កូវីដ-១៩
អាណិតណាស់ លោកតា លោកយាយនៅតែផ្ទះបែរជាចៅទៅលេងនាំមេរោគទៅចម្លងបណ្តាលឲ្យយាយស្លាប់
ភ្នំពេញ ៖ នៅប៉ុន្មានថ្ងៃនេះគេសង្កេតឃើញក្នុងបណ្តាញសង្គមហ្វេសប៊ុកក៏ដូចជានៅតាមទីសាធារណៈតាមតុកាហ្វេគឺឮសូរតែនិយាយពីរឿងលោកតា លោកយាយពីរនាក់ប្តីប្រពន្ធឆ្លងមេរោគកូវីដ១៩ហើយដឹកដៃគ្នាឡើងរថយន្តសង្គ្រោះដើម្បីទៅព្យាបាលជំងឺតែចុងបញ្ចប់លោកតាចេញមកផ្ទះតែម្នាក់ឯង ចំណែកលោកយាយនៅសល់តែធាតុដែលគ្រូពេទ្យយកមកប្រគល់ធ្វើបុណ្យតាមប្រពៃណី។
នៅក្នុងបណ្តាញហ្វេសប៊ុកគេបានសំដែងនូវក្តីអាណិតអាសូរដល់ជីវិតលោកតា លោកយាយ មិនគួរណាត្រូវស្លាប់ដោយសារជំងឺកូវីដ១៩បន្ទាប់ពីចៅៗបានធ្វើដំណើពីភ្នំពេញទៅលេងតា យាយនៅឯខេត្តស្វាយរៀង។

ដំណើររឿងគឺកាលពីថ្ងៃទី២៣ ខែឧសភានេះ ចៅរបស់តាយាយបានធ្វើដំណើរពីភ្នំពេញទៅលេងតា យាយនៅស្រុកកំណើតបន្ទាប់ពីបើក ការធ្វើចរាចរណ៍ឡើងវិញ ខណៈពេលដែលទីក្រុងភ្នំពេញនិងក្រុងតាខ្មៅត្រូវបានបិទព្រោះតែឆ្លងរាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍២០កុម្ភៈកន្លងទៅ។
លុះពេលចៅទៅលេងក៏បានឆ្លងជំងឺកូវីដ១៩ដល់តាយាយ រហូតក្រុមគ្រូពេទ្យយកលោកតា លោកយាយទៅព្យាបាលហើយលោកយាយបានស្លាប់នាថ្ងៃទី២៦ខែឧសភានៅសល់តែលោកតាប៉ុណ្ណោះ។

អ្វីដែលគួរឲ្យអាណិតខ្លោចចិត្តនោះគឺនៅពេលដែលលោកតាឡើងលើរថយន្តសង្គ្រោះលោកតាបានកាន់ដៃលោកយាយឡើងរថយន្តដើម្បីទៅព្យាបាលជំងឺ។ទីបំផុតលោកយាយបានស្លាប់នៅសល់តែលោកតាគួរឲ្យអាសូរបំផុត។នេះជាកំហុសរបស់ចៅៗមិនគួរណានាំជំងឺកូវីដទៅចម្លងលោកតា លោកយាយបែបនេះសោះ៕
ដោយ ៖ នរា


-
សន្តិសុខសង្គម២០ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍២២ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម២២ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង