Connect with us

កូវីដ-១៩

អបអរកូវីដនៅ​ម៉ិកស៊ិកជិត​រលត់​ហើយ​ មេ​​ដឹក​​នាំ​​មិន​បារម្ភ​​ផ្ទុះធំ​ទៀត​ទេ

បានផុស

នៅ

អ្នក​ជំនាញ​បាន​និយាយ​ថា ការ​ធ្លាក់​ចុះ​ករណី​ឆ្លងកូវីដ-១៩​ថ្មី​ជា​លំដាប់​​ និង​​កម្រិត​​​​ភាពស៊ាំ​ពី​វ៉ាក់សាំង​កំពុង​កើន​ឡើង​បាន​ជំរុញ​ឲ្យគ្រោះ​ថ្នាក់​នៃកូវីដ-១៩​ជិត​ឈាន​ដល់​ចុង​បញ្ចប់​​នៅ​​ប្រទេស​ម៉ិកស៊ិក​ហើយ។​

ភាព​ល្អ​ប្រសើរ​បាន​នាំ​ឲ្យ​មាន​ការ​បន្ធូរ​បន្ថយ​វិធានការ​រឹត​ត្បិត និង​បំរាម​បន្តិច​ៗ​ម្តង​ដែល​បាន​​ត្រួយ​ត្រាផ្លូវ​ឲ្យសិស្ស​អាច​វិល​ចូល​សាលា​រៀន​វិញ ហើយ​អ្នក​ទស្សនា​ក៏ចូល​មើល​​ព្រឹត្តិការណ៍​កីឡា​​បាន។

សកម្មភាព​ចាក់វ៉ាក់សាំង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​ដឹក​នាំ​យុទ្ធនាការណ៍​ប្រយុទ្ធ​ប្រឆាំង ​លោក Alejandro Macias ដែល​ជាអ្នក​ដឹក​នាំ​ការ​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លងផ្តាសាយ​ជ្រូក​កាល​ពី​ឆ្នាំ​២០០៩ បាន​និយាយ​ថា ៖«មើលឃើញ​ក្តី​សង្ឃឹម​ហើយ»។

លោក​ថា រលក​ធំ​នៃ​ការ​ឆ្លង​ទូទាំង​ប្រទេស​ទៀត ​ឥឡូវ​នេះ​ហាក់​ដូច​ជា​មិន​ទំនង​ទេ បើ​ទោះ​ជា​​នៅ​មាន​ហានិភ័យ​នៃ​ការ​ផ្ទុះ​​​មាន​កម្រិត​​នៅ​តាម​តំបន់​ដែល​មាន​ប្រព័ន្ធ​ភាព​​ស៊ាំ​​តិចតូច​ក៏​ដោយ​។

ករណី​ស្លាប់​ដោយ​កូវីដ-១៩​នៅ​ប្រទេស​ម៉ិកស៊ិក​សរុប​មាន​ជាង ២២២ ០០០​នាក់​គឺ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​៤​ក្នុង​ពិភព​លោក​ ហើយ​រដ្ឋាភិបាល​ទទួល​ស្គាល់​ថា តួលេខ​ពិត​ប្រាកដ​​ប្រហែល​ជាង​ខ្ពស់​ជាង​នេះ។

យោង​តាម​ទិន្នន័យ​នៃ​ការ​ស្លាប់​​ដែល​ចេញ​ដោយ​រដ្ឋាភិបាល​បង្ហាញ​ថា ករណី​ស្លាប់​​​ពាក់​ព័ន្ធ​នឹង​កូវីដ-១៩​ត្រូវ​បាន​ប៉ាន់​ស្មាន​ថា​ជាង ៣៣៧ ០០០​នាក់ គិត​ត្រឹម​ថ្ងៃ​ទី​១៥ ខែ​មីនា។

ប៉ុន្តែ​ បន្ទាប់ពី​មាន​ករណី​ឆ្លង​កើន​ឡើង​ក្នុង​ខែ​មករា ករណី​ស្លាប់ និង​អ្នក​ឆ្លង​ថ្មី​ចូល​មន្ទីរ​ពេទ្យ​​ឥឡូវ​នេះ​បាន​ធ្លាក់​ចុះ​២០​សប្តាហ៍​ជាប់​គ្នា។

«កូវីដ-១៩​នៅ​តែ​បន្ត​​ថយ​ចុះ​កម្លាំង​ជា​លំដាប់» នេះ​ជា​ប្រសាសន៍​របស់​លោក​​ប្រធានាធិបតី​ Andres Manuel Lopez Obrador និង​បន្ថែម​ថា មិន​មាន​ហេតុ​ផល​ណា​ដែល​ត្រូវ​ខ្លាច​​​ការ​ផ្ទុះ​ឡើង​សា​ថ្មី​ទ្រង់​ទ្រាយ​ធំ​ទេ។

លោក​ប្រធានាធិបតី Andres Manuel Lopez Obrador

ភាព​​ស៊ាំ​​​ទទួល​បាន​ពី​វ៉ាក់សាំង​

កាល​ពី​ថ្ងៃ​ទី​២០ ខែ​មករា ប្រទេស​ម៉ិកស៊ិក​​មាន​ករណី​ស្លាប់​ដោយ​កូវីដ-១៩​ប្រចាំ​ថ្ងៃ​ខ្ពស់​បំផុត​គឺ​ចំនួន​១៨០០​នាក់ ​ខណៈ​ការ​ស្លាប់​ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ​ចំនួន ១១៨០​នាក់​ក្នុង​ពេល​​មួយ​សប្តាហ៍​មុន​ថ្ងៃ​ទី​២០ ខែ​មករា។ ឥឡូវ​នេះ​បាន​ធ្លាក់​មក​នៅ​ជា​មធ្យម​ប្រហែល​២០០​នាក់​ក្នុង​មួយ​ថ្ងៃ។

លោក Macias លើក​ឡើង​ថា ៖«មនុស្ស​ច្រើន​ណាស់​បាន​ឆ្លង​វីរុស​នេះ​ និង​មាន​ភាព​​ស៊ាំ​​​ហើយ​។ មនុស្ស​តិច​ណាស់​ដែល​អាច​មាន​ឱកាស​ឆ្លង»។

កត្តា​សំខាន់​មួយ​ទៀត​ដែល​មាន​ហានិភ័យ​ខ្ពស់​បំផុត​សម្រាប់​ក្រុម​មនុស្ស​វ័យ​ចំណាស់​អាយុ​៦០​ឆ្នាំ​ឥឡូវ​នេះ​បាន​ចាក់​វ៉ាក់សាំង​អស់​ហើយ។

នៅ​ខែ​ឧសភា​នេះ រដ្ឋាភិបាល​ម៉ិកស៊ិក​ក៏​បាន​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ដល់​មនុស្ស​អាយុ​៥០​ទៅ​៥៩​​ឆ្នាំ និង​រំពឹង​ថា ការ​ផ្គត់​ផ្គង់​វ៉ាក់សាំង​​កាន់​តែ​ច្រើន​ឡើង​នៅ​សប្តាហ៍​ខាង​មុខ។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ខែ​ឧសភា និយតករ​សុខភាព​ម៉ិកស៊ិក​បាន​បន្ថែមវ៉ាក់សាំ Johnson & Johnson នៅ​ក្នុង​បញ្ជី​វ៉ាក់សាំង​អនុម័ត​សម្រាប់​ការ​ប្រើ​ប្រាស់​បន្ទាន់។

អ្នក​គាំទ្រ​ចូល​មើល​បាល់ទាត់

លោក Macias ឲ្យ​ដឹង​ថា ៖«ទោះ​ជា​វ៉ាក់សាំង​ឥឡូវ​នេះ​យឹត​យាវ វាក៏​​បាន​បន្ថែមភាព​​ស៊ាំ​​​បន្តិច​ៗម្តង​»។

រដ្ឋាភិបាល​ម៉ិកស៊ិក​គ្រោង​ចាក់​វ៉ាក់សាំង​ដល់​មនុស្ស​ទាំង​អស់​ដែល​មាន​អាយុ​១៨​ឆ្នាំ​ឡើង​ត្រឹម​ខែ​តុលា​ខាង​មុខ​នេះ។

យោង​តាម​ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា រហូត​ដល់​ពេល​នេះ ប្រជា​ជនជាង​២០​លាន​នាក់ ឬ​ស្មើ​នឹង​២២​%​នៃមនុស្ស​ធំ​ពេញ​វ័យ​បាន​ចាក់​វ៉ាក់សាំង​ហោច​ណាស់​១​ដូស និង​ប្រហែល​ជា​១២​លាន​​នាក់​បាន​ចាក់​វ៉ាក់សាំង​ដូស​ទាំង​ពីរ​រួច​រាល់។

កត្តា​ផ្សេង​ទៀត​អាច​បណ្តាល​មក​ពី​សហរដ្ឋ​អាមេរិក​​បាន​ចាក់​វ៉ាក់សាំង​ទ្រង់​ទ្រាយ​ធំ​​​​ ដូច្នេះ​អាច​​ជួយ​ឲ្យ​ប្រទេស​ម៉ិកស៊ិក​កាន់​តែ​មាន​អំណោយ​ផលក្នុង​ការ​កាត់​បន្ថយ​ចម្លង​តាម​ព្រំ​ដែន៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ AFP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម