ​ទ្ធ​ឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Guo Jiakun
នយោបាយ៩ នាទីutes មុន

ប្រទេសចិនមិនអនុញ្ញាតឱ្យមានការប្រមាថណាមួយប៉ះពាល់ដល់មិត្តភាពជាមួយកម្ពុជា

ព័ត៌មានជាតិ៣៨ នាទីutes មុន

អ្នកនាំពាក្យ និងមន្រ្តីផ្នែកព័ត៌មានជាង៣ពាន់នាក់ក្នុងខេត្តចំនួន៩ ទទួលបានការបណ្តុះបណ្តាលក្នុងឆ្នាំ២០២៤

ព័ត៌មានជាតិ១០ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ១៣ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម