កូវីដ-១៩
អ្នកជំងឺកូវីដញៀនថ្នាំ ដែលវាយសម្លាប់មន្ត្រីយោធា បានស្លាប់ដោយសារគាំងបេះដូង
បុរសម្នាក់ដែលជាអ្នកជំងឺកូវីដ១៩ ដែលបានវាយសម្លាប់មន្ត្រីយោធាម្នាក់ បានស្លាប់ដោយសារគាំងបេះដូង។ នេះបើតាមប្រភពពីមន្ត្រីសុខាភិបាលនៃមន្ទីរពេទ្យបង្អែកពញា ក្រែក ខេត្តត្បូងឃ្មុំ។

ប្រភពបានបញ្ជាក់ថាបុរសញៀនថ្នាំកើតកូវីដ១៩ ដែលជាឃាតករបានវាយសម្លាប់អ្នកយាមជាយោ ធាម្នាក់កាលពីថ្មីៗក្នុងគោលបំណងដើម្បីរត់ចេញពីមន្ទីរពេទ្យបង្អែកស្រុកពញាក្រែកបានស្លាប់បាត់បង់ជីវិតហើយនៅព្រឹកថ្ងៃទី២៨ ខែឧសភានេះដោយ សារតែគាំងបេះដូងដែលបណ្តាលមកពីផលវិបាកនៃការប្រើប្រាស់សារធាតុញៀនធ្ងន់ធ្ងរ។

សូមរម្លឹកថាកាលពីល្ងាចថ្ងៃទី២៥ខែឧសភាឆ្នាំ២០ ២១មានរឿងរ៉ាវដ៏រន្ធត់មួយកើតឡើងក្នុងករណីបុរ សញៀនថ្នាំជាអ្នកជំងឺកូវីដ១៩ម្នាក់បានប្រើដំបង និងចបកាប់វាយចំសៀតផ្កាអ្នកយាមជាមន្ត្រីយោ ធាផ្នែកសឹករងស្រុកពញាក្រែកម្នាក់ឈ្មោះ មាន វ៉ៃ អាយុ២៩ឆ្នាំរស់នៅភូមិហួចកើត ឃុំក្រែក ស្រុកព ញាក្រែកបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធម៌ ដើម្បីរត់ចេញពីមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក៕

អត្ថបទ៖ ចាន់រ៉ា

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត